ទំព័រដើម / ព័ត៌មានជាតិ / យកថវិកាមួយផ្នែកពីមហោស្រពតន្ត្រីអាស៊ាន-ជប៉ុនលើកទី២ជួយដល់ជនរងគ្រោះនៅឥណ្ឌូនេស៊ី

យកថវិកាមួយផ្នែកពីមហោស្រពតន្ត្រីអាស៊ាន-ជប៉ុនលើកទី២ជួយដល់ជនរងគ្រោះនៅឥណ្ឌូនេស៊ី

ភ្នំពេញ៖លោកស៊ូហ្គី រីយ៉ូតារ៉ូ(SUGI RYOTARO)ប្រធានគណ:កម្មការរៀបចំមហោស្រពតន្រ្តីអាស៊ាន-ជប៉ុនលើកទី២បួងសួងដើម្បីសន្តិភាព(The 2nd ASEAN Japan Music Festival Prayer for Peace)ដែលបានធ្វើឡើងនៅប្រទេសជប៉ុនបានឲ្យដឹងថាលោកនឹងយកថវិកាមួយផ្នែកពីមហោស្រពនេះដើម្បីជួយដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី។

លោកស៊ូហ្គី រីយ៉ូតារ៉ូដែលជាតារាសម្តែងនិងជាតារាចម្រៀងជើងចាស់ដ៍ល្បីល្បាញរបស់ប្រទេសជប៉ុនបានឲ្យដឹងក្នុងពិធីបិទមហោស្រពតន្ត្រីនៅយប់ថ្ងៃទី៤តុលា២០១៨ថា នេះជាមហោស្រពតន្រ្តីអាស៊ាន-ជប៉ុនលើកទី២ដែលមានរយ:ពេល៥ឆ្នាំម្តង។លើកទី១គឺកាលពី៥ឆ្នាំមុនដោយយើងបានប្រមូលថវិកាដែលបានពីមហោស្រពនេះយកទៅជួយដល់ជនរងគ្រោះដោយរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។រីឯលើកទី២នេះគឺយើងនឹងយកថវិកាមួយផ្នែកសម្រាប់ជួយដល់ជនរងគ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី។

ស្ថាបនិកមហោស្រពតន្រ្តីអាស៊ាន-ជប៉ុនរូបនេះបានបន្តថា«តារាចម្រៀងនិងតារាសម្តែងទាំងអស់គឺមានតួនាទីសំខាន់ខ្លាំងណាស់ ប្រើប្រាស់ភាពល្បីល្បាញ សំឡេងច្រៀងរបស់ខ្លួនដើម្បីបម្រើឲ្យការងារមនុស្សធម៌ ធ្វើ ឲ្យពលរដ្ឋចេះស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមកនិងទាមទារឲ្យមានសន្តិភាពទាំងនៅក្នុងតំបន់អាស៊ាននិងនៅក្នុងពិភពលោកយើងទាំងមូល»៕រ៉ាម៉េត

អំពី kong sameth

Leave a Reply

Your email address will not be published. Required fields are marked *