ទំព័រដើម / Uncategorized / ប្រទះឃើញសពបុរសម្នាក់សង្ស័យលង់ទឹកនៅក្បែរស្ពានស្រែអំបិលកោះកុង

ប្រទះឃើញសពបុរសម្នាក់សង្ស័យលង់ទឹកនៅក្បែរស្ពានស្រែអំបិលកោះកុង

ខេត្តកោះកុង៖សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា នៅម៉ោង ​៣-០០នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ មានករណីសាកសព អណ្ដែតទឹកមួយ សាកសពនោះស្លាប់ដោយមិនដឹងមូលហេតុ នៅចំណុចគល់ស្ពាន​ស្រែអំបិល ស្ថិតនៅក្នុុងភូមិ​សាលាម្នាង​ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែរលង់ទឹកស្លាប់ ដោយមិនស្គាល់អត្តសញ្ញាណ នៅពេលនេះសមត្ថកិច្ច កំពង់ស្រាវជ្រាវ រកសាច់ញាិត ដើម្បីមកទទួលសពទៅធ្វើបុណ្យ ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅជិតនេះបាននិយាយថា​ កាលពីយប់ថ្ងៃទី៧/12/2017វេលាម៉ោង 12យប់មាន​លឺសូរ​សម្លេង​មនុស្សស្រែកហៅឲ្យជួយផង ពេលនោះពួកគាត់ថារៀបយកទូកទៅទទួលក៌ប៉ុន្តែគាត់ស្រែកមក​វិញថា មិនបាច់ទៅទេ ហើយស្រែកថា ទៅទិញនុំឲ្យកូនគាត់ផង នេះជាការនិយាយពីពលរដ្ឋតៗគ្នា។
បច្ចុប្បន្ន សាកសពត្រូវសមត្ថកិច្ចស្រុកស្រែអំបិល ចុះធ្វើកុសលវិច្ច័យរួច រកឃើញថាពិតជាស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ហើយសាកសពត្រូវបានសមត្ថកិច្ច កំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យទៅតាមប្រពៃណី។(ដោយ៖សន សុម្ភស្ស)

Leave a Reply

Your email address will not be published. Required fields are marked *