ទំព័រដើម / សន្តិសុខសង្គម / ពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តកំពង់ចាមថ្មី

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តកំពង់ចាមថ្មី

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧នេះ នៅសាលាខេត្តកំពង់ចាម បានប្រារព្វពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តកំពង់ចាមថ្មី ក្រោមគណៈអធិបតី ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ទមុនរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត។

ក្នុងពិធី លោកស្រី កុល ធារិន អតីតប្រធានរតនាគាខេត្តកំពង់ចាម បានអានរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំក្នុងការបំពេញការងារកន្លងមក។បន្ទាប់មកលោក អ៊ុង ពង្សបញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងរតនាគាថ្នាក់មូលដ្ឋានសរុបស្ថិតិនៃអគ្គនាយកដ្ឋានរតនាគាជាតិ បានអានលិខិតប្រកាសកាន់ដំណែងថ្មីរបស់រតនាគាខេត្តកំពង់ចាម។

លោក ស៊ុន សេងនង ជាប្រធានរតនាគាថ្មីបានប្តេជ្ញាចិត្តដោយមឹងមាំចំនួន៤ចំនុចគឺ ទី១ផ្តល់ភាពស្មោះត្រង់ជានិច្ចជាអង្គភាព ទី២ អនុវត្តន៍ការងារអោយបានល្អនិងអោយបានត្រឹមត្រូវ ទី៣ រក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពនិងក្រៅអង្គភាព និងទី៤ ដោយសហការជាមួយថ្នាក់ឃុំស្រុុកអោយមានលក្ខណៈល្អប្រសើរឡើង។

ឯកឧត្តម អ៊ុំភឿ គុណវឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ទមុនរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់ប្រធានរតនាគាខេត្តកំពង់ចាមដែលទើបតែឡើងកាន់តំណែងថ្មីអោយបន្តខិតខំប្រឹងប្រែងក្នុងការងារអោយមានការរីកចំរើនបន្ថែមទៀត៕ ម៉ែនសុវណ្ណ

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *