ទំព័រដើម / សន្តិសុខសង្គម / ប្ដីរត់ទៅប្ដឹងសមត្ថកិច្ចចោទគ្រូពេទ្យឯកជនមិនប្រយ័ត្នធ្វេីអោយប្រពន្ធគាត់ធ្លាក់ពីលេីគ្រែផ្គាប់មុខស្លាប់

ប្ដីរត់ទៅប្ដឹងសមត្ថកិច្ចចោទគ្រូពេទ្យឯកជនមិនប្រយ័ត្នធ្វេីអោយប្រពន្ធគាត់ធ្លាក់ពីលេីគ្រែផ្គាប់មុខស្លាប់

ភ្នំពេញ៖បុរសជាប្ដីបានប្ដឹងគ្រូពេទ្យឯកជនធ្វេីអោយប្រពន្ធគាត់ស្លាប់ដោយមិនបានមេីលថែអ្នកជំងឹបណ្ដាលធ្លាក់ពីលេីគ្រែផ្គាប់មុខហូរឈាមចេញពីមាត់រហូតបាត់ជីវិតស្លាប់យ៉ាងអាណោចអាធម៌ហេតុការនេះបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យកន្លែងកេីតហេតុ កាលវេលាម៉ោង​១០និង៣០នាទីព្រឹកថ្ងៃ១២ខែតុលាឆ្នាំ២០១៨នៅចំណុចមន្ទីរពហុព្យាបាល ណារិទ្ធ ផ្ទះលេខ២១ CD តាមផ្លូវ២៧១សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ គៀត យ៉ាន់អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដេីមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។បេីតាមបុរសជាប្ដីមានឈ្មោះ លី ផាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ បានប្រាប់សមត្ថកិច្ចថាគាត់បាននាំប្រពន្ធចូលមកសំរាកនៅមន្ទីរពេទ្យខាងលេីនៅម៉ោង១០៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៨ដោយគ្រូពេទ្យពិនិត្យថាមានទឹកដក់នៅតំរងនោមហេីយក៏សំរាកនៅបន្ទប់ជាន់ទី១បន្ទប់លលេខ១០១រហូតដល់ព្រឹកថ្ងៃកេីតហេតុក៏បានទៅទិញបាយយកមកហូបនៅក្នុងបន្ទប់វិញ។

បុរសជាប្តីនិយាយថាគាត់តែរៀបចំនឹងចេញទៅបានផ្ទាំផ្ញេីរគ្រូពេទ្យត្រឹមត្រូវថា​ជួយមេីលប្រពន្ធខ្ញុំផងដោយមិនមែនអ្នកនូវជាមួយទេរួចចេញទៅរហូតដល់ម៉ោង​១០និង៣០នាទីព្រឹកបានត្រលប់មកវិញចូលក្នុងបន្ទប់ស្រាប់តែឃេីញប្រពន្ធគាត់ធ្លាក់ពីលើគ្រែផ្កាប់មុខស្លាប់យ៉ាងអាណោចអាធម៌ធ្វេីអោយចិត្តគាត់រន្ធត់យ៉ាងខ្លាំងនិងខឹងគ្រូពេទ្យនិងត្រូវតែប្ដឹងសមត្ថកិច្ចអោយចាត់ការតាមច្បាប់ពីបទមិនមានការប្រុងប្រយ័ត្នលេីអ្នកជំងឺនិងធ្វេីអោយធ្វេីអោយអ្នកជំងឺស្លាប់ធ្លាក់​ពី​លេីគ្រែហូរឈាមជោគពេញលេីឥដ្ឋការ៉ូក្នុងមន្ទីរពេទ្យ។

ហេីយមិនចង់បានសំណងនោះចង់អោយក្រសួងសុខាភិបាលមកត្រួតពិនិត្យតេីគ្រូពេទ្យទុកអ្នកជំងឺចោលបែបនេះវាខុសឬមិនខុសហេីយជាសេវាឯកជនថែមទៀត​ហេីយក៏អំពាវនាវដល់ក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៍អោយប្រពន្ធខ្ញុំផង ។

សមត្ថកិច្ចបានសន្និដ្ឋាននិងមានការឯកភាពពីនគរបាលការិយាល័យបច្ចេក​ទេសស្នងការរាជធានីភ្នំពេញនិងមសនគ្រូពេទ្យអេមសាលាដំបូងរាជធានីភ្នំពេញផងដែរសពស្រ្តីរងគ្រោះស្លាប់ដោយសារគាំងបេះដូងនិងមានជំងឺប្រចាំកាយតំរង នោមហេីយសពបានប្រគល់អោយបុរសជាប្ដីធ្វេីបុណ្យតាមប្រពៃណីហេីយបុរសជាប្ដីជនរងគ្រោះសុំធ្វេីបណ្យអោយប្រពន្ធរួចទេីបមកធ្វេីការដោះស្រាយជាមួយខាងថៅកែមន្ទីរពេទ្យខាងលេីជាក្រោយទៀត។អ្នកសារព័ត៌មាននៅមិនទាន់សុំការពន្យល់ណាមួយពីក្រុមគ្រូពេទ្យឬម្ចាស់គ្លីនិកនៅឡើយទេ៕គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *