ទំព័រដើម / ព័ត៌មានជាតិ / មន្រ្តី៖ស្ថានភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្ថិតនៅក្រោមអត្រា១០ភាគរយ ក្នុងឆ្នាំ២០១៨នេះ

មន្រ្តី៖ស្ថានភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្ថិតនៅក្រោមអត្រា១០ភាគរយ ក្នុងឆ្នាំ២០១៨នេះ

ភ្នំពេញ:    មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ បានប៉ាន់ប្រមាណអំពីស្ថានភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ថាបាននធ្លាក់ចុះក្រោមអត្រា១០ភាគរយ ក្នុងឆ្នាំ២០១៨នេះ ដែលជាជោគជ័យរបស់រាជរដ្ឋាភិបាលជួយបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។

          ឯឧ.ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួង ផែនការបានប្រាប់ទូរទស្សន៍រស្មីហង្សមាសពីកោះបាលី ប្រទេសឥណ្ឌូនេស៊ីមកថា រាជរដ្ឋាភិ បាលកម្ពុជាមានភាពជោគជ័យ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋដោយបានធ្វើឲ្យអត្រាភាពក្រីក្របានធ្លាក់ចុះពី១៣.៥ភាគរយ នៅឆ្នាំ២០១៤  កនៅក្រោម១០ភាគរយនៅឆ្នាំ២០១៨នេះ។

ឯឧ.បានបញ្ជាក់ថា ការប៉ាន់ប្រមាណចំពោះកម្រិតជីវភាពរបស់ពលរដ្ឋដែលចាកផុតពីក្រោមបន្ទាត់ក្រីក្រនេះខណៈពួកគេអាចរកចំណូលបានជាមធ្យមគឺលើស៦០០០រៀលក្នុងមួយថ្ងៃ ដែលធ្វើឲ្យពួកគេទទួលបានទំហំថាមពល២២០០កាឡូរីសម្រាប់ មនុស្សម្នាក់។

ឯឧ.បានបញ្ជាក់អំពីមូលហេតុដែលធ្វើអោយកម្ពុជាសម្រេចបានជោគជ័យក្នុងការកាត់ បន្ថយភាពក្រីក្រនេះ គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ រួមទំាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិទៅតាមវិស័យនីមួយៗពាក់ពន្ធ័ទៅនឹងវិស័យកសិកម្ម ពាណិជ្ជកម្ម សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀតដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋមានលទ្ធភាពលើកស្ទួយកម្រិតជីវភាពនៅតាមមូលដ្ឋានរៀងខ្លួន។

សូមរំលឹកថា ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជួយអោយប្រជាពលរដ្ឋអាចស្វែងរកប្រាក់ចំណូលបានច្រើនក្នុងការផ្គត់ផ្គត់ជីវភាពក្នុងក្រុមគ្រួសារ ដូចការហូបចុកគ្រប់គ្រាន់មានអាហារូបត្ថម្ភត្រឹមត្រូវ នឹងការធ្វើអ្វីៗទៅតាមតម្រូវការរបស់ខ្លួនចង់បាន។

មន្រ្តីជាន់ខ្ពស់ក្រសួងផែនការបានអៈអាងកម្ពុជា កម្ពុជានឹងមានព័ត៌មានផ្លូវការជុំវិញអត្រាប្រ ជាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រីនេះ នៅក្នុងឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីកម្ពុជាធ្វើ ជំរឿនប្រជាជនទូទៅ៕

អត្ថបទ សិរី រាជ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *