ទំព័រដើម / ព័ត៌មានសំខាន់ៗ / មនុស្សស្លាប់ជិត៨០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧នៅខេត្តក្រចេះ

មនុស្សស្លាប់ជិត៨០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា៖យ៉ាងហោចណាស់មានមនុស្សស្លាប់ជិត៨០នាក់ និងរបួសធ្ងន់ស្រាល ច្រើនជាង២០០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧ ដែលបានកើតឡើងចំនួន ១៧៣លើក លើ ១៥០លើក បើប្រៀបធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០១៦ នៅទូទាំង មានការកើនឡើងចំនួន ២៣លើក ស្មើនឹង ១៥% ។

នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសគួឲ្យបារម្ភនេះ ភាគច្រើនបង្ករឡើងពីការបើកកបរក្នុងល្បឿនលឿន ៤៨% មិនកោរពសិទ្ធអទិភាព ៣៩% បត់គ្រោះថ្នាក់ ៥% កក្តាយាន ៣% ស្រវឹង ២% កក្តាផ្លូវ២% និង ងងុយដេក ១%។ លោកវរសេនីយ៍ទោ ណាប់ ទិដ្ឋា នាយរងការិយាល័យចរាចរណ័ផ្លូវគោកបានឲ្យដឹងថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍សំរាប់ឆ្នាំ២០១៧នេះ បានបង្ករធ្វើឲ្យមនុស្សស្លាប់ចំនួន ៧៧នាក់ លើ ៧២នាក់ កើនឡើង​៥នាក់ ស្មើនិង ៧% និង របួសធ្ងន់ចំនួន ១៦៥ នាក់ លើ ១៥១នាក់ កើនឡើង ១៤នាក់ ស្នើ ៩% ហើយ របួសស្រាលចំនួន ៦៩នាក់ លើ៩០នាក់ ថយចុះ ២១នាក់ ស្មើនិង ២៣% ។

ក្នុងនោះបានបង្ករឲ្យខូចរថយន្តចំនួន ៧១គ្រឿង ម៉ូតូ​១៩៤ គ្រឿង យានច្នៃចំនួន ១២គ្រឿង និងកង់៣គ្រឿង ។ លោកនាយការិយាល័យបន្តថា៖ ជុំវិញករណៅខាងលើនេះកម្លាំងនគរបាលជំនាញចរាចរណ៍បានធ្វើការដោះស្រាយបញ្ចប់ ១១២ករណី ​កំពុងសម្រុះសម្រួល ៦ករណី និងបានកសាងសុំណុំរឿង ៧ករណី ។ ក្នុងនោះករណីបង្ករខ្លួនឯង១៨ករណី គេចខ្លួន ១២ករណី បញ្ជូនសុំណុំរឿងទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តចំនួន ២១ករណី និងជនបង្ករ២នាក់ ប្រុស ដើម្បីដាក់បន្ទុកទៅតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *