ទំព័រដើម / ព័ត៌មានសំខាន់ៗ / មន្ត្រីកាំកុងត្រូលបន្តត្រួតពិនិត្យ និងរកឃើញទំនិញខូចគុណភាពមួយចំនួននៅផ្សារបឹងត្រកួន

មន្ត្រីកាំកុងត្រូលបន្តត្រួតពិនិត្យ និងរកឃើញទំនិញខូចគុណភាពមួយចំនួននៅផ្សារបឹងត្រកួន

ក្រុងប៉ោយប៉ែត៖​មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកស៊ានសីុណាតប្រធានកាំកុងត្រូលខេត្តសហការនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តដោយមានការសម្របសម្រួលពីលោកតេង សាម៉ៃព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ថិតចុះត្រួតពិនិត្យរកទំនិញខូចគុណភាព នៅផ្សារបឹងត្រកួន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិបន្ទាយមានឫទ្ឋិ ឃុំគោករមៀត ស្រុកថ្មពួក។

មន្ត្រីទំនាញបានចុះត្រួតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រេីប្រាស់មួយចំនួន មាន ដំណាប់កន្ទួត១១kg ទឹកក្រូចសាច់មួយយូរស្មេី១២ដប កំទេចមីថង់២០កញ្ចាប់ដែលមាន​សារធាតុគីមីបូរ៉ាក់បានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ដូចជា បង្កឱ្យពុលក្រលាន រលាកក្រពះនិងពោះវៀន បើសិនប្រើប្រាស់ដល់១៥ក្រាម ចំពោះមនុស្សចាស់ និងប្រើប្រាស់​៥ក្រាម ចំពោះកូនក្មេង សម្រាប់សារធាតុគីមីបូរ៉ាក់អាចបង្កឱ្យពុលក្អួតឈាមនិងរហូតដល់ស្លាប់ទៀតផង។​

លោក ហុង លៀង ប្រធានការិល័យប្រមូលចំណូលនិងទីផ្សារសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយដឹងថា មន្ត្រីជំនាញនិងចុះណែនាំបន្តបន្ទាប់ទៀតសម្រាប់ត្រួតពិនិត្យទំនិញដែលដាក់ល ក់នៅលេីទីផ្សារ។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ តែងតែគិតគូជានិច្ចក្នុងការលើកកំពស់សុខមាលភាពប្រជាពលរដ្ឋ តាមរយៈចុះជាប្រចាំដើម្បីធ្វើការវិភាគត្រួតពិនិត្យទប់ស្កាត់ផលិតផលចំណីអាហារគ្មានគុណភាព គ្មានសុវត្ថិភាពនៅលើទីផ្សារនានាក្នុងខេត្តបន្ទាយមានជ័យ​៕អត្ថបទ៖ប៊ុនថន

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *