ទំព័រដើម / ព័ត៌មានសំខាន់ៗ / ពលរដ្ឋជិត៧០នាក់ផ្ដិតមេដៃជំទាស់សាលដីកាសាលាឧទ្ធរណ៍រឿងដីមួយកន្លែងនៅសង្កាត់យក្សឡោម

ពលរដ្ឋជិត៧០នាក់ផ្ដិតមេដៃជំទាស់សាលដីកាសាលាឧទ្ធរណ៍រឿងដីមួយកន្លែងនៅសង្កាត់យក្សឡោម

ខេត្តរតនគិរី:ពលរដ្ឋជាង៧០នាក់នៅភូមិភ្នំសង្កាត់យក្ស ឡោមក្រុងបានលុងកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧ បានផ្ដិតមេដៃជំទាស់ទៅនិងសាលដីការសាលាឧទ្ធរណ៍ដែលសម្រេចរឿងដីមួយកន្លែងដោយពុំមានភាពត្រឹមត្រូវនៅសង្កាត់យក្សឡោម។

គួររំលឹកថាកាលពីឆ្នាំ១៩៩៨ស្រ្ដីមេម៉ាយម្នាក់ឈ្មោះម៉ឺនប៊ួលានបានទៅតាំងទីលំនៅលើដីមួយកន្លែងដែលបានទិញពីឈ្មោះប៉ើនទូចនិងឈ្មោះគឹមញ៉ែងដែលមានទំហំ៥០ម៉ែត្របួនជ្រុងស្ថិតនៅភូមិភ្នំសង្កាត់យក្សឡោមក្រុងបានលុងជាប់និងផ្លូវជាតិលេខ៧៨។

ស្រ្ដីនោះថាគាត់រួមនិងកូនប្រុសប្រាំនាក់បានរស់នៅលើដីនោះដោយសុខសាន។លុះមកដល់ឆ្នាំ២០០៦ក៏កើតមានរឿងទំនាស់ដីនោះជាមួយនិងលោកខាំសៃអតីតប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដរតនគិរីដែលមានព្រំដីជាប់គ្នា។ ស្រ្ដីមេម៉ាយរូបនោះបានបញ្ជាក់ថាលោកខាំសៃបានមកកាន់កាប់ដីនោះក្រោយគាត់មួយឆ្នាំពោលគឺនៅឆ្នាំ១៩៩៨គាត់(ស្រ្ដីមេម៉ាយ)បានមករស់នៅទីនោះរួចទៅហើយ។

ចំណែកលោកខាំសៃទើបមកធ្វើរបងហ៊ំព័ទ្ធដីនោះក្នុងឆ្នាំ១៩៩៩ប៉ុន្ដែក្រោយមកនៅឆ្នាំ២០០៦លោកខាំងសៃបានប្ដឹងនាងខ្ញុំទៅសាលាដំបូងហើយតុលាការខេត្ដគេមិនបានចុះទៅធ្វើការត្រួតពិនិត្យឬស៊ើបអង្កេតសួរនាំសាក្សីឱ្យបានច្បាស់លាស់និងត្រឹមត្រូវក្នុងរឿងក្ដីនោះឡើយគឺសម្រេចឱ្យនាងខ្ញុំចាញ់ក្ដីតែម្ដង។

ស្រ្ដីដដែលបានឱ្យដឹងទៀតថាដោយកើតទុក្ខមិនសុខចិត្ដក្នុងរឿងនោះនាងខ្ញុំបានប្ដឹងជំទាស់ជាបន្ដទៅឧទ្ធរណ៏ប៉ុន្ដែតុលាការឧទ្ធរណ៏បានកាត់ឱ្យនាងខ្ញុំចាញ់ក្ដីទៀត។ខ្ញុំបានបន្ដប្ដឹងទៅកំពូលដើម្បីឱ្យជួយរកយុតិធម៌ក្រោយពេលតុលាការកំពូលបើកការស៊ើបអង្កេតរួចបានសម្រេចថាប្លង់ដីរបស់របស់នាងខ្ញុំ(ម៉ឺនប៊ូលាន)មានលក្ខណ:ត្រឹមត្រូវគឺដីនោះបានទិញពីឈ្មោះ​ប៉ើនទូចនិងឈ្មោះគឹមញ៉ែងដោយមានភូមិនិងឃុំទទួលស្គាល់។

ចំណែកដីលោកខាំសៃដែលជាភាគីដើមបណ្ដឹងមានភាពមិនប្រក្រតីគឺព្រំប្រទល់និងខុសទីតាំងដីដែលកំពុងមានទំនាស់នោះគឺស្ថិតនៅភូមិពីរសង្កាត់ឡាបានសៀកឯណោះវិញនិងមានទំហំដល់ទៅ៣០០ម៉ែត្របួនជ្រុងដែលមានព្រំខាងជើងទល់និងផ្លូងជាតិលេខ១៩និងខាងត្បូងទល់និងព្រៃកៅស៊ូខាងកើតទល់និងដីអ៊ីគឹមសេងនិងខាងលិចទល់ចម្ការលោកឡយ។ ដោយឡែកដីភាគីចុងចោទឈ្មោះម៉ឺនប៊ូលានមានទំហំ៥០ម៉ែត្របួនជ្រុងស្ថិតនៅភូមិភ្នំសង្កាត់យក្សឡោមក្រុងបានលុងដែលមានព្រំប្រទល់ខាងជើងទល់និងចម្ការតាឡុងសានខាងលិចទល់និងផ្លូវជាតិលេខ៧៨ខាងកើតទល់និងដីតាសឿននិងខាងត្បូងដល់និងដីតាខាំសៃ។

ក្រោយពីតុលាការកំពូលកាត់សេចក្ដីដូចខាងលើរួចនៅថ្ងៃទី៧ខែកញ្ញឆ្នាំ២០១០បានបង្វិលសំណុំរឿងរដ្ឋប្បវេណីនោះទៅសាលាឧទ្ធរណ៏វិញដើម្បីឱ្យពិនិត្យដំណើរការតាមច្បាប់។ប៉ុន្ដនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០០៨តុលាការឧទ្ធរណ៏ក៏កាត់សេចក្ដីឱ្យនាងខ្ញុំចាញ់ដោយអយុតិធម៌បំផុតដោយឱ្យរុះរើផ្ទះចេញពីដីនោះគឺសម្អាងទៅលើប័ណ្ណAA1 ២៥៦ចុះថ្ងៃទី១ខែសីហាឆ្នាំ១៩៩៣កាន់កាប់ដីនោះ(ប្លង់ស្លាបមាន់)ដែលលោកខាំសៃបានឃុបឃិតគ្នាធ្វើឡើងដោយស្ងាត់ៗគឺពុំមានការជូនដំណឹងនិងមានស្នាមមេដៃអ្នកដែលមានព្រំចូលរួមដឹងឮនិងត្រូវតុលាការកំពូលចាត់ទុកអត់បានការនោះ។

នៅថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៧តុលាការឧទ្ធរណ៏បានជូនដំណឹងទៅសាលាដំបូងខេត្ដរតនគិរីដោយឱ្យនាងខ្ញុំចាញ់ក្ដីម្ដងទៀតដោយបង្ខំឱ្យនាងខ្ញុំរុះរើផ្ទះចាក់ចេញពីដីរបស់ខ្ញុំដែលបានរស់នៅជាង២០ឆ្នាំនោះឱ្យបានមុនថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨នេះ។ ដោយមើលឃើញសាលដីការរបស់តុលាការឧទ្ធរណ៏មានភាពមិនប្រក្រតីនោះហើយនៅថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧ធ្វើឱ្យប្រជាពលរដ្ឋប្រមានជាង៧០នាក់រស់នៅភូមិសង្កាត់ជាមួយជនរងគ្រោះបាននាំគ្នាផ្ដិតមេធ្វើញាតិជំទាស់ទៅនិងសាលដីការនោះនិងសំណូមពរយ៉ាទទូចឱ្យក្រសួងយុតិធម៌មេត្ដពិនិត្យរួចបើកការស៊ើបអង្កេតករណីនោះឱ្យបានត្រឹមត្រូវនិងយុតិធម៌៕

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *