ទំព័រដើម / កីឡា / ក្លឹបក្រសួងមហាផ្ទៃឈ្នះមេដាយមាសច្រើនគេពី ព្រឹត្តិការណ៍កីឡាវូស៊ូ ជើងឯកថ្នាក់ជាតិ ២០១៧

ក្លឹបក្រសួងមហាផ្ទៃឈ្នះមេដាយមាសច្រើនគេពី ព្រឹត្តិការណ៍កីឡាវូស៊ូ ជើងឯកថ្នាក់ជាតិ ២០១៧

ព្រឹត្តិការណ៍កីឡាវូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ បានប្រកាសបិទជាផ្លូវការហើយ កាលពីល្ងាចម្សិលមិញ នៅវិមានកីឡដ្ឋានជាតិ ដោយក្លឹបក្រសួងមហាផ្ទៃឈ្នះមេដាយមាសចំនួន១០ ច្រើនជាងគេ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាក្លឹបដែលចូលរួមចំនួន១២ក្លឹប។

យោងតាមលទ្ធផពីគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ក្លឹបក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស១០ ឈរនៅចំណាត់ថ្នាក់លេខ១ ខណៈក្រុមចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹបវិទ្យាល័យ បាក់ទូក ដែលឈ្នះមេដាយមាស ចំនួន៥ ហើយក្លឹបមានជ័យ និងក្លឹបសាលាទួនហ្វា ឈ្នះមេដាយមាសចំនួន៣ វិញ្ញាសា ដូចគ្នា។ ក្រៅពីនេះ ក្លឹបកីឡាវូស៊ូទាំង៤នេះក៏ឈ្នះមេដាយប្រាក់ និងសំរិទ្ធជាច្រើនវិញ្ញាសាផងដែរ ចំពោះក្លឹបមួយចំនួនទៀត ក៏ឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធដែរ គ្រាន់តែតិចតួចជាងគេប៉ុណ្ណោះ។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងថា ជើងឯកថ្នាក់ជាតិ កីឡាវូស៊ូ ឆ្នាំ២០១៧នេះត្រូវបានរៀបចំឡើង និងទទួលបានការឧបត្ថម្ភទាំងស្រុងពីក្រសួងអប់រំ យុវជន និងកីឡា ដោយកីឡាករ ចំនួន១៣៦នាក់ កីឡាការិនី ១៤៤នាក់ សរុប ២៨០នាក់ មកពី១២ក្លឹប ដោយប្រកួតលើវិញ្ញាសាសរុបចំនួន២៥ ក្នុងនោះមានវិញ្ញាសាសម្តែងបុរស-នារី ១៧ និងវិញ្ញាសាប្រយុទ្ធចំនួន៨លើប្រភេទម្ងន់ផ្សេងៗពីគ្នា។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា ក្រសួងអប់រំបានធ្វើកំណែទម្រង់ការប្រកួតលើ៤ចំណុចសំខាន់ៗរួមមាន៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា, ការបណ្តុះបណ្តាលធនធានមនុស្ស, ការកែទម្រង់ការប្រកួត, ការប្រតិភូកម្មមុខងារទៅឲ្យសហព័ន្ធកីឡាជាតិ ដោយផ្តល់ថវិកាគាំទ្រទៅសហព័ន្ធកីឡាជាតិ លើការងារចំនួន៣ ផ្សេងទៀត គឺការងារដ្ឋបាល, ការងារបណ្តុះបណ្តាល
និងការប្រកួត ដោយគោលដៅទាំងនេះ ដើម្បីផលិតបាននូវធនធានកីឡាករ កីឡាការិនីឲ្យកាន់តែសម្បុរបែប ប្រកបដោយគុណភាព ក្នុងគោលដៅឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *