ទំព័រដើម / ព័ត៌មានជាតិ / មេដឹកនាំកម្ពុជានិងវៀតណាមជូបប្រជុំនៅកោះបាលីផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាម ព្រំដែន

មេដឹកនាំកម្ពុជានិងវៀតណាមជូបប្រជុំនៅកោះបាលីផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាម ព្រំដែន

កោះបាលី៖ភាគីទាំងពីរបន្តឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចាត់វិធានការជួយ សម្រួលពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមានការជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម – កម្ពុជា។

 នាថ្ងៃទី ១២ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុង Bali ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំប្រចាំឆ្នាំ នៃមូលនីធិរូបីយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក (IMF – WB)។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដឹកនាំរបស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែននារយៈពេលកន្លងមក ក្នុងការជួយឧបត្ថម្ភគាំទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមមានលិខិតស្នាមគតិយុទ្ធច្បាស់លាស់ ដើម្បីប្រជាជនមានជីវភាពរស់នៅដោយស្ថិរភាព និងស្របខ្លួនចូលក្នុងសង្គមកម្ពុជាជាបណ្ដើរៗ។

ភាគីទាំងពីរបន្តឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចាត់វិធានការជួយសម្រួលពាណិជ្ជកម្មទ្វេភាគិ ក្នុងនោះមានការជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម – កម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោលនយោបាយលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម ដែលកំពុងបោះទុនវនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *