ទំព័រដើម / កីឡា / Zidane និយាយថាប៉ះក្រុមណាក៏មិនស្រួលដែរ ក្នុងវគ្គ១៦ក្រុម

Zidane និយាយថាប៉ះក្រុមណាក៏មិនស្រួលដែរ ក្នុងវគ្គ១៦ក្រុម

ក្រោយបញ្ចប់ប្រកួតចុងក្រោយវគ្គសន្សំពិន្ទុតាមពូលដែលក្រុមខ្លួនឈ្នះ Borussia Dortmund ៣-២ នៅផ្ទះខ្លួនឯង គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane បាននិយាយសរសើរកូនក្រុមរបស់ខ្លួនថាលេងបានល្អ បើទោះមានបញ្ហាខ្លះ ហើយប្រាប់ទៀតថាការចាប់ឆ្នោតប៉ះក្រុមណាក៏ដោយ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅក្របខ័ណ្ឌអឺរ៉ុប UEFA Champions League នេះ ក៏មិនងាយសម្រាប់ក្រុមរបស់លោកឡើយ។

ក្រុមយក្សអេស្ប៉ាញមួយនេះ បានឆ្លងផុតពីវគ្គសន្សំពិន្ទុតាមពូល ក្នុងនាមជាក្រុមលំដាប់ទី២ នៅពូល H បន្ទាប់ពីក្រុមលំដាប់កំពូលអង់គ្លេស Tottenham Hotspur​ ដែលមានជ័យជម្នះលើក្រុមស៊ីប APOEL Nicosia ក្នុងប្រកួតចុងក្រោយ ៣-០។

ជាមួយគ្នានេះដែរ ក្រោយបញ្ចប់ការប្រកួតចុងក្រោយ​គ្រប់ពូលទាំងអស់ ឃើញថាស៊ុបពើស្តាររបស់អធិរាជស Cristiano Ronaldo បានសម្រេចនូវកំណត់ត្រាថ្មីមួយផងដែរ គឺជាប់ជាកីឡាករមួយរូបដែលស៊ុតបញ្ចូលទីបានគ្រប់ទាំង៦ប្រកួត ក្នុងវគ្គសន្សំពិន្ទុនេះ។

ក្រុមដែលបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពូលនីមួយៗ គឺ៖

ពូល A Manchester United (អង់គ្លេស) (១) Basel (ស្វីស) (២)

ពូល B Paris Saint-Germain (បារាំង) (១) Bayern Munich (អាល្លឺម៉ង់) (២)

ពូល C Roma (អ៊ីតាលី) (១)   Chelsea (អង់គ្លេស) (២)

ពូល D Barcelona (អេស្ប៉ាញ) (១) Juventus (អ៊ីតាលី) (២)

ពូល E Liverpool (អង់គ្លេស) (១) Sevilla (អេស្ប៉ាញ) (២)

ពូល F Manchester City (អង់គ្លេស) (១)   Shakhtar Donetsk (អ៊ុយក្រែន) (២)

ពូល G Beşiktaş (តួកគី) (១)   Porto (ព័រទុយហ្គាល់) (២)

ពូល H Tottenham Hotspur (អង់គ្លេស) (១) Real Madrid(អេស្ប៉ាញ) (២)

ការចាប់ឆ្នោតគូដែលត្រូវប៉ះគ្នា ក្នុងវគ្គ១៦ក្រុម នឹងធ្វើឡើង នៅថ្ងៃទី១១ ខែធ្នូ​ នៅឯស្នាក់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នាក្រុងនីយ៉ុង (Nyon) ប្រទេសស្វីស៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *