ទំព័រដើម / ទស្សនៈថ្មី / តំបន់រមណីដ្ឋាន៣ប្រភេទក្នុងខេត្តបាត់ដំបងកំពុងឋិតក្នុងក្រសែរភ្នែករបស់ទេសចរណ៍

តំបន់រមណីដ្ឋាន៣ប្រភេទក្នុងខេត្តបាត់ដំបងកំពុងឋិតក្នុងក្រសែរភ្នែករបស់ទេសចរណ៍

ខេត្តកំពង់ធំ៖តំបន់រមណីដ្ឋានចំនួន៣ប្រភេទក្នុងទឹកដីខេត្តបាត់ដំបងកំពុងក្លាយជាគោលដៅទេសចរណ៍របស់ភ្ញៀវជាតិនិងអន្តរជាតិ។ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីសារ៉ា បានអោយដឹងនៅថ្ងៃទី៧ ខែធ្នូនេះថា តំបន់រមណីយដ្ឋាន​នៅ​ក្នុងខេត្ត​បាត់ដំបង​មាន​ប្រមាណជា​៣០​​កន្លែង​ ក្នុងចំណោមរមណីដ្ឋានទាំងនេះបច្ចុប្បន្នមានតែ​២០​កន្លែង​ប៉ុណ្ណោះ​ដែលស្រូបយយកភ្ញៀវទេសចរណ៍ចូលទស្សនាលេងកំសាន្តច្រើន ។

តំបន់ទេសចរ​ណ៍​ខាង​លើ​បែង​ចែក​៣​ប្រភេទ​មានរមណីយដ្ឋាន​បែប​វប្បធម៌​​ រមណីយដ្ឋាន​បែប​ធម្មជាតិ​និង​រមណីយដ្ឋាន​បែប​កែច្នៃមួយចំនួនទៀត។

មន្ត្រីនៃមន្ទីរទេសចរណ៍ខាងលើបន្តថា រមណីយដ្ឋានប្រវត្តិសាស្ត្រ​​វប្ប​ធម៌​រួមមានប្រាសាទ​បុរាណ​ ផ្ទះ​បុរាណ ភូមិ​វប្បធម៌​​ សារ​មន្ទីរ​ ទីវត្ត​អារាមមួយចំនួនទៀតដែលមានវ័យដ៍ចំណាស់ រីឯរមណីយដ្ឋានធម្មជាតិខ្លះមានដូចជា​ល្អាង​ភ្នំ​ទាក់ទ្រាំងក្នុងស្រុក​រតន​មណ្ឌល​ ល្អាងភ្នំសំពៅ ល្អាងភ្នំបាណន់ រមណីយដ្ឋានសេកសក​សក ​ជ្រលង​បុព្វ​តា ​ថ្ម​សំរូត រមណីយដ្ឋានពេជ្រចិន្តាជាដើមរួមទាំងតំបន់រមណីយដ្ឋានកែឆ្នៃជាច្រើនផងដែរដូចជាការជិះនរី ទស្សនាសត្វប្រជៀវ អាងទឹកំពីងពួយនិងតំបន់កែច្នៃដែលមានចាស់និងទើបបង្កើតថ្មីច្រើនទៀតនៅ​តាម​តំបន់​ក្រៅទីប្រជុំជន។

តាមការស្រង់របាយការណ៍ប្រចាំឆមាសទី១របស់មន្ទីរទេសចរណ៍បានអោយដឹងថា ក្នុងឆមាសទី១ ដើមឆ្នាំ២០១៧ រយះពេលដូចគ្នាធៀបនិងឆ្នាំ២០១៦ ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានសរុបចំនួន២៨៩,៩៥៣នាក់កើនឡើងចំនួន១៨,១៩៨នាក់ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន៤៨,៦៩៨នាក់កើនជាងឆ្នាំ២០១៦ចំនួន៨៣៨នាក់និងភ្ញៀវទេសចរណ៍ជាតិ២៤១,២៥៥នាក់កើនលើសជាងឆ្នាំ២០១៦ចំនួន៨៣៦០នាក់។

របាយការណ៍ខាងលើបានអោយដឹងដែរថា ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិគឺជនជាតិបារាំងនៅតែមានចំនួននាំមុខរហូតដល់៩,៥៤៨នាក់ ខណះភ្ញៀវជនជាតិអាមេរិកឋិតក្នុងលំដាប់លេខ២ ថៃលេខ៣ ភ្ញៀវជនជាតិចិនលេខ៤និងអង់គ្លេសឋិតក្នុងលំដាប់លេខ៥ ។

លោក អ៊ុច អ៊ុំភីនីសារ៉ាបានបញ្ជាក់ទៀតថា វិស័យទេសចរណ៍ជាមាសបៃតងប្រកបដោយសក្តានុពលសំបូរបែបបានជម្រុញអោយមានកំណើនផលិតផលក្នុងស្រុក កសាងសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរួមទាំងបានជម្រុញដល់ផ្នែកអាជីកម្ម សេវាកម្មក្នុងវិស័យទេសចរណ៍អោយរីកចម្រើនឡើងជាបន្តបន្ទាប់។

ភ្ញៀវទេសចរណ៍ដែលមកស្នាក់នៅក្នុងខេត្តបាត់ដបងមានការកើនឡើងបើធៀបរយះពេលដូចគ្នានេះ ដោយសារកក្តាសន្តិសុខល្អ សេវាប្រកបដោយភាពកក់ក្តៅ អាហារមានកំរិតស្តង់ដានិងផ្លូវទៅកាន់រមណីយដ្ឋាននានាមានភាពល្អប្រសើរ ៕

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *