ទំព័រដើម / ប្លែកៗ / ដើមប៉េងប៉ោះដុះនៅលើផ្ទះ

ដើមប៉េងប៉ោះដុះនៅលើផ្ទះ

ដើមប៉េងប៉ោះកម្ពស់ជាង៦ម៉ែត្រមួយដើមបានដុះឡើងនៅលើផ្ទះរបស់គ្រួសារមួយនៅរដ្ឋផេនស៊ីលវ៉ានី។
Sam Krum គឺជាម្ចាស់ផ្ទះបាននិយាយថា លោកបានដាំបន្លែអស់ជាច្រើនឆ្នាំហើយ ប៉ុន្តែដំណាំប៉េងប៉ោះនេះលោកបានដាំវានៅខាងមុនផ្ទះត្រឹមតែ៥ខែប៉ុណ្ណោះហើយវាបានលូតកាន់តែខ្ពស់ទៅៗរហូតខ្ពស់ជាងផ្ទះរបស់លោកទៅទៀត។
លោក Krum បានប្រាប់អ្នកសារព័តមានថា «លោកមិនដឹងថាហេតុអ្វីបានជាវាចេះតែលូតខ្ពស់ទៅៗនោះទេ»។ តែលោកគិតថាប្រហែលជាជីដែលដាំនេះមានបញ្ហាទើបបណ្ដាលឲ្យវាខុសបច្ចេកទេសបែបនេះ។

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *