ទំព័រដើម / ព័ត៌មានជាតិ / សភាកម្ពុជាចូលរួម​លើក​កម្ពស់​សន្តិ​ភាព និងការអភិវឌ្ឍនាយុគ្គសម័យបំលាស់ប្តូរបច្ចេក​​វិទ្យា​ជា​មួយ​​ស្ថា​ប័ន​​សភាពិភពលោក

សភាកម្ពុជាចូលរួម​លើក​កម្ពស់​សន្តិ​ភាព និងការអភិវឌ្ឍនាយុគ្គសម័យបំលាស់ប្តូរបច្ចេក​​វិទ្យា​ជា​មួយ​​ស្ថា​ប័ន​​សភាពិភពលោក

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបង្ហាញពីបទពិសោធន៍ចូលរួម​លើក​កម្ពស់​សន្តិ​​ភាព និង​​ការអភិវឌ្ឍនាយុគ្គសម័យ បំលាស់ប្តូរបច្ចេក​​វិទ្យាជាមួយ​ស្ថា​ប័ន​​សភាពិភពលោក ដើម្បី​​​ឲ្យ​ពិ​ភព​​​លោកទាំងមូល​​​​ មានការអភិវឌ្ឍលើគ្រប់វិស័យហើយគ្មាន​​អំពើ​​ហិង្សា។

ប្រាប់អ្នកសាព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១២ ខែតុលា​នេះ ឯកឧត្តម ឈាង វុន សមាជិក​អចិ​ន្ត្រៃយ៍​​​​រដ្ឋស​​ភា​បានមានប្រសាសន៍ថា

លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី បាន​ដឹកនាំគណៈ​​ប្រតិភូជាន់​ខ្ពស់សភាកម្ពុជា​​បាន​ទៅចូលរួម​​មហា​​សន្និបាតអន្ត​​រសភាដែលហៅកាត់ថា អាយ ភី យូ (​IPU​ )​​លើកទី១៣៩ នៅ​ទីក្រុង ហ្សឺណែវ ប្រទេស​ស្វីសដោយនឹងផ្តល់សន្ទរកថា ស្តីពី «ភាពជាអ្នក​ដឹក​​​នាំ​​​​​ក្នុង​ការ​លើក​កម្ពស់​សន្តិ​ភាព និងការអភិវឌ្ឍនាយុគ្គសម័យនវានុវត្តន៍ និងបំលាស់ប្តូរ​​បច្ចេកវិ​​ទ្យា » ទៅកាន់​មហា​សន្និ​បាត​។

នៅក្នុងសមហាសន្និបាតនេះ ​ក៏មាន កិច្ច​ប្រជុំដោយឡែកៗជាច្រើនទៀត​​ដូចជា៖ កិច្ច​​ប្រជុំ​អាស៊ានបូក៣ , កិច្ចសម្របសម្រួល​របស់​សភា​តំបន់អាស៊ី , កិច្ចប្រជុំភូមិសាស្រ្ត​​តំបន់​​អាស៊ី​-ប៉ាស៊ីហ្វិក, កិច្ចប្រជុំវេទិការសមាជិកសភាស្រ្តី , កិច្ចប្រជុំវេទិការ​សមាជិកសភាវ័យក្មេង និងចូល​រួមកិ​​ច្ច​​ប្រជុំ​​គណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤របស់ IPU ស្តីពី សន្តិភាព-សន្តិសុខអន្តរ​ជាតិ ការអភិវឌ្ឍ​​ប្រកប​​ដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្មប្រ​ជាធិប​តេយ្យ​​-សិទ្ធិមនុស្ស និង​​អង្គ​​​ការ​​សហ​​ប្រជាតិ​។

ដោយឡែកនៅក្នុងកិច្ចប្រជុំ ក្រុម​​ប្រឹក្សាភិបាលលើក​​ទី១០៣​​របស់​​​IPU​ ក៏នឹងរៀប​ចំ​​ឡើង​​ផងដែរ​ដើម្បីអនុម័តសេចក្តីស្នើរបៀបវារៈ​បន្ទាន់​លើបញ្ហា​រសើ​បមួយចំនួនរបស់ពិភព​​លោក​, បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការ​ប្រតិបត្តិ​IPU,​ការចូល​រួមផ្តល់​អនុសាស​ន៍​​​​អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុIPUនិងអនុម័ត​​ប្រតិ​​ទិន​​ការងារ​​សម្រាប់​​មហាសន្និ​បាតIPU​លើកទី១៤០ នៅទីក្រុង Buenos Aires  នៃប្រទេសអាហ្សង់ទីន។

បើតាមគម្រោង លោកជំទាវ ឃួនសុដារី និងសមាជិកគណៈប្រតិភូ គ្រោងនឹងជួបពិ​​ភា​​ក្សា​​​​​ការ​​​​ងារ​​​ទ្វេ​​​​​​ភាគីជាមួយជាមួយលោកជំទាវហ្គាប្រីឡា គូវ៉ាសបារ៉ុន ប្រធានសហ​ភាពអន្តរ​ស​ភា​​​ផងដែរ។

សូមបញ្ជាក់ថា គណៈ​​ប្រតិភូជាន់​ខ្ពស់សភាកម្ពុជាដែលដឹកនាំដោយលោកជំទាវ ឃួន​សុដារី អនុប្រធានទី២រដ្ឋសភាកម្ពុជា ពីថ្ងៃ​ទី១២ដល់ថ្ងៃទី២០ខែតុលា ឆ្នាំ​២០១៨នេះធ្វើ​​​​ឡើង​​​​​តប​តាមការ​​អញ្ជើញ​​របស់​លោកជំទាវ ហ្គាប្រីឡា គួវ៉ាស បារ៉ុន ប្រធានសហ​​ភាព​សហភាព​​អន្ត​រស​ភា​៕អត្ថបទ៖ ចេម ហួត

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *