ទំព័រដើម / ព័ត៌មានសំខាន់ៗ / ម៉ាឡេស៊ីនឹងលុបចោលច្បាប់ប្រហារជីវិតនិងច្បាប់ញុះ​ញង់​

ម៉ាឡេស៊ីនឹងលុបចោលច្បាប់ប្រហារជីវិតនិងច្បាប់ញុះ​ញង់​

ក្រុងកូឡាឡាំពួរ៖ម៉ាឡេស៊ីនឹងលុបចោលច្បាប់ប្រហារជីវិតនិងច្បាប់ញុះ​ញង់​កាលសម័យអាណានិគមនិយមអង់គ្លេសសំដៅកែប្រែច្បាប់អោយស៊ីវិល័យសម្រាប់ប្រទេសមួយទំនើបកម្មខាងច្បាប់។

ក្រោយលោកមាហាធៀឡើងកាន់អំណាចជាថ្មីក្នុងឆ្នាំនេះមាឡេស៊ីបានកែប្រែពីស្ថានភាពមានច្បាប់ប្រហារជីវិតនិងច្បាប់ដាក់គុកអ្នកនយោបាយពីបទញុះញង់។ពេលនឹងលុបចោលទាំងអស់។

ថ្ងៃទី ១១ ខែ​តុលា លោក​Gobind Singh Deo រដ្ឋមន្រ្តី​នៃ​ក្រសួង​ទូរគមនាគមន៍​និង​ពហុប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ម៉ាឡេស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​ដែល​បាន​បើក​ធ្វើ​នៅ​​ថ្ងៃទី ១០ ខែតុលា គណៈរដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​សម្រេច​ចិត្ត​ផ្អាក​​ការ​អនុវត្តច្បាប់​​ញុះ​ញង់​ឆ្នាំ ១៩៤៨ ព្រមនិង​បម្រុង​ប្រគល់​ជូន​រដ្ឋសភា​ដើម្បី​លុប​ចោលច្បាប់​​​មួយ​នេះ ​។

ពេល​មុន​នេះ លោក​Gobind Singh Deo​ នៅបាន​ថ្លែង​តាម​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ថា សង្ឃឹមថា​ ក្នុង​កិច្ចប្រជុំនិតីកាល​​ថ្មី​ដែល​នឹង​ចាប់​ផ្តើម​បើក​ធ្វើ​នៅ​ថ្ងៃទី ១៥ ខែ​តុលា​ខាង​មុខ​នេះ រដ្ឋសភា​ម៉ាឡេស៊ី​អាច​លើក​ឡើង​នូវ​គម្រោង​​ស្នើ​ដើម្បី​លុប​ចោលច្បាប់​ញុះ​ញង់​ឆ្នាំ ១៩៤៨ ៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *