ទំព័រដើម / ប្លែកៗ / ស្ត្រីម្នាក់បានបើករថយន្តជាច្រើនគីឡូម៉ែត្រដោយមិនដឹងថាមាន ស្លាកសញ្ញាបុកចូលក្នុងរថយន្ត

ស្ត្រីម្នាក់បានបើករថយន្តជាច្រើនគីឡូម៉ែត្រដោយមិនដឹងថាមាន ស្លាកសញ្ញាបុកចូលក្នុងរថយន្ត

ស្រ្តីម្នាក់ឈ្មោះ Maria Vazquez អាយុ 52 ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទបើកបរខណៈពេលកំពុងស្រវឹង។

ប៉ូលិសនៅរដ្ឋញ៉ូវជេស៊ីបាននិយាយថា ស្ត្រីម្នាក់បានបើករថយន្តប្រហែលជាជាង២៥គីឡូម៉ែត្រ ហើយទំនងជានាងមិនបានដឹងថាមានស្លាកសញ្ញាបុកចូលទៅក្នុងរថយន្តរបស់នាងនោះទេ។

ប៉ូលីសម្នាក់មានឈ្មោះ South Hackensack បាននិយាយថា មន្រ្តីម្នាក់បានប្រទះឃើញរថយន្តនេះនៅម៉ោងប្រហែល 12និង45 នាទីឆ្លងចូលព្រឹកថ្ងៃសៅរ៍ដោយមានស្លាកសញ្ញាចរាចរណ៍ចេញពីដំបូលកញ្ចក់រថយន្តរបស់ស្រ្តីម្នាក់នោះហើយមន្រ្តីនោះបានដើរទៅមើលរថយន្តនោះនៅចំណតរថយន្ត Plaza 46 ។

មូលហេតុដែលស្រ្តីម្នាក់នោះមិនបានដឹងថាមានស្លាកសញ្ញាបុកចូលរថយន្តរបស់នាងដោយសារតែនាងបានស្រវឹងស្រា។

លោក David Polanco ជាមន្រ្តីប៉ូលីសក្រុងញូវយ៉កបាននិយាយថា “នាងបានឈប់ពីព្រោះនាង បានឮសំលេងរំខានដែលកើតឡើងលើរថយន្តរបស់នាង” ។

លោក Polanco បានបន្តទៀតថា “ប្រសិនបើមាននរណាម្នាក់អង្គុយនៅកៅអីខាងក្រោយនោះវាអាចមានរឿងអាក្រក់កើតឡើង ជាពិសេសអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរក្បែរនោះផងដែរ”។

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *