ទំព័រដើម / ព័ត៌មានជាតិ / BabayLon Development Group នឹងក្លាយជាគម្រោងអភិវឌ្ឍន៍​អចលនទ្រព្យកម្ពុជាដំបូងគេដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនអន្តរជាតិ

BabayLon Development Group នឹងក្លាយជាគម្រោងអភិវឌ្ឍន៍​អចលនទ្រព្យកម្ពុជាដំបូងគេដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនអន្តរជាតិ

ភ្នំពេញ៖ BabayLon Development Group នឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជាដំបូងគេ បន្ទាប់ពីចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន​អន្តរជាតិនៅទីក្រុងហុងកុងនិងសិង្ហាបុរី ដើម្បីទទួលបានទំនុកចិត្តពីអតិថិន និងកៀរគរទុនវិនិយោគបន្ថែម។

       លោក នួន អក អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Blue Sky បានឲ្យដឹង គម្រោងចុះបញ្ជីក្នុងផ្សារហ៊ុនអន្តរជាតិនេះ គឺដើម្បីបង្ហាញឲ្យសាធារណជនឃើញថា ក្រុមហ៊ុននេះមានសមត្ថភាពគ្រប់គ្រង ដើម្បីឈានជើងចូលទៅក្នុងទីផ្សារហ៊ុនអន្តរជាតិ ក៏ដូចជាអាច​ពង្រឹងដើមទុនបន្ថែម តាមរយៈការលក់ហ៊ុនផងដែរ។

    ក្នុងសន្និសីទ​សារព័ត៌​មានកាលពី​ថ្ងៃទី​១២ ខែធ្នូ នេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញលោកបន្តថា គម្រោងដែលនឹងត្រូវយកទៅដាក់នៅក្នុងផ្សារហ៊ុនអន្តរជាតិនេះ គឺជាគម្រោងបង្កើតផ្ទះមានគុណភាព ដែលតម្លៃទាប និងមធ្យម ដើម្បីផ្តល់​ឱកាស​ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាព ទាប និងមធ្យម អាចមានលទ្ធភាពទិញស្នាក់នៅ ហើយមាន​ទីតាំង​ស្ថិតនៅ​ជាយ​ទីក្រុង​ភ្នំពេញ​។

        លោក Jonathan Quekអគ្គនាយកក្រុមហ៊ុន OWNERS CIRCLE និង ក្រុមហ៊ុន Siliver Malaysia បានលើកឡើងថា គម្រោងអភិវឌ្ឍន៍អចលនទ្រព្យBabayLon DevelopmentGroupនេះ ក៏គ្រោងនឹងចូលក្នុងទីផ្សារហ៊ុនកម្ពុជាផងដែរ នៅពេលដែលផ្សារ​ហ៊ុន​កម្ពុជា មានភាពចាស់ទុំជាងគេ៕អត្ថបទ៖ ម៉ៅ ចរិយា

Leave a Reply

Your email address will not be published. Required fields are marked *