ទំព័រដើម / សន្តិសុខសង្គម / ម៉ូតូឌ្រីមព្រលះវ៉េវអាល់ហ្វាពីក្រោយពេញទំហឹងស្លាប់នឹរបួសធ្ងន់ចំនួនបីនាក់

ម៉ូតូឌ្រីមព្រលះវ៉េវអាល់ហ្វាពីក្រោយពេញទំហឹងស្លាប់នឹរបួសធ្ងន់ចំនួនបីនាក់

ខេត្តពោធិសាត់៖ក្មេងស្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជួនដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញនឹងក្មេងប្រុសស្រីចំនួនពីនាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយកើតឡើងដែលបង្ករដោយម៉ូតូម៉ាកឌ្រីមពណ៏ខ្មៅ០១៧ពាក់ផ្លាកលេខពោធិសាត់1H0961​បើកមកបុកម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៍ខ្មៅអត់ផ្លាកលេខពីក្រោយទាំងកម្រោលនៅវេលាម៉ោង៦និង២៥នាទីយប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥៥ក្នុងភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។

នគរបាលចរាចរណ៍ស្រុកភ្នំក្រវ៉ាញប្រាប់អោយដឹងថា៖ក្មេងស្រីរងគ្រោះស្លាប់ឈ្មោះសៀនុតអាយុ១៥ឆ្នាំឯអ្នករងរបួសធ្ងន់ឈ្មោះដា ចិនអាយុ១៦ឆ្នាំភេទស្រីក្មេងស្រីទាំងពីរភាគីខាងម៉ូតូវ៉េវរងគ្រោះរស់នៅភូមិកើតហេតុខាងលើ។ចំណែកភាគីខាងម៉ូតូបង្កម៉ាកឌ្រីមឈ្មោះរិទ្ធ វណ្ណដាភេទប្រុសអាយុ២០ឆ្នាំរងរបួសធ្ងន់រស់នៅភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ។

សមត្ថកិច្ចបញ្ជាក់ថានៅមុនពេលកើតហេតុគេឃើញក្មេងស្រីពីរនាក់ជិះម៉ូតូម៉ាកវ៉េវឌុបគ្នាក្នុងទិសដៅពីជើងសំដៅទៅត្បូងមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូម៉ាកឌ្រីមបើកបរដោយក្មេងប្រុសតែម្នាក់ឯងធ្វើដំណើស្របទិសគ្នាតាមក្រោយក្នុងល្បឿនលឿនមកបុកម៉ូតូឌ្រីមចំពីក្រោយយ៉ាងពេញទំហឹងទាំងកម្រោលបណ្តាលអោយភាគីទាំងសងខាងដួលបោកនៅលើផ្លូវរងរបួសរណូករណែលតែម្តង។

បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជួនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញតែអកុសលក្មេងស្រីម្នាក់ក្នុងចំណោមក្មេងប្រុសស្រីទាំងបីដែលរងរបួសធ្ងន់នោះបានស្លាប់ក្រោយពេលបញ្ជួនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថាមួលហេតុដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងឈានដល់ស្លាប់និងរបួសធ្ងន់ធ្ងរបែបនេះគឺទី១ដោយសារការបើកបរប្រើប្រាស់ល្បឿនលឿននិងទី២ក្មេងរងគ្រោះទាំងបីនាក់មិនបានពាក់មួកសុវត្ថិភាពប៉ុន្តែកំហុសនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៏គឺខាងភាគីម៉ូតូឌ្រីម។ចំពោះម៉ូតូទាំងពីរគ្រឿងសមត្តកិច្ចយកមករក្សាទុកនៅផ្នែកនគរចរាចរណ៏ស្រុកភ្នំក្រវ៉ាញរងចាំដោះស្រាយនៅេលក្រោយ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *