ទំព័រដើម / ព័ត៌មានជាតិ / មន្រ្តីក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានបញ្ឈប់ការយកករណីរំលោភសេពសន្ថវៈមកអត្ថធិប្បាយលេងសើច     

មន្រ្តីក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានបញ្ឈប់ការយកករណីរំលោភសេពសន្ថវៈមកអត្ថធិប្បាយលេងសើច     

ភ្នំពេញ៖លោកអ៊ុក គឹមសេងអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថាអ្នកសារព័ត៌មានចូរប្រុងប្រយ័ត្នចំពោះអ្នកអត្ថបទចេញផ្សាយនិងការធ្វើអត្ថធិប្បាយលេងសើចលើកករណីអំពើហិង្សាលើកស្ត្រីជាពិសេសករណី​ សេពសន្ថវៈ។ការលើកឡើងរបស់លោកបានធ្វើឡើងក្នុងពេលអញ្ជើញចូលរួមបិទសិក្ខាសាលាស្តីពី”ប្រព័ន្ធផ្សាយនិងការរាយការណ៍អំពីអំពើហិង្សាលើស្ត្រីនិងយ៉េនឌ័រកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧។

អ្នកសារព័ត៌មានប្រមាណ៣០នាក់មកពីអង្គភាពប្រព័ន្ធផ្សព្វកាសែត ទស្សនាវដ្ត ទូរទស្សន៍ វិទ្យុ  គេហទំព័រ  ហ្វេសប៊ុក ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលារយៈពេលពេញមួយថ្ងៃនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧ ដែលរៀបចំដោយក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្លឹបអ្នកកកាសែតកម្ពុជានិងអង្គការអុកហ្វាម ហើយពិធីនេះមានការចូលរួមជាអធិបតីដោយលោកអ៊ុក គឹមសេង អនុរដ្ឋលេខាធិក្រសួងព័ត៌មានប្រព្រឹត្តនៅភោជនីដ្ឋានអ័រគីដេរភ្នំពេញ។

លោកអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងពេលបិទសិក្ខាសាលាថាការងារទាំងអស់នេះត្រូវចូលរួមទាំងអស់គ្នានិងប្តូរផ្នត់គំនិតប្តូរការយល់អ្នកអានកាសែត អ្នកទស្សនាទូរទស្សន៍ ស្តាប់វិទ្យុ  ដើម្បីឲ្យយល់ដឹងពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីដោយអ្នកចូលរួមសិក្ខាសាលានឹងចែករំលែកបទពិសោធដល់សហការីថាតើអ្វីដែលគួររាយការណ៍ឬផ្សាយឬមិនផ្សាយពីករណីអំពើហិង្សាលើស្ត្រី។

លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា៖សិក្ខាសាលានេះនឹងបានផ្តល់បទពិសោធន៍ដល់អ្នកសារព័ត៌មាននិងនិពន្តនាយកសារព័ត៌មានដែលជាអ្នកសម្រេចក្នុងការផ្សាយអត្ថបទទាក់ទងនឹងអំពើហិង្សាលើកស្ត្រី។សិក្ខាសាលាដូចគ្នានេះនឹងមាននៅពេលក្រោយទៀត។លោកបានលើកឡើងថា៖”បន្ទាប់ពីសិក្ខាក្នងន័យថាវានឹងមានប្រយោជន៍ប៉ុណ្ណានិងផលអវិជ្ជាមានយ៉ាងសម្រាប់ទប់ស្គាត់អំពើហិង្សាលើស្ត្រី”។

លោកបានលើកឡើងទៀតថា៖រហូតដល់ពេលនេះមានអ្នកអត្ថធិប្បាយតាមទូរទស្សន៍ឬវិទ្យុបានបន្ថយការធ្វើអត្ថធិប្យាយលេងសើចលើករណីអំពើហង្សាលើស្រ្តីបានច្រើន។តែនៅមានអ្នកអត្ថាធិប្យាយវិទ្យុមួយចំនួននៅតែបន្តយកករណីអំពើហិង្សាលើស្រ្តីនៅបន្ត។តាមរយៈសិក្ខាសាលាជាបនតបន្ទាប់មកនេះក្រសួងព័ត៌មានសង្ឃឹមថាបងប្អូនអ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ប្រុងប្រយ័ត្នជាពិសេសករណីអំពើហិង្សាលើស្រ្តីយកទៅផ្សាយលេងសើច នឹងបញ្ឈប់យកករណីរំលោកសេពសន្ថវៈមកធ្វើការលេងសើចលែបខាយដើម្បីធ្វើយ៉ាង ណាឲ្យប្រជាពលរដ្ឋយើងបានប្តូរផ្នត់គំនិត៕

តាមវាគ្មិនដែលបានចូលរួមសិក្ខាសាលាបានលើកឡើងថាសិក្ខានេះមានគោលបំណងដើម្បីជួយដល់អ្នកចូលរួមឲ្យបានយល់ជ្រួតជ្រាបអំពីបញ្ញត្តិយ៉េឌ័រ អំពើហិង្សាលើស្រ្តី  ព្រមទាំងច្បាប់ គោលការណ៍នយោបាយទាក់ទងនឹងអំពើហិង្សាលើស្ត្រី។ក្នុងនោះដើម្បីជំរុញនិងលើកទឹកចិត្តស្ថាប័នសារព័ត៌មាននិងសារព័ត៌មានក្នុងការចូលរួមលុបបំបាត់អំហិង្សាលើកស្រ្តីនិងកុមារ។

អ្នកស្រី ស ស៊ីណែត អនុប្រធានការពារច្បាប់នៃនាយកដ្ឋានព័ត៌មានក្រសួងកិច្ចការនារីបានលើកឡើងពីផ្នត់គំនិតយ៉េនឌ័រ និយមន័យអំពើហិង្សា ប្រភេទនៃអំពើហិង្សា មូលហេតុនៃអំពើហិង្សាដោយមានការបញ្ចាំងស្លាយទៀតផង។

អ្នកស្រីបានលើកឡើងថាដូចជាអំពើហិង្សាផ្លូវចិត្តការធ្វើឲ្យអារម្មណ៍បុគ្គលមនុស្សម្នាក់ឈឺចុកចាប់ ការប្រើសំដីអសុរក គំរាមកំហែង ការបង្ខំសេពសត្ថវៈ អំពើហិង្សាផ្នែកសេដ្ឋកិច្ចជាដើម។ចំណែកអ្នកសារព័ត៌មានបាន​លើកឡើងថាអំពើហិង្សាអាចបង្កឡើងដោយភាគីទាំងបុរសនិងស្រ្តីហើយភាគច្រើនអំពើហិង្សាក្នុងគ្រួ​សាររវាប្តឹងប្រពន្ធនិងគួសង្សារ។

អ្នកចូលរួមបានលើកឡើងថាបុរសម្នាក់ចំនួនច្រើនដែលត្រូវបានរកឃើញថាបានប្រព្រឹត្តហិង្សាជាងស្រ្តីដែលបានប្រើអំពើហិង្សាលើបុរសភេទ។ទោះបីយ៉ាងណាមន្ត្រីនៃក្រសួងកិច្ចការនារីនិងអ្នកចូលរួមបានលើកឡើងប្រហែកគ្នាថាអំពើហិង្សាបានកើតឡើងភាគច្រើនត្រូវបានគេរាយការណ៍ថាមានក្នុងគ្រួសារក្រីក្រជាងអ្នកមានទ្រព្យសម្បត្តិ។តែហិង្សាមិនមែនជាដំណោះស្រាយបញ្ចប់បញ្ហានោះទេ ហើយវាបានប៉ះពាល់ដល់គ្រួសារនិងសង្គម។ដោយ៖(អុីង វុឌ្ឍិន)

 

Leave a Reply

Your email address will not be published. Required fields are marked *