ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាទទួលបានពានរង្វាន់អង្ករល្អជាងគេបំផុតលើពិភពលោកម្តងទៀតនៅឆ្នាំ២០១៨

កម្ពុជាទទួលបានពានរង្វាន់អង្ករល្អជាងគេបំផុតលើពិភពលោកម្តងទៀតនៅឆ្នាំ២០១៨

ភ្នំពេញ៖កម្ពុជាទទួលបានពានរង្វាន់អង្ករល្អជាងគេបំផុតលើពិភពលោកម្តងទៀតនៅឆ្នាំ២០១៨ ក្នុងការប្រកួតនៅទីក្រុងហាណួយប្រទេសវៀតណាមក្នុងព្រឹតិ្ដការណ៍សន្និសីទស្រូវ-អង្ករពិភពលោកលើកទី១០ (10th TRT World Rice Conference)។

 

ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10 (10th World Rice Conference) រៀបចំដោយ The Rice Trader ចាប់ពីថ្ងៃទី10-12 ខែតុលា ឆ្នាំ2018 នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនេះឯកឧត្តមប្រធានសហព័ន្ធបានធ្វើបទបង្ហាញដោយលើកយកប្រធានបទស្តីពី “Cambodia’s Key Export Origin in Focus” មកបង្ហាញជូនដល់អង្គសន្និសីទ ដោយបានសង្កត់ធ្ងន់លើការនាំចេញអង្ករកម្ពុជា ដោយផ្តោតលើអង្ករដែលមានគុណភាពប្រណីត ការធ្វើពិពិធកម្មនិងការពង្រីកទីផ្សារ ការធ្វើទំនើបកម្មសង្វាក់ផលិតកម្មស្រូវអង្ករ និងការឈានទៅការធ្វើការចុះ ម៉ាកសញ្ញាសំគាល់ភូមិសាស្ត្រ (GI) នៅតំបន់ជុំវិញបឹងទន្លេសាប ដែលមានលក្ខណ:ភូមិសាស្ត្រពិសេស និងមានប្រពៃណីដាំដុះស្រូវដែលមានគុណភាពដ៏យូរលង់ណាស់មកហើយ។

ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានយកអង្ករកម្ពុជា ដើម្បីផ្សព្វផ្សាយគុណភាពអង្ករកម្ពុជាដល់ពាណិជ្ជករអន្តរជាតិដែលបានចូលរួមក្នុងសន្និសីទ និងចូលរួមការប្រកួតអង្ករល្អជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០១៨ផងដែរ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *