ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រសួងការងារអំពាវនាវឲ្យគ្រប់រោងចក្រសហគ្រាសត្រូវមានគិលានដ្ឋាន

ក្រសួងការងារអំពាវនាវឲ្យគ្រប់រោងចក្រសហគ្រាសត្រូវមានគិលានដ្ឋាន

 

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឲ្យគ្រប់រោងចក្រសហគ្រាសត្រូវមានគិលានដ្ឋានដើម្បីលើកកម្ពស់សុខភាពដល់កម្មករនិយោជិតឲ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្រោយកិច្ចប្រជុំដាក់ឲ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីការរៀបចំគិលានដ្ឋានសហគ្រាសនៅព្រឹកថ្ងៃទី៧ធ្នូនៅភោជនីដ្ឋានទន្លេបាសាក់២ ឯ.ឧ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាចាប់ពីឆ្នាំ២០១៨តទៅគ្រប់រោងចក្រទាំងអស់ត្រូវមានគិលានដ្ឋានមានគ្រូពេទ្យមា នជំនាញច្បាស់លាស់ មានថ្នាំពេទ្យនិងមានកន្លែងសម្រាកព្យាបាលដើម្បីគាំពារសុខភាពជួនដល់កម្មករនិយោ ជិត។ឯ.ឧបានបន្តថាក្នុងករណីរោងចក្រណាមួយមិនមានគិលានុដ្ឋានទេនោះក្រសួងនឹងចាត់វិធានការអនុវត្តទៅតាមច្បាប់ស្តីពីការងារដែលមានការផាកពិន័យឬបញ្ជួនសំណុះរឿងទៅតុលាការតែម្តង។

ឯ.ឧបានបន្ថែមថាការមានគិលានដ្ឋាននៅតាមរោងចក្រនេះបានជួយដល់កម្មករនិយោជិតនូវសេវាព្យាបា លបឋម សង្គ្រោះបន្ទាន់និងសេវាពាក់ព័ន្ធផ្សេងៗទៀតដូចជាការដឹកជញ្ជួនបន្ទាប់ពីមានគ្រោះថ្នាក់ការងារនិងការបញ្ជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដើម្បីធានាបាននូវកម្លាំងពលកម្មប្រកបដោយសុខភាពល្អស ម្រាប់គាំទ្រនិងបង្កើនផលិតភាពនៅតាមរោងចក្រសហគ្រាស។

លោកស្រី កាតាវីន ប្រីនកាំកុង អនុប្រធានអង្គការUNFPAប្រចាំប្រទេសកម្ពុជាបានគាំទ្រចំពោះគោលការណ៍ណែនាំស្តីពីការរៀបចំគិលានដ្ឋាននៅតាមសហគ្រាសនេះដោយសារបច្ចុប្បន្ននេះមានកម្មករនិ យោជិត៨៥ភាគរយស្ថិតនៅក្នុងវ័យបន្តពូជដែលត្រូវការការថែទាំសុខភាពនិងការរៀបចំផែនការគ្រួសារក៏ដូចជាសុខភាពបន្តពូជជាចាំបាច់។

លោកវេជ្ជបណ្ឌិតឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារបានមានប្រសាសន៍ថាគោលការណ៍ណែនែនាំស្តីពីការរៀបចំគិលានដ្ឋាននេះគឺតំរូវឲ្យរោងចក្រនីមួយៗត្រូវមានបន្ទប់គិលានដ្ឋាន បន្ទប់រុំរបួសនិងប្រ អប់សង្គ្រោះស្របទៅតាមស្តង់ដាដើម្បីផ្តល់សេវាសុខភាពជួនដល់កម្មករនិយោជិតឲ្យបានល្អប្រសើរ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានសហគ្រាសគ្រឹៈស្ថានផ្នែកកាត់ដេរសំលៀកបំពាក់និងស្បែកជើងចំនួនជាង១១០០កន្លែងក្នុងនោះមាន៨៨ភាគរយមានគិលានដ្ឋាន។ក្នុងចំណោមរោងចក្រសហគ្រាសមានគិលានដ្ឋានទាំងនោះមានខ្លះបានផ្តល់សេវាសុខភាពជួនដល់កម្មករនិយោជិតប្រកបដោយគុណភាពនិងខ្លះទៀតការផ្តល់សេវានៅមានកំរិតនៅឡើយ។

សូមរំលឹកថាកន្លងមកមានកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាសមួយចំនួនមានបញ្ហាសុខភាពដូចជាដួលសន្លប់ គ្រោះថ្នាក់ការងារជាដើមដែលទាមទារឲ្យមានការបង្កើតគិលានដ្ឋានសម្រាប់ជួយសង្គ្រោះបឋម៕អត្ថបទ យ៉ែមសុជាតា

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *