ទំព័រដើម / ព័ត៌មានសំខាន់ៗ / តំបន់ដាំដើមកូកានៅប៉េរូពង្រីកជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ

តំបន់ដាំដើមកូកានៅប៉េរូពង្រីកជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ

ក្រុងលីម៉ា៖ តំបន់ដាំដើម​កូកានៅក្នុងប្រទេសប៉េរូ​បានពង្រីក​៩ភាគរយ ក្នុងឆ្នាំ​២០១៦ ​ដោយបញ្ចប់​ការ​ធ្លាក់ទិន្នផល​បួនឆ្នាំជាប់គ្នា  ​ខណៈតម្រូវការ​កូកាអ៊ីនមានការកើនឡើង។​

យោងតាម​ការិយាល័យអង្គការសហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​និងបទល្មើស​ ​ប្រទេស​ប៉េរូ​បាន​ដាំ​ដើមកូកា​លើផ្ទៃដីទំហំ​៤៣.៩០០​ហិកតា ​កាលពីឆ្នាំមុន។​

អង្គការសហប្រជាជាតិបានលើកឡើងកាលពីខែកក្កដាថា ផ្ទៃដី​សម្រា​ប់​ដាំដើមកូកា​នៅ​ក្នុងប្រទេសកូឡុំ​ប៊ី​ក៏កើនឡើង​៥២​​ភាគរយដែរ​​។​ ប្រទេសប៉េរូ​និងកូឡុំប៊ី​ ​សព្វថ្ងៃ​កំពុងប្រកួតប្រជែង​សម្រាប់​តំណែង​ជាប្រទេសដែល​​ដាំដើមកូកា និងផលិតកូកាអ៊ីន​បាន​ច្រើនជាងគេលើពិភពលោក។​

ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀននិងបទល្មើសបាន​ឲ្យដឹងបន្តថា ​តំបន់​ដាំដើមកូកា​​នៅក្នុងប្រទេសបូលីវី ដែលជាប្រទេស​ផលិតកូកាអ៊ីនច្រើនជាងគេទីបីលើពិភពលោក​ បាន​កើន​ឡើង​១៤ភាគរយនៅក្នុង​ឆ្នាំ​២០១៦។​

លោក​ Kristian Hoelge ​តំណាង​ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀននិងបទល្មើស បាន​លើកឡើង​នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងលីម៉ាថា ​ការរឹបអូស​កូកាអ៊ីន​ទូទាំង​ពិភពលោក​មាន​ការកើនឡើង​ខ្ពស់​កាលពីឆ្នាំមុន។​

​ដើមកូកា​នៅប៉េរូ ភាគច្រើនដាំ​នៅក្នុងតំបន់ព្រៃ​ដោយ​ក្រុមបះបោរ​ Shining Path និង​នៅក្បែរ​តំបន់​ទេសចរណ៍ឈ្មោះ​ Cusco។​​

នៅក្នុងឆ្នាំនេះ​ ប្រទេសបូលីវី​បានអនុម័តច្បាប់​ដែលអនុញ្ញាត​ឲ្យមាន​ការពង្រី​ក​ផ្ទៃដី​ដំាដើម​កូកាដោយ​ស្របច្បាប់​​ជិតទ្វេរដង​ ដោយធ្វើ​ឲ្យទិន្នផល​ស្លឹកកូកា​បានកើនឡើងដល់​៣៣.០០០ តោន៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *