ទំព័រដើម / ព័ត៌មានសំខាន់ៗ / ចក្រភពអង់គ្លេសនៅមិនទាន់វាយតម្លៃជាផ្លូវការពីផលប៉ះពាល់របស់ Brexit លើសេដ្ឋកិច្ច

ចក្រភពអង់គ្លេសនៅមិនទាន់វាយតម្លៃជាផ្លូវការពីផលប៉ះពាល់របស់ Brexit លើសេដ្ឋកិច្ច

ក្រុងឡុងដ៍៖ ចក្រ​​ភព​អង់​គ្លេស​​នៅមិនទាន់វាយតម្លៃជាផ្លូវការនៅឡើយទេ​ពីផល​ប៉ះ​ពាល់​លើ​សេដ្ឋ​កិច្ចរបស់ខ្លួន​​​ដោយ​​សារការដើរចេញពី​សហភាពអឺរ៉ុប​។

លោក ​​ ​ David Davis រដ្ឋមន្ត្រីទទួលបន្ទុក​​លើបញ្ហាដើរចេញពី​សហភាពអឺរ៉ុបនេះ ​បាន​​​​​​ទទួល​ស្គាល់កាល​ពីម្សិលមិញថា ​ចក្រភព​អង់គ្លេស​​ពិតជាមិនទាន់វាយតម្លៃ​ជា​ផ្លូវ​​​ការ​​ពីផល​ប៉ះពាល់លើសេដ្ឋកិច្ច​របស់ខ្លួនមែន​​ ប៉ុន្តែ​​លោកបានបកស្រាយថា ​វា​មិន​ទាន់​ចំាបាច់ទេនៅពេលនេះ។​

ការលើកឡើងបែបនេះទំនងជា​ បញ្ឆេះកំហឹងក្នុងចំណោមអ្នករិះគន់លើ​ការ​ដោះ​ស្រាយ​របស់​​​រដ្ឋាភិ​បាលអង់គ្លេស​​ចំពោះ​ដំណើរកា​រដើរចេញ​ពីសហភា​ពអឺ​រ៉ុប​ដ៏ស្មុគ​ស្មាញនេះ ​ចំ​ពេល​ដែល​ការចរ​ចាជាមួយ​ប្រទេសបែលហ្ស៊ិក​​បានជាប់គាំង ដោយសារ​ជម្លោះ​ពាក់ព័ន្ធ​បញ្ហាថា តើ​ ត្រូវគ្រប់គ្រង​​ព្រំដែន​អៀរ​ឡង់​តាមរ​បៀប​ណា ​​បន្ទាប់ពីដើរចេញពីសហភាព​អឺរ៉ុប។​

លោក​ David Davis ​ខ្លួនលោក​ផ្ទាល់ ក៏មានជម្លោះជាយូរមកហើយ​ជាមួយ​សមាជិក​សភា​ភាគ​ច្រើន​នៅ​ក្នុងរដ្ឋសភា​ផងដែរ ​ជុំវិញបញ្ហាថា តើ​រដ្ឋាភិបាល​ត្រូវរៀបចំបែបបទ​​ការងារយ៉ាងដូចម្ត៉េច និងថា តើ​ការ​ងារណាខ្លះ​គួរតែ​បង្ហាញជាសាធារណៈ។​​

​លោក​ David Davis បានថ្លែងទៅកាន់​គណៈកម្មាធិការ​នៃរដ្ឋសភាថា ​“ខ្ញុំដឹងថា ​មិន​ទាន់មាន​ការវាយតម្លៃ​ពីផលប៉ះពាល់ជា​ប្រព័ន្ធនៅឡើយទេ ​ប៉ុន្តែវា​អាចទុក​វាយតម្លៃ​នៅ​ពេលក្រោយបាន​ក្នុងដំណើរការចរចា” ដោយ​វាផ្ទុ​យទៅនឹង​អ្វីដែលលោក​​បាន​លើកឡើងពីមុនថា ​រដ្ឋាភិបាល​បានធ្វើការវិភាគ​យ៉ាងលម្អិតរួចហើយ​លើ​ផលប៉ះពាល់ពីវិស័យមួយទៅវិស័យមួយ។​

អំឡុង​រយៈពេលមួយម៉ោងនៃការសួរសំណួរ​ លោក ​ David Davis បានលើកឡើងថា ​ចក្រភពអង់គ្លេស​មាន​ផែនការប្រតិបត្តិដ៏សំខាន់​នៅពេលអនាគត​ សម្រាប់ការដើរចេញពី​សហភាពអឺរ៉ុប​ ប្រសិនបើការចរចា​មិន​ឈានទៅរ​កកិច្ចព្រមព្រៀង៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *