ទំព័រដើម / ព័ត៌មានសំខាន់ៗ / ស៊ីរីស្វាគមន៍ក្រុមហ៊ុនចិននៅក្នុងការជួយកសាងប្រទេសជាតិឡើងវិញ

ស៊ីរីស្វាគមន៍ក្រុមហ៊ុនចិននៅក្នុងការជួយកសាងប្រទេសជាតិឡើងវិញ

ក្រុងដាម៉ាស៖ រដ្ឋាភិបាលស៊ីរី​បាន​សំដែងការស្វាគមន៍ចំពោះ​​ការគាំទ្រ​ពី​ក្រុមហ៊ុន​​ចិន​​នៅ​ក្នុង​ការ​ជួយ​កសាង​ប្រ​ទេស​​របស់ខ្លួន​ឡើងវិញ​​ ខណៈ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមបះបោរ​ជិត​ឈាន​ដល់​ទីបញ្ចប់។​​​

​ក្រុមមន្ត្រីមកពី​ក្រសួងការបរទេសស៊ីរី​បានបញ្ជាក់ពីជំហស្វាគមន៍នេះ​ អំឡុងវេទិការស្តី​ពី​កិច្ច​សហ​​ប្រ​តិបត្តិការ​​​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ចិន-ស៊ីរី​ ដែលធ្វើឡើងនៅក្នុងទីក្រុងដាម៉ាស​កាល​ពី​ម្សិលមិញ។​​

​ដោយមានការចូលរួមពី​មន្ត្រីមកពីប្រទេសចិននិងស៊ីរី​ប្រហែល​២០០​នាក់ ​វេទិការ​នេះ​ផ្តោត​លើ​ការអភិវឌ្ឍន៍​របស់​ប្រទេសចិន​នៅក្នុងសម័យការថ្មី​ ក្រោយ​សមាជបក្ស​កម្មុយ​នីស្ត​ចិន​​លើកទី​១៩​ ដែលបានបញ្ចប់​កាល​ពីខែតុលា។​ មន្ត្រីមកពីប្រទេសទាំងពីរ​ក៏​បាន​​ពិភាក្សាពី​​​គោលនយោបាយបើកចំហ​របស់ប្រទេសចិន​និង​គោល​ដៅសម្រាប់​ប្រយោជន៍​ទៅវិញទៅមកផងដែរ។​

​ឯ​កអគ្គ​រដ្ឋទូត​ចិនប្រចាំប្រទេសស៊ីរីលោក ​ Qi Qianjin បានលើកឡើងថា ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​​ផ្លូវមួយ​​​នឹង​នាំមកនូវ​​​ឱកាសថ្មី​សម្រាប់​ពាណិជ្ជកម្មទ្វេរភាគីនិងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។​ ស្ថាន​ទូត​ចិន​ក៏នឹង​ផ្តល់ជំនួយ​ចាំបាច់​ចំពោះក្រុមហ៊ុន​ចិន​ដែល​សន្យា​ចូលរួម​ក្នុងការកសាង​ប្រទេសស៊ីរីឡើងវិញផងដែរ។

លោក​ ​ Qi Qianjin បានបន្តទៀតថា ​ស្ថានភាពនៅក្នុងប្រទេសស៊ីរី​មានការប្រែប្រួលយ៉ាងខ្លាំង​ពីជម្លោះ​និង​សង្គ្រាម​​ឆ្ពោះ​ទៅរក​ទិសដៅ​ពិភាក្សានិងការចារចាដោយសន្តិវិធី​ ហេតុដូច្នេះហើយវាបើកឱកាស​យ៉ាង​ច្រើន​សម្រាប់​​ក្រុមហ៊ុន​ចិន​ក្នុងការ​ពង្រីក​ពាណិជ្ជកម្មនៅស៊ីរី។​

រីឯ ​លោក​ ​ Fayssal Mikdad អនុរដ្ឋមន្ត្រីការបរទេសស៊ីរីបានលើកឡើងថា ​ប្រទេសស៊ីរី​បើកចំហរ​ជានិច្ច​សម្រាប់​ក្រុមហ៊ុនចិន ​ដែលមានឆន្ទៈ​​ជួយកសាងប្រទេសរបស់លោកឡើងវិញ៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *