ទំព័រដើម / មនុស្សធម៌ / ជនជាតិហ្វីលីពីនដេកស្លាប់ក្នុងបន្ទប់មិនដឹងមូលហេតុសង្ស័យជម្ងឺប្រចាំកាយ

ជនជាតិហ្វីលីពីនដេកស្លាប់ក្នុងបន្ទប់មិនដឹងមូលហេតុសង្ស័យជម្ងឺប្រចាំកាយ

ភ្នំពេញ ៖ បុរសជនជាតិហ្វីលីពីនម្នាក់ ខណៈដែលមានជម្ងឺប្រចាំកាយអស់រយៈពេល៩ឆ្នាំ ខូចគ្រលៀន ហើយបានដេកស្លាប់ក្នុងបន្ទប់ជាន់ទី១ភ្ញាក់ផ្អើសាច់ ញាតិរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១២និង​២០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះលេខ៩ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះ ឈ្មោះ SANTOS DANILODELA CRUZ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ជាបុគ្គលិក ក្រុមហ៊ុន SHA KAKA INC កាន់លិខិតឆ្លងដែនលេខ EC1922584 ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពអ្នកស្នាក់នៅជាមួយបានឲ្យដឹងថា ជនរងគ្រោះ មានជម្ងឺ ខូចគ្រលៀននិងបានប្តូរ៩ឆ្នាំមកហើយ ហើយរហូតមកដល់ រសៀលថ្ងៃទី១២ ខែធ្នូ នេះមុនកើតហេតុ ជនរងគ្រោះមិនស្រួលខ្លួន ជម្ងឺរើធ្វើទុក្ខ ហើយបានទូរស័ព្ទហៅរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ឲ្យទៅជួយដឹកយកទៅសង្រ្គោះ តែគ្រូពេទ្យទៅដល់ បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល ។

ជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ឃើញថា ស្លាប់ដោយសារ(ជម្ងឺខ្លួនឯង)គាំងបេះដូង ហើយរាយការណ៍បន្តទៅស្ថានទូត ដើម្បីចាត់វិធានការទៅតាមនីតិវិធី ។បច្ចុប្បន្នសពត្រូវបានដឹកយកទៅតំកល់រក្សាទុកនៅវត្តស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។(ដោយ.សុខ ស៊ីឌី)

Leave a Reply

Your email address will not be published. Required fields are marked *