ទំព័រដើម / កីឡា / តុលាការចេញដីកាចាប់ខ្លួនកីឡាករប៉ារ៉ាហ្គាយ Jonathan Fabbro

តុលាការចេញដីកាចាប់ខ្លួនកីឡាករប៉ារ៉ាហ្គាយ Jonathan Fabbro

តុលាការនៅប្រទេសអាហ្សង់ទីន បានសម្រេចចេញដីកាចាប់ខ្លួន Jonathan Fabbro ខ្សែបម្រើរបស់ក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយ ដោយចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើអនីតិជន។

Fabbro មានដើមកំណើតនៅអាហ្សង់ទីន តែមានសញ្ជាតិប៉ារ៉ាហ្គាយ ហើយបច្ចុប្បន្ន កំពុងប្រកបអាជីព ក្នុងក្រុមនៅម៉ិកស៊ិក Lobos de Puebla ប៉ុន្តែឥឡូវនេះ ក្លិបបានសម្រេចលុបចោលកុងត្រារបស់គេហើយ ក្រោយមានការចោទប្រកាន់ និងមានចេញដីកាចាប់ខ្លួននេះ។

កីឡាករវ័យ៣៥ឆ្នាំ ត្រូវបានគេចោទថាបានបំពានលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់​ដែលគេជឿថាជាកូនចិញ្ចឹមរបស់គេផ្ទាល់តែម្ដង ហើយពាក់ព័ន្ធនឹងករណីនេះ គេអាចប្រឈមជាមួយនឹងការជាប់ពន្ធនាគាររហូតដល់ទៅ២០ឆ្នាំ។

មេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះ លោក Gaston Marano បាននិយាយថា Fabbro ក៏មានការចោទប្រកាន់នូវករណីស្រដៀងគ្នានេះដែរ នៅប៉ារ៉ាហ្គាយ ខណៈដែលពេលនេះ គ្មានអ្នកណាដឹងពីទីកន្លែងដែលជនជាប់ចោទរូបនេះសម្ងំលាក់ខ្លួននោះទេ៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *