ទំព័រដើម / ព័ត៌មានសំខាន់ៗ / ប្រជាពលរដ្ឋសុំអោយសមត្តកិច្ចជំនាញបង្ក្រាបបទល្មើសជួញដូរគ្រឿងនិងក្រុមបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋាន

ប្រជាពលរដ្ឋសុំអោយសមត្តកិច្ចជំនាញបង្ក្រាបបទល្មើសជួញដូរគ្រឿងនិងក្រុមបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋសុំអោយសមត្តកិច្ចជំនាញបង្ក្រាបបទល្មើសចែកចាយនិងជួញដូរគ្រឿងនិងក្រុមបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋានដែលលើកឡើងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តដែលធ្វើនៅព្រឹកថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៧នៅបរិវេណវត្តនិវេសន៍ស្រុកមង្គលបូរី។

ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យមានការចូលរួមពីអាជ្ញាធរភូមិ.ឃុំសង្កាត់មកពីស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណមានប្រមាណជិត៥០០នាក់។ប្រជាពលរបានសំណុំពរដល់ក្រុមប្រឹក្សាខេត្តបន្ទាយមាន​ជ័យសុំដោះស្រាយ៖១.សុំអោយស្ថាប័នសមត្តកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការបទល្មើសជួញដូរនិងចែកចាយគ្រឿងញៀននៅពេលដែលប្រជាពលរដ្ឋរាយការជូន២.ត្រូវចាត់វិធានការចំពោះក្រុមបងតូចបងធំដែលបង្កអសន្តិសុខក្នុងមូលដ្ឋា ន​៣.ល្បែងស៊ីសងមានប្រជល់មាន់ លេងប៊ៀអាប៉ោង ចាក់កន្ទុយលេខ

៤.មណ្ឌលអប់រំកែប្រែយុវជនជាប់សារធាតុញៀនជីវិតថ្មីភ្នំបាក់បានបញ្ហូទឹកស្អុយចេញពីមណ្ឌលដែលមានកិ្លនស្អុយប៉ះពាល់បរិស្ថាននិងសុខភាពដល់ប្រជាពលរដ្ឋរស់នៅជុំវិញ៥.សុំអោយមន្ត្រីពន្ធដាខេត្ត.ស្រុក/ក្រុងកំវ៉ៃតំលៃដីបង់ពន្ធប្រថាប់ត្រាក្នុងកម្រិតខ្ពស់ខុសពីហាងឆេងតំលៃដីពិត ៦.សុំមន្តីសាលាដំបូងខេត្តមិនត្រូវយកតំលៃសេវាខ្ពស់ដូចជាឈ្មោះខុសធ្វើឯកសារពាក់ព័ន្ធកន្លងមកថ្លៃហួសពីតំលៃរដ្ឋកំណត់។

លោក អុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖យោងតាមធ្វើវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តរហូតដល់ថ្ងៃនេះបាន៣លើកកាលពីថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៧ធ្វើនៅស្រុកព្រះនេត្រព្រះនិងចូលរួមស្រុកភ្នំស្រុក ថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៧ធ្វើនៅស្រុកម៉ាឡៃចូលរួមមានក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅនិងថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៧ធ្វើនៅស្រុកមង្គលបូរីមានក្រុងសិរីសោភ័ណចូលរួមនិងថ្ងៃទី០៨ខែធ្នូឆ្នា២០១៧ស្រុកថ្មពួកចួលរួមស្រុកស្វាយចេក។

លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្នុងពិធីបើកវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះជាលើកទី៣ហើយក្រោយពេលទទួលលិខិតនិងសំណុំពរពីប្រជាពលរដ្ឋគឺអោយតាមមន្ទីជំនាញនិងសមត្តកិច្ចស្ថាប័នពាក់ព័ន្ធត្រូវបំភ្លឺនិងដោះស្រាយជូនប្រជាពលរដ្ឋអោយបានយល់ជ្រាបតាមសំណុំពរ៕អត្ថបទ៖ប៊ុន ធឿន

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *