ទំព័រដើម / កីឡា / ១គ្រាប់របស់ Ronaldo យប់មិញជាប់កំណត់ត្រាកម្រមាននៅ Champions League

១គ្រាប់របស់ Ronaldo យប់មិញជាប់កំណត់ត្រាកម្រមាននៅ Champions League

១គ្រាប់ក្នុងចំណោម៣គ្រាប់របស់ក្លិបអធិរាជស Real Madrid ដែលបានយកឈ្នះជា​លើកទី២ទៅលើក្រុមអធិរាជលឿងខ្មៅ Borussia Dortmund របស់អាល្លឺម៉ង់បញ្ចប់វគ្គសន្សំពិន្ទុ​ក្នុងពូល H នៃក្របខ័ណ្ឌ UEFA Champions League គឺមាន១គ្រាប់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែរ។

១គ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅនាទី១២ធ្វើឲ្យរូបគេជាប់កំណត់ ត្រាកម្រមានមួយនៅ Champions League ពោលគឺ​តារាឆ្នើមព័រទុយហ្គាល់រូបនេះបាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​អាច​ស៊ុត​រាល់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ទាំង​៦​ប្រកួត ខណៈ២គ្រាប់ទៀតរក​បានដោយកីឡាករ Borj Mayoral នាទី៨ និងកីឡាករ Lucas Vazquez នាទី៨១ ចំណែក២ គ្រាប់របស់ Dortmund ធ្វើបានដោយខ្សែប្រយុទ្ធហ្គាបុង Pierre-Emerick Aubameyang នៅ​នាទី៤៣ និងនាទី៤៩។

អតីតសមាជិកក្រុមបិសាចក្រហម Manchester United វ័យ៣២ឆ្នាំរូបនេះស៊ុតបញ្ចូលទី​បាន៩គ្រាប់នៅ UEFA Champions League ក្នុងរដូវកាលនេះ និងសរុបទាំង១១៤គ្រាប់នាំមុខ​១៧គ្រាប់លើខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ Lionel Messi ដែលមាន៩៧គ្រាប់។

សូមបញ្ជាក់ថា ក្នុងពូល H នេះ ក្រុមមាន់ខ្នាយមាស Tottenham Hotspur របស់អង់ គ្លេស និងក្រុមការពារតំណែងជើងឯក Real Madrid ដឹកដៃគ្នាទៅវគ្គ១៦ក្រុមចុងក្រោយ ស្របពេល Borussia Dortmund បានត្រឹមកៅអី UEFA Europa League វគ្គ៣២ក្រុម៕

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *