ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រី៖កម្ពុជាស្នើអោយមិត្តចិនជួយលើការអភិវឌ្ឍន៍វិស័យកម្ពុជា

រដ្ឋមន្ដ្រី៖កម្ពុជាស្នើអោយមិត្តចិនជួយលើការអភិវឌ្ឍន៍វិស័យកម្ពុជា

 ភ្នំពេញ៖រដ្ឋមន្រី្ដកសិកម្មឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍ថា៖កម្ពុជាស្នើអោយចិនជួយលើការអភិវឌ្ឍន៍វវិស័យកម្ពុជានិងបង្កើតផលិតភាពដើម្បីនាំចេញទៅទីផ្សារចិនផងដែរ។

នេះបើតាមលទ្ឋផលប្រជុំរវាង ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានដែលដឹកនាំការពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ម៉ា អៃហ្គូ (H.E Ma Aiguo) អនុរដ្ឋមន្រ្តីកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិននៅក្រោយពីបានចូលរួមកិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីរួចមក នៅថ្ងៃទី១២នៅវៀតណាម។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី វេងសាខុនបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងជាដៃគូមួយដ៏ល្អក្នងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រពជាដើម ដែលមិត្តចិនបានផ្តល់ការគាំទ្រ។

ជាមួយគ្នានេះ មិត្តចិនក៏បានចូលរួមចំណែកក្នុងគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍន័វិស័យកសិកម្មនៅកម្ពុជាផងដែរ ក្នុងនោះវិស័យឯកជនមួយចំនួនក៏បាន និងកំពុងបោះទុនវិនិយោគលើការដាំដុះក៏ដូចជាការកែច្នៃផលិតផលកសិកម្មនៅកម្ពុជាផងដែរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវសំណើមួយចំនួនដល់ភាគីចិន ក្នុងការជួយគាំទ្រដល់ការផលិតពូជស្រូវហាយប្រីដ ដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវនៅកម្ពុជា ព្រមទាំងស្នើឲ្យភាគីពិនិត្យពិចារណាក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងនីតិវិធីក្នុងការដាំដុះដែលលក្ខណៈឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់ភាគីចិន ដើម្បីកម្ពុជាអាចធ្វើការនាំចេញដំណាំហូបផ្លែមួយចំនួនទៅកាន់ទីផ្សារចិន ដូចជា ស្វាយ និងស្រកានាគជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យភាគីចិនគាំទ្រដល់អនុវិស័យជលផលនៅកម្ពុជា ជាពិសេសការធ្វើវារីវប្បកម្មទឹកសាបដែលមានលក្ខណៈទំនើបសម្រាប់ជំរុញការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ភាគីចិនផ្តល់ការគាំទ្រនូវឧបករណ៍វិភាគគុណភាពសាច់សត្វ និងសុខភាពសត្វដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីកម្ពុជាអាចមានលទ្ធផលក្នុងការពង្រឹងផ្នែកសុវត្ថិភាពចំណីអាហារ។ បន្ថែមពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បាននឹងកំពុងដំណើរសិក្សាផែនការទំនើបកម្មកសិកម្មនៅកម្ពុជាជាមួយក្រសួងកសិកម្មនិងកិច្ចការជនបទចិន ហើយសង្ឃឹមថា តាមរយៈជំនួបនេះ ឯកឧត្តម ម៉ា អៃហ្គូ នឹងជួយជំរុញការអនុវត្តគម្រោងនេះបន្តដំណើរការបានឆាប់រហ័ស។

ជាការឆ្លើយតប ឯកឧត្តម ម៉ា អៃហ្គូ បានមានប្រសាសថាក្រសួងកសិកម្ម និងកិច្ចការជនបទចិននឹងសហការជាមួយវិទ្យាស្ថានស្រាវជ្រាវពូជស្រូវហូណាន ក្នុងការគាំទ្រដល់ការផលិតពូជប្រភេទហាយប្រីដដល់កម្ពុជា ព្រោះបច្ចុប្បន្នវិទ្យាស្ថានបានផលិតនូវប្រភេទពូជហាយប្រីដ ជាច្រើនដែលមានភាពសមស្របក្នុងការដាំដុះនៅកម្ពុជា។

ឯកឧត្តមក៏បានគាំទ្រដល់ការចែករំលែកនូវបទពិសោធន៍ដល់កម្ពុជាពាក់ព័ន្ធការគ្រប់គ្រងសុខភាពសត្វ និងអនាម័យសត្វ តាមរយៈការគាំទ្រផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្រ្តី។

ហើយឯកឧត្តម ក៏បានសន្យាថានឹងជំរុញដល់អ្នកវិនិយោគទុនចិន ឲ្យមកធ្វើការបោះទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត ហើយភាគីចិនក៏សូមស្វាគមន៍នូវផលិតផលកសិកម្មកម្ពុជាដែលមានបំណងនាំមកប្រទេសចិនផងដែរ។

ចំពោះដំណើរការនៃការរៀបចំផែនការទំនើបកម្មកសិកម្មនៅកម្ពុជា ឯកឧត្តម នឹងជួយជំរុញឲ្យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បន្តពន្លឿននៃការអនុវត្ត និងតាមដានជាប្រចាំនូវវឌ្ឍនៈភាពនៃការអនុវត្តគម្រោងនេះ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *