ទំព័រដើម / ព័ត៌មានសំខាន់ៗ / បទល្មើសគ្រឿងញៀនមានការថយចុះ បន្ទាប់ពីបានធ្វើយុទ្ធនាការបង្ក្រាប២ឆ្នាំកន្លងមកនេះ

បទល្មើសគ្រឿងញៀនមានការថយចុះ បន្ទាប់ពីបានធ្វើយុទ្ធនាការបង្ក្រាប២ឆ្នាំកន្លងមកនេះ

ភ្នំពេញ:    មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា បទល្មើសគ្រឿង​​ញៀន​​មានការថយចុះ ច្រើន បន្ទាប់ពីបានធ្វើយុទ្ធនាការបង្ក្រាប២ឆ្នាំ​កន្លងមកនេះ ដើម្បីបោសសំអាតទីតាំងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំរបស់អាជ្ ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ ន នៅទីស្តីការក្រសួង​មហាផ្ទៃ នា​​ព្រឹក​​ថ្ងៃទី៧ ខែធ្នូនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរ​​ជាតិប្ រយុទ្ធ​​ប្រឆាំង​​គ្រឿង​​ញៀន បាន​​បញ្ជាក់​ថា ការបន្តពង្រឹង​ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿង​​ញៀន​​ ទាំងនៅតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ច្រកអន្តរជាតិ ច្រករបៀង និងច្រកតាមប្រៃសនីយ៍ បាន​ធ្វើឲ្យ​​បទ​​ល្មើស​​​​​គ្ រឿង​​ញៀន​​​​មានការថយចុះជាបន្ តបន្ទាប់ បើទោះបីមិនទាន់បានស្អាតទាំង​​ស្ រុង​ក៏​ដោយក្តី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ឲ្យដឹងថា ការបង្រ្កាបបទ​​ល្មើស​​គ្រឿង​​ ញៀន ក្នុង​រយៈពេល​​៩ខែ ឆ្នាំ២០១៧នេះ មានរហូតដល់ជាង៥.៥០០ករណី ដោយកើន​​ឡើង​​ជាង​​២ពាន់ករណី ស្មើនឹង​​ជិត​​៦៣ភាគរយ បើធៀបនឹងលទ្ធផលបង្ក្រាប​​​ក្នុ ងរយៈពេលដូចគ្នា​​​កាលពីឆ្នាំ​​ កន្លង​ទៅ ក្នុងនោះ​​ឃាត់​​​​ខ្លួន​​ជនសង្ ស័យបានជាង​១ម៉ឺន២ពាន់នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស​​កែ ច្នៃ​​ផលិត បទ​ល្មើស​​​ជួញដូរ បទល្មើសដាំដុះ និងបទល្មើសប្រើប្រាស់។ ឯកឧត្តម បានបន្តថា ជន​​សង្ស័យ​​ដែលត្រូវ​បានឃាត់​ ខ្លួនទាំងនោះ មានសញ្ជាតិខ្មែរជាង១ម៉ឺន១ពាន់នា ក់ ក្រៅពីនេះ គឺមានជន​​​ជាតិ​​វៀត​​ណាម ថៃ ឡាវ ចិន ក្រិច រុស្ស៊ី អាមេរិក បារាំង និងអូស្ត្រាលី ដោយពួកគេទាំងនេះ បានធ្វើការចែកចាយគ្រឿង​​​ញៀននៅ​ ​កម្ពុជា​​ដូច​​​ជា ថ្នាំមេតំ​​ហ្វេតា​​មីន អ៊ិចស្តាស៊ី កេតាមីន សរុបជាង១៥៦គីឡូក្រាម ដោយមិនទាន់គិតពី​​​កញ្ឆា​​ក្រៀ ម​​។

លោក សន ជ័យ នាយកប្រតិបត្តិ​​សម្ព័ន​គណនេយ្ យ​​ភាពសង្គមកម្ពុជា បានស្នើឲ្យកងកម្លាំង​មាន​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាបន្តស្រាវជ្រាវមុ ខសញ្ញាចែកចាយគ្រឿង​​​ញៀន​​​ទាំ ង​អស់​នៅ​​កម្ពុជា ពិសេសនៅតាមតំបន់ដាច់ស្រយាល ខណៈបច្ចុប្បន្នធ្វើឡើងតែនៅទីប្ រជុំជន។ ជាមួយគ្នានេះ ក៏ត្រូវចុះអប់រំផ្សព្វផ្សាយពី ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿង​​​ញៀន​​ នៅ​​តាមសគមន៍​​ងាយរងគ្រោះបន្តទៀ ត ពិសេសនៅតាមក្លិបកម្សាន្ត កម្មករសំណង់ និងកម្មករតាម រោងចក្រ​​កាត់​​ដេរ​​សម្លៀក​បំ ពាក់ ជាដើម៕​​អត្ថបទ៖ សឿន សោម 

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *