ទំព័រដើម / កីឡា / កីឡាករប្រដាល់១៨នាក់ចំណុះអង្គភាពក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម

កីឡាករប្រដាល់១៨នាក់ចំណុះអង្គភាពក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម

ដើម្បីជាការលើកទឹកចិត្តបន្ថែមដល់កីឡាករប្រដាល់សម្រាប់ការឡើងប្រកួតម្ដងៗ កីឡាករចំនួន១៨នាក់នៅតាមបណ្តាក្លឹបនានា ដែលជាសមាជិករបស់អង្គភាពកីឡាក្រសួងមហាផ្ទៃទទួលបានប្រាក់លើទឹកចិត្តបន្ថែមពីថ្នាក់ដឹកនាំអង្គភាពកីឡាក្រសួងមហាផ្ទៃ កាលពីម្សិលមិញ នៅទីស្នាក់ការនៃពហុកីឡដ្ឋាន។

ពិធីប្រគល់ប្រាក់រង្វាន់លើទឹកចិត្តបន្ថែមនេះ បានធ្វើឡើងក្រោមវត្តមាន លោក គាវ សុវណ្ណធី ទីប្រឹក្សាអង្គភាពកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ខណៈការផ្ដល់ជូន គឺបែងចែកទៅតាមលទ្ធផលរៀងៗខ្លួន ក្នុងនោះកីឡាករទទួលបានជ័យជម្នះ គឺទទួលបាន ២០ម៉ឺនរៀល រី​ឯកីឡាករប្រកួតស្មើទទួលបាន ១០ម៉ឺនរៀល និងកីឡាករចាញ់ ទទួលបាន ៥ម៉ឺនរៀល។

ឯកឧត្តម ជា ប៊ុនហេង បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ដ្រថ្មី ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យកីឡាករម្នាក់ៗ បន្ដការខិតខំ និងព្យាយាមហ្វឹកហាត់ឲ្យបានកាន់តែខ្លាំងក្លា ដើម្បីត្រៀមឡើងប្រកួតតាមសង្វៀននានា ជារៀងរាល់សប្ដាហ៍។ ម្យ៉ាងវិញទៀត ក៏ជាការរួមចំណែកធ្វើឲ្យយុវជនជំនាន់ក្រោយកាន់តែមានទឹកចិត្តក្នុងការលេងកីឡាឲ្យបានកាន់តែច្រើន ជាមួយនឹងការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ៕

 

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *