ទំព័រដើម / Uncategorized / សភាស៊ើបសួរសាលាឧទ្ធរណ៍បដិសេធមិនឲ្យឪពុកនឹងកូនជនជាតិកូរ៉េ២នាក់នៅក្រៅឃុំ

សភាស៊ើបសួរសាលាឧទ្ធរណ៍បដិសេធមិនឲ្យឪពុកនឹងកូនជនជាតិកូរ៉េ២នាក់នៅក្រៅឃុំ

ភ្នំពេញ៖សភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១២តុលាឆ្នាំ២០១៨នេះបានសម្រេចបដិសេធមិនឲ្យបុរសជនជាតិកូរ៉េ២នាក់ជាឳពុកកូននៅក្រៅឃុំនោះទេ ដែលជាប់ពាក់ព័ន្ធនិងករណី ឆបោកនិងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់សាច់ប្រាក់ជាង៧លានដុល្លារ។សភាស៊ើបសួរនេះដឹកនាំដោយលោក ឃុន លាងម៉េង ការសម្រេចនេះដោយសម្អាងហេតុថាសំណុំរឿងក្ដីនេះកំពង់ស្ថិតក្នុងនីតិវិធីស៊ើបសួររបស់តុលាការថ្នាក់ក្រោមហើយព្យុសនកម្មមានទំហំធំដែលតុលាការមិនអនុញាតិឲ្យជនត្រូវចោទនៅក្រៅឃុំឡើយ ។

សូមបញ្ជាក់ថាក្នុងនីតិវិធីសវនាការរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍នេះគឺមិនមានវត្តមានរបស់ជនជាប់ចោទទាំង២នាក់នោះទេ ។កាលពីល្ងាចថ្ងៃទី ១៥កញ្ញា ឆ្នាំ២០១៨ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើបុរសជនជាតិកូរ៉េ២នាក់ជាឱពុកនិងកូនពីបទឆបោក និងបទលួច ពាក់ព័ន្ធករណីឆបោកប្រាក់ទិញរថយន្តការ ពារគ្រាប់និងលួចលុយក្រុមហ៊ុនចិនជាង៧លានដុល្លារ ។ជនត្រូវចោទទាំង២នាក់ក៏ត្រូវបានលោក យិន សារឿន ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

សូមបញ្ជាក់ផងដែលថា អាវុធហត្ថរាជធានីភ្នំពេញបានចាប់បញ្ជូនខ្លួនបុរសជនជាតិកូរ៉េ២នាក់ឪពុកនិងកូន ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨ពាក់ព័ន្ធនិងករណី ឆបោកនិងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់សាច់ប្រាក់ជាង៧លានដុល្លារ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១.ឈ្មោះចូ ស៊ូពិន cho so in ភេទប្រសអាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូងកាន់លិខិតឆ្លងដែនលេខ M36107313ទី២.ឈ្មោះ ចូ សាម ហ្សុង cho Samsung ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុកទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ឪពុកកូនឈ្មោះជិន ជីហុង Jin zhehong ភេទប្រុសអាយុ៤៤ឆ្នាំជនជាតិចិនជាពាណិជ្ជករ តំណាងអោយក្រុមហ៊ុនShenyang Aiweiou Healfh Products Co ltd មានអស័យដ្ឋានផ្ទះលេខ ២៧ ផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអយ្យការអមសាលាដំបូងបានអោយដឹងថាចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិនដែលបានប្ដឹងជនសជាតិកូរ៉េពីបទឆបោក មានទឹកប្រាក់ចំនួន ២៩២ ០៤៥ដុល្លារប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦និង បទ​លួចមានទឹកប្រាក់ចំនួន៧២០៥ ៨៨២ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ។

ពាក់ព័ន្ធករណីខាងលើនេះប្រភពព័ត៌មានបានអោយដឹងទៀតថាកាលពីឆ្នាំ ២០១៦ ក្រុមហ៊ុនចិន Shenyangត្រូវការទិញរថយន្តអាមេរិកទំនើបមួយគ្រឿងម៉ាក LINCOLN NAVEGATOR Airforce oneផលិតឆ្នាំ២០១៧ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេសក្នុងឆ្នាំ២០១៧ ដែលមានតម្លៃទីផ្សារពេលនោះ ៣០០ ០០០ ដុល្លារ ។ ស្រាប់តែពេលនោះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុនបាននិយាយថាឪពុករបស់គាត់ឈ្មោះ ចូ សាម ហ្សុង មានបទពិសោធក្នុងការទិញនិងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុនTianjing គឺប្រហែលតម្លៃ ២២២ ០០០ដុល្លារប៉ុណ្ណោះ ។

ពេលនោះក្រុមហ៊ុនដែលកុំម៉ង់ទិញបានពន្យល់អំពីលក្ខណៈរថយន្តដែលទិញគឺមានបំពាក់ឧបករណ៍ទំនើបនិងកញ្ចក់ការពារគ្រាប់កំភ្លើង ។ បន្ទាប់មកពួកគេបានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់អោយចំនួន៨ដង ស្មើទឹកប្រាក់ ៣១៤ ០០០ដុល្លារ អោយ ចូ ស៊ូពិន និងចូ សាមហ្សុង ។ លុះដល់ថ្ងៃទី ០៥ មេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿងមានភិនភាគប្រហាក់ប្រហែលនិងរថយន្តដែលក្រុមហ៊ុនកុំម៉ង់មកអោយ ពេលនោះក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បានថានឹងយករថយន្តថ្មីមកអោយហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហូតដល់ពេលនេះ ។

មិនតែប៉ុណ្ណោះនៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុកបានលួចដកសាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុនអស់ចំនួន៧ ២០៥ ៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញ ទើបតែថ្មីៗនេះបុរសជនជាតិកូរ៉េទាំង២នាក់ឪពុកកូនបានមករស់នៅប្រទេស កម្ពុជាវិញដោយទិញខុនដូររស់នៅនិងទិញរថយន្តមាករ៉ង់រ៉ូវើពាក់ស្លាកលេខ ខម មានអង្គរ័ក្សការពារជិៈទៀតទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *