ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់សង្ស័យផឹកស្រវឹងដេកស្លាប់ក្នុងរថយន្តព្រួសនៅបរិវេណមជ្ឃមណ្ឌលកំសាន្តរ៉ក

បុរសម្នាក់សង្ស័យផឹកស្រវឹងដេកស្លាប់ក្នុងរថយន្តព្រួសនៅបរិវេណមជ្ឃមណ្ឌលកំសាន្តរ៉ក

ភ្នំពេញ ៖បុរសម្នាក់លក់ទូរស័ព្ទតាមអនឡាញពេលចូលកំសាន្តនៅក្នុងមជ្ឃមណ្ឌលរ៉កហេីយសង្ស័យស្រវឹងពេកចូលដេកក្នុងរថយន្តម៉ាកព្រូសពណ៍សពាក់ស្លាកលេខភ្នំពេញ២AM ២១៨៦ស្លាប់បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកឡោមព័ន្ធជុំវិញកន្លែងកេីតហេតុ កាលវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០១៧​នៅចំណុចមជ្ឃមណ្ឌលរ៉កតាមផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះមានឈ្មោះ ហេង សីហា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរលក់ទូរស័ព្ទតាម​អនឡាញស្នាក់នៅផ្លូវបេតុងភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដេកស្លាប់ក្នុងរថ​យន្តព្រូសរបស់មិត្តភ័ក្រ្ត ។

ស្រ្តីជាម្ដាយបង្កេីតសពមានឈ្មោះ អួន មុំ អាយុ៦៥ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ០៤ផ្លូវជាតិលេខ១ភូមិព្រែកសង្កាត់ចកបារអំពៅទី១ខណ្ឌច្បារអំពៅបានប្រាប់ថាដោយមុនកេីតហេតុនៅ​ទៀបភ្លឺមានមិត្តភ័ក្រ្តប្រុសកូនប្រុសគាត់មកគាស់ទ្វារផ្ទះ។ក្រោយមកកូនគាត់បានបេីកទ្វារសួរនាំមានរឿងអីរួចក៏មិត្តភ័ក្រ្តកូនប្រុសប្រាប់ថាកូនប្រុសគាត់បស់ដេកស្លាប់ក្នុងរថយន្តពេលផឹកស្រវឹង។

គាត់បន្ថថាគាត់រត់ចូលទៅដល់ឃើញដេកក្នុងរថយន្តព្រូសក្នុងបរិវេណមជ្ឃមណ្ឌលកំសានរ៉កពេលលឺសំដីរបស់មិត្តភ័ក្រ្តកូនគាត់ហេីយសឹងតែមិនជឿដោយមិនដែលមានជំងឺអ្វីទាល់តែសោះ។ក្រោយមកក៏ប៉ូលិសបានចុះមកដល់កន្លែងកេីតហេតុនិងស្នេីអោយសមត្ថកិច្ចត្រួតពិនិត្យកោសល្យវិច្ឆ័យអោយបានច្បាស់លាស់ពីមូលហេតុ ។

ស្រ្តីជាម្ដាយសពបានបន្តការរៀបរាប់ថាសព្វថ្ងៃគាត់មានកូនចំនួន៤នាក់ប្រុស៣ស្រី១កូន។អ្នកដែលស្លាប់ជាកូនទី៤ហេីយបានរៀបការនិងមានចំណងដៃកុនប្រុសអាយុ៤ឆ្នាំមកដលល់ពេលនេះតែដោយអកុសល១ឆ្នាំកូនប្រសារស្រីបានស្លាប់ដោយសារជំងឺឈាមសសុីឈាមក្រហមសពថ្ងៃចៅប្រុសគាត់បានរស់នៅនិងការគ្រប់គ្រងនៅខាងដន្លងគាត់ហេីយ​កូនប្រុសគាត់ខំរកសុីណាស់ដោយខំសន្សំលុយទុកអោយកូនរៀនសូត្រកក្រោយ​ពីសមត្ថកិច្ចពិនិត្យសពរួចរាល់ហេីយនិងសុំយកសពមកធ្វេីបុណ្យតាមប្រពៃណីនៅវត្តនិរោធរង្សីស្ថិតនៅភូមិ​បឹងឈូក​សង្កាត់​និរោធខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ថាក្រោយពីសន្តិសុខក្នុងមជ្ឃមណ្ឌលរ៉កបានរាយការណ៍មានបុរសម្នាក់បានដេកស្លាប់តាំពីម៉ោង៣និង៣០នាទីទៀបភ្លឺឈនចូលថ្ងៃទី៩ ធ្នូ ឆ្នាំ ២០១៧ហេីយក៏បានចុះត្រួតពិនិត្យកន្លែងកេីតហេតុពេលមកដល់ក៏ឃេីញបុរសម្នាក់ដេកស្លាប់ហេីយក៏ឡោមព័ន្ធកន្លែងកេីតហេតុក្រៅពីសមត្ថកិច្ចមិនអោយចូលទៅក្បែររថយន្តព្រូសនោះទេនិងសាកសួរនាំមិត្តភ័ក្រ្តសពជាម្ចាស់រថយន្តព្រូសមានឈ្មោះ សិរី នរិន្ទ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមន្រ្តីព្រឹទ្ឋសភាស្នាក់នៅផ្ទះលេខ១៦១ផ្លូវបេតុងសង្កាត់ព្រែក​ឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយបានឆ្លេីយបំភ្លឺជាមួយនិងសមត្ថកិច្ចជនរងគ្រោះបានបបួលមិត្តភ័ក្រ្តប្រុស៣នាក់រួមនិងគាត់ដែរ​ផឹក​សុីហេីយបានផឹកតាំងពីថ្ងៃត្រង់មកនៅកែបថ្មីស្លាកយីហោ៥៥៥នៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅហេីយពេលផឹកដល់យប់បន្តិចក៏នាំគ្នាជិះរថយន្តព្រូសមកផឹកបន្តនៅហាងខាងក្រោយក្រសួងរៀបចំដែនដីនគរូប​នីយ៍កម្ម សុរិយោដី និងសំណង់។

រហូតដល់យប់ជ្រៅបន្តិចក៏បន្តមកផឹកនៅមជ្ឃមណ្ឌលរ៉កបន្ទប់ខោរ៉ាអូខេ​ហេីយពេលចូលបានមួយសន្ទុះក៏បុរសរងគ្រោះជាមិត្តភក្តិថាសុំខ្ចីសោឡានដោយស្រវឹងផឹកលេងបានទៀត​ហេីយទៅដេកចាំក្នុងរថយន្តមុនរួចគាត់ជាម្ចាស់រថយន្តព្រូសបានអោយសោរថយន្តទៅរហូតដល់ម៉ោង​៣និង​៣០នាទីទៀបភ្លឺបានគិតលុយបន្ទប់​អោយគេរៀបចំចេញមកដេីម្បីទៅផ្ទះវិញ។

សាក្សីបានលើកឡើងថា៖ស្រាប់តែឃេីញបុរសដេកក្នុងរថយន្តមិនមានពាក់អាវហេីយគាស់ទ្វាយ៉ាងម៉េចក៏មិនព្រមឆ្លេីយតបវិញសោះក្រោយមកក៏ហៅសន្តិសុខនៅរ៉កអោយមកជួួយរហូតដល់ក្រោយមកសមត្ថកិច្ចចុះមកពិនិត្យបុរសជាមិត្តភ័ក្រ្តខ្លួនសង្ស័យខ្យល់គរស្លាប់ក្នុងរថយន្តគាត់តែម្ដងហេីយសមត្ថកិច្ចយេីងបានទាក់ទងទៅខាងការិយាល័យបច្ចេកទេសនគរបាលស្នងការរាជធានីភ្នំពេញចុះមកត្រួតពិនិត្យសព ។(ដោយ៖គួន ចំរើន)

Leave a Reply

Your email address will not be published. Required fields are marked *