ទំព័រដើម / ព័ត៌មានសំខាន់ៗ / តារាងចម្រៀងអ្នកនាង ម៉េង កែវពេជ្រចិន្តា ចូលរួមលៀងសប្បុរសធម៌ ជូនវិទ្យាល័យអន្ទេវាសិកដ្ឋានក្រុងបានលុង

តារាងចម្រៀងអ្នកនាង ម៉េង កែវពេជ្រចិន្តា ចូលរួមលៀងសប្បុរសធម៌ ជូនវិទ្យាល័យអន្ទេវាសិកដ្ឋានក្រុងបានលុង

ខេត្តរតនគិរី៖ ពិធីលៀងសប្បុរសធម៌ ដែលរៀបចំឡើងដោយវិទ្យាល័យអន្ទេវាសិកដ្ឋានបានលុងដើម្បី ប្រមូលថវិការជួយទ្រទ្រង់ដល់សាលា និងហូបចុកស្នាក់នៅរបស់សិស្សានុសិស្ស ត្រូវបាន ប្រារព្ធធ្វើឡើងនៅរាត្រីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៧ ។ពិធីនេះប្រព្រឹត្តិការណ៍ទៅក្រោមវត្តមានលោក ជំទាវ កែវ សាវឿន អភិបាលរងខេត្តរតនគិរី និងតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្រចិន្តា ។

នៅក្នុងជំនួបជាមួយសិស្សានុសិស្សអន្ទេវាសិកដ្ឋានប្រមាណជាង ៥០០ នាក់ លោកជំទាវ កែវ សាវឿន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្រចិន្តា និងក្រុមគាំទ្រដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពីធីលៀងសប្បុរសធម៌ ព្រមទាំងបាននាំយកអំណោយមកផ្តល់ជូន សាលាអន្ទេវាសឹកដ្ឋាន សំដៅរួមចំណែកទ្រទ្រង់ដល់ការហូបចុក ស្នាក់នៅ ដល់ក្មួយៗ សិស្សានុសិស្ស ។

លោកជំទាវ អភិបាលរងខេត្ត មានជំនឿជាក់ថា តាមរយៈតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្រចិន្តា និងជួយគៀងគរដល់មិត្តភក្តិ និងអ្នកគាំទ្ររបស់ខ្លួនបន្តជួយ ដល់សាលាអន្ទេវាសឹកដ្ឋានបន្ថែមទៀតនាពេលអនាគត។

អ្នកនាង ម៉េង កែវពេជ្រចិន្តា បានសម្តែងនូវក្តីរំភើបរីករាយដែលបានមកដល់ទឹកដីខេត្ត រតនគិរីដីស្រស់បំព្រង ហើយបានឃើញពីការរីកចម្រើនរបស់ខេត្តដាច់ស្រយាលមួយនេះ គួរអោយកត់សម្គាល់ជាទីបំផុត។អ្នកនាង ម៉េង កែវពេជ្រចិន្តា បានជម្រុងលើកទឹកចិត្តដល់ ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ព្រមទាំងចេះជួយគ្នាទៅវិញទៅមកពេលហូបចុកស្នាក់នៅជាមួយគ្នា ជាពិសេស ត្រូវជៀស វាងអោយឆ្ងាយពីគ្រឿងញៀន ហើយត្រូវឆ្លើយថាទេជាដាចខាតចំពោះគ្រឿង ញៀន។

លោក ឡាក់ ឈៀងឡាយ នាយកវិទ្យាល័យអន្ទេវាសិកដ្ឋានបានលុង បានអោយដឹង ថាអំណោយរបស់អ្នកនាង ម៉េង កែវពេជ្រចិន្តា ផ្តល់ជូនសាលានាពេលនេះមាន អង្ករ ១៥០០ គីឡូក្រាម ថវិកា ៥០០$ ថវិកាអ្នកគាំទ្រ ៧២ ម៉ឺនរៀល សៀវភៅ ១២០ ក្បាល ប៊ិច ៣៥០ ដើម ។ ដោយឡែកថវិកាបានមកពីពិធីលៀងសប្បុរសធម៌ទទួលបនលុយរៀល ១២ លានរៀល និងលុយដុល្លារ ៧៩៥ $ ចំនួនថវិកានេះ គឺសល់ពីការចំនាយផ្សេងៗ។

លោកនាយក បន្តថា ថវិកាទាំងនេះ សាលានិងយកទៅបុកអណ្តូងមួយបន្ថែមទៀត ទិញស៊ីទែនទឹក និង ក៏សម្រាប់ចំណាយដល់ការហូបចុកស្នាក់នៅរបស់សិស្សានុសិស្សផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្នវិទ្យាល័យអន្ទេវាសឹកដ្ឋានបានលុងមានសិស្សកំពុងស្នាក់នៅ សិក្សារៀនសូត្រចំនួន ៥៥៤ នាក់ ស្រី ៣០២ នាក់ ក្នុងចំនួននេះមាន ៨០% ជាជនជាតិ ដើមភាគតិច៕

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *