ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរគ្រោងបើកការដ្ឋានធ្វើផ្លូវបេតុង ១ខ្សែរ ប្រវែងជាង ៧០០ម៉ែត្រនៅក្នុងសង្កាត់ប៉ៃលិននាពេលខាងមុខ 

អាជ្ញាធរគ្រោងបើកការដ្ឋានធ្វើផ្លូវបេតុង ១ខ្សែរ ប្រវែងជាង ៧០០ម៉ែត្រនៅក្នុងសង្កាត់ប៉ៃលិននាពេលខាងមុខ 

ខេត្តប៉ៃលិន៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលផ្លូវ ១ខ្សែរ ប្រវែងជាង ៧០០ម៉ែត្រ ដើម្បីគ្រោងបើកការដ្ឋានកសាងនាពេលខាងមុខនេះ ក្នុងការឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិវត្ត និងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានធ្វើផ្លូវ ១ខ្សែរនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សមិទ្ធផលនានាដែលកើតមានឡើង គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់។

ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានា ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ដោយមិនទុកបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការធ្វើផ្លូវបេតុង១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះ ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែរ ដែលប្រជាពលរដ្ឋក្នុងសង្កាត់ប៉ៃលិន សំណូមពរ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន គ្រោងបើកការដ្ឋានកសាងនាពេលខាងមុខនេះ គឺមានប្រវែង ៧៥០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកា អភិវឌ្ឍន៍ខេត្ត។ ញ៉ឹប បូរី ប៉ៃលិន 12-10-2018

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *