ទំព័រដើម / ទស្សនៈថ្មី / រដ្ឋមន្ដ្រី៖ក្នុង១០ខែកម្ពុជាទទួលបានទេសចរជាង៤លាន៣សែននាក់

រដ្ឋមន្ដ្រី៖ក្នុង១០ខែកម្ពុជាទទួលបានទេសចរជាង៤លាន៣សែននាក់

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ឯកឧត្តមថោងខុនបានមានប្រសាសន៍ថា៖ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជាង៤,៣លាននាក់កើនឡើង ១០,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។

តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០១៧ និង៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់។

ឯកឧត្តមរដ្ឋមន្ដ្រីបានអោយដឹងថា ៖ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាពនៃកំណើនវិស័យទេសចរណ៍ ជាក់ស្តែង នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *