ទំព័រដើម / ព័ត៌មានជាតិ / អាមេរិកចង់ឲ្យមានបក្សប្រឆាំង សង្គមស៊ីវិននិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានឡើងវិញនៅកម្ពុជាដូចមុន     

អាមេរិកចង់ឲ្យមានបក្សប្រឆាំង សង្គមស៊ីវិននិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានឡើងវិញនៅកម្ពុជាដូចមុន     

ភ្នំពេញ៖លោកប៉ាទ្រិច ម៉ត់ហ្វី ឧបការីរងក្រសួងការបរទេសអាមេរិកបានថ្លែងថាក្នុងនាមមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៃរដ្ឋាភិបាលលោកដូណាល់ ត្រាំ ចង់ឃើញបានវិលត្រឡប់មកវិញនូវវត្តមានគណបក្សសង្គ្រោះ​ជាតិ(CNRP)ដែលជាបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានឡើងវិញនៅកម្ពុជាដូចកាលពេលបោះឆ្នោតឃុំសង្កាត់កន្លងទៅ។

កាលលើកឡើងរបស់លោកឧបការរីរងបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅគេហដ្ឋានរបស់លោកអនុប្រធានទូតអាមេរិកនៅក្បែរក្រសួងមហាផ្ទៃមុនពេលលោកចូលជួបថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោកនៅកម្ពុជាបន្ទាប់ការបោះឆ្នោតនៅអាមេរិកដឹកនាំដោយលោកប្រធានាធិបតីដូណាល់ ត្រាំ។

លោកប៉ាទ្រិច ម៉តុហ្វីបានលើកឡើងថា៖លោកបានតួនាទីជាឧបនារីរងក្រសួងការបរទេសអាមេរិកទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិចក្នុងប្រទេសចំនួន១១ដែលមានទំនាក់ទាក់ទងជាដៃគូសន្ទនាកិច្ចសហប្រតិបត្តិការក្នុងនោះប្រទេសកម្ពុជា។ក្នុងនោះមានទំនាក់ទំនងជាមួយសង្គមស៊ីវិល លើវិស័យដូចជាសេដ្ឋកិច្ចសង្គម ​នយោបាយ​ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាដើម។

លោកឧបការីបានលើកការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាការសំខាន់របស់ប្រទេសកាន់លទ្ធិប្រជាធិបេតយ្យមួយនេះ។លោកបានជួបលោកទេសរដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានៅក្រុងម៉ានីឡាប្រទេសហ្វីលីពីនមុនលោកមកកាន់ប្រទេសកម្ពុជា។ក្នុងនោះសេតវិមានអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានមួយដែលបានព្រួយបារម្ភនៅទីនេះចំពោះដំណើរការមួយចំនួនមានមនុស្សជាច្រើនត្រូវបានចោទប្រកាន់។

លោកឧបការីរងបានលើកឡើងថា៖”យើងបានព្រួយបារម្ភខ្លាំងចំពោះប្រទេសកម្ពុជាដែលបានចាត់វិធានការចាប់ប្រធានបក្សប្រឆាំងនិងហាមឃាត់ថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើនទៀតក្នុងសកម្មភាពនយោបាយនិងអ្នកពាក់ព័ន្ធទៀតដូចជាលំហនៃសង្គមស៊ីវិលត្រូវបានរិតបន្តឹងជាដើម”។លោកបានមានសារខ្លះត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយមន្រ្តីអាមេរិកដែលពាក់ព័ន្ធនឹងនីតិវិធីរបស់គជបមានការសម្ងាត់ជាបង្ហាញជាសាធារណៈ។

លោកឧបការីករងលើកឡើងថា៖”ពេលថ្មីបំផុតនេះពីដំណោះស្រាយលើកបក្សប្រឆាំងដែលថាយើងបានគិតថាវាត្រូវបានរៀបចំឡើង ហើយយើងត្រូវតែធ្វើការឆ្លើយតបទៅលើការពង្រឹងលទ្ធិប្រជាធិបតេយ្យ”។លោកថាច្បាប់របស់សហរដ្ឋអាមេរិកស្តីពីការងារបរទេសគឺការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងអនុញ្ញាតឲ្យមានការឆ្លើយតបចំពោះបញ្ហាលទ្ធិប្រជាធិតេយ្យ។លោកមកទីនេះដើម្បីព្យាយាមពន្យល់ដល់មន្រ្តីរដ្ឋាភិបាលពីទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីឲ្យមានការត្រឡប់មកវិញនូវសកម្មភាពដូចបានលើកឡើងខាងលើនិងចែករំលែកនូវរាល់ការសម្រេចរបស់អាមេរិកលើកទំនាក់ទំនងនិងពង្រឹកទំនាក់ទំនង។

លោកឧបការីរងបានអះអាងទៀតថា”យើងសង្ឃឹមថាសកម្មភាពរបស់គណបក្សនិងថ្នាក់ដឹកនាំនឹងត្រូវបានវិលត្រឡប់ដូចមុនក្នុងការចូលរួមបោះឆ្នោតឆ្នាំ២០១៨។នៅពេលនេះអាមេរិកនិងអាស៊ានមានទំនាក់ទំនង៤០ឆ្នាំ ហើយកម្ពុជាជាសមាជិកសំខាន់មួយរបស់អាស៊ានយើងចង់បានទំនាក់ទំនងល្អ។យើងសង្ឃឹមថាមានទំនាក់ទមនងល្អជាមួយពលរដ្ឋកម្ពុជាយើងចង់ឲ្យមានភាពស្មើគ្នាក្នុងទំនាក់ទំនងនេះសម្រាប់រដ្ឋាភិបាលយើងទាំងពីរ”។

នៅពេលសួរថានៅពេលនេះរដ្ឋាភិបាលបានសម្រេចទទួលយកជនភៀសខ្លួនពីអាមេរិកតើរដ្ឋាភិបាលលោកត្រាំមានជំហរយ៉ាងណាចំពោះកម្ពុជាដែរ?លោកឧបការីឆ្លើយថា៖លោកបានជួបលោកអ៊ុច ប៉ូរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសបានលើកឡើងពីការប្រឈមក្នុងតំបន់និងការប្រឈមរវាងប្រទេសទាំងពីរដែរ។ក្នុងនោះបានលើកឡើងពីកិច្ចប្រតិបត្តិការទ្វេភាគីដោយបានលើកឡើងពីការបញ្ជូនមកវិញនូវជនភៀសខ្លួនប្រព្រឹត្តបទលើ្មសនៅអាមេរិកមកកម្ពុជា។

លោកឧបការីរងលើកឡើងថា៖”យើងបានលើកឡើងបញ្ហានេះនិងបានផ្លាស់ប្តូរទស្សនៈលើករណីនេះ”។លោកថាសហរដ្ឋអាមេរិកមានជនភៀសខ្លួនច្រើនណាស់ជាអ្នកដែលរស់នៅអាមេរិកមិនស្របច្បាប់និងបានប្រព្រឹត្តលើ្មសច្បាប់អាមេរិកនិងបានទទួលទោស។ជាមួយនេះអ្នកដែលបានលើកឡើងនោះត្រូវបានបញ្ជូនត្រឡប់មកប្រទេសដើមវិញដូចគ្នា។អាមេរិកបានដំណើរការករណីនេះជាមួយកម្ពុជាក៍ដូចប្រទេសដទៃដែរ។

លោកឧបការីលើកឡើងថា៖”កាលពីពេលថ្មីៗកន្លងទៅនេះយើងមានការទំនាក់ទំនងមានការព្រួយបារម្ភតែយើងមានការរីកចំរើនឡើងវិញហើយ។យើងសង្ឃឹមការការវិនិយោគពីអាមេរិកត្រឡប់កម្ពុជាវិញនៅពេលយើងអាចដោះស្រាយបញ្ហាបាន”។លោកថាវាមិនមែនជាបញ្ហារបស់អាមេរិកនិងកម្ពុជាទេវាជាបញ្ហារបស់កម្ពុជាទេ។តើកម្ពុជាគួរធ្វើដំណើរទៅអនាគតយ៉ាងណានៅពេឡដែលមានបញ្ហាប្រឈមបែបនេះ?។

លោកឧបការីរងបន្តថា”ដូចនេះជាអ្វីដែលយើងមានការព្រួយបារមកភនោះ។មិនតែអាមេរិកទេបារម្ភ  ហើយសហគមន៍អន្តរជាតិក៍មានការបារម្ភដែរ”។អ្វីដែលយើងលើកទឹកចិត្តនិងផ្តល់អនុសាសន៍នោះគឺបញ្ហារបាំងលទ្ធិប្រជាធិបតេយ្យ ត្រូវត្រឡប់មកភាពដើមវិញ ។គួរតែមានពហុបក្សឡើងវិញដូចដែលរដ្ឋធម្មនុញ្ញកម្ពុជាបានចែងចំពោះពលរដ្ឋកម្ពុជា”។លោកថាមិនគួរណាចាប់ខ្លួនថ្នាក់ដឹកនាំបក្សប្រឆាំងទេ។ចំណែកថ្នាក់ដឹកនាំមិនគួរត្រូវបានកម្រិតក្នុងសកម្មភាពនយោបាយដូចបានធ្វើមកនេះទេ។

លោកឧបនារីងរងលើកឡើងថាអាមេរិកចង់ឃើញនូវអ្វីដែលមានដូចមុនឬត្រឡប់មកដូចមុនវិញ។ចំពោះគណបក្សប្រឆាំងគួរតែត្រឡប់ឲ្យមានឡើងវិញ ហើយគួរមានកិច្ចសន្ទនាឡើងវិញនិងការវិលត្រឡប់នេះត្រូវបានអនុវត្តសម្រាប់បក្សប្រឆាំង។នៅពេលសួរថាមន្រ្តីរដ្ឋាភិបាលបានចោទថាអាមេរិកនៅពីក្រោយការ ប៉ងផ្តោលរំលំរដ្ឋាភិបាលតើលោកយល់យ៉ាងម៉េចដែលកន្លងមកឯកអគ្គរដ្ឋទូតមិនអាចឆ្លើយសំណួរនេះ?

លោកឧបការីរងលើកឡើងថា៖”យើងពិតជាមានទំនាក់ទំនងល្អជាមួយប្រជាជនកម្ពុជា។ពលរដ្ឋកម្ពុជាមានការយល់ដឹងលើបញ្ហាគណបក្សនយោបាយកាលពីមុនមានការប្រឈមដែលបានកើតឡើងពីអតីតកាលថាយុវជនពេលនេះមិនបានដឹងទេ។តែថាពេលនេះយើងមានទំនាក់ទំនងល្អ ដែលទទួលប្រយោជន៍ទាំងសងខាង។ពិតជាមានការប្រឈមតែថាការប្រឈមនោះមានភាពស្មើគ្នាហើយបានឆ្លើយតបទៅនឹងករណីទាំងនោះ។

លោកថាជនជាតិអាមេរិកបាននាំមកនូវប្រាក់រាប់កោដមកវិនិយោគនៅកម្ពុជាដូចនេះកិច្ចការទាំងនោះសម្រាប់ប្រជាជនរបស់យើងទាំងពីរក្នុងជួយដល់សង្គមស៊ីវិល ជួយដល់បក្សនយោបាយពង្រីកសមត្ថភាព ជួយដល់ការអប់រំ បរិស្ថានបញ្ហាសមុទ្រ ព្រំដែន ការដោះមីន។ការងារទាំងនោះបានផ្តល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។

នៅពេលដែលសួរថាការចង់ឲ្យមានគណបក្សប្រឆាំងឡើងវិញដូចជាមិនអាចទៅរួចទេលោកយល់យ៉ាងណាដែរ?លោកឧបការីថា៖អាមេរិកមិនអាចលើកឡើងថាបញ្ហានយោបាយថាអាចកើតឡើងឬអត់ទេនេះជាគោលលការណ៍។គ្រាន់តែបញ្ជូនសារទាំងនេះជាការផ្តល់អនុសាសាសន៍បញ្ហាព្រួយបារម្ភរបស់សហគមន៍អន្តរជាតិចំពោះដែលមិនអាចត្រឡប់មកវិញនេះ។តែបញ្ហាពហុបក្សនៅកម្ពុជា។

លោកថា”យើងចង់បានដូចការបោះឆ្នោតឃុំសង្កាត់តែទោះមិនល្អឥតខ្ចោះ ហើយអាមេរិកក៍មិនល្អឥតខ្ចោះ ។យើងចង់បាននីតិវិធីបោះឆ្នោតបានការរីកចំរើនវិលត្រឡប់ទៅកាន់ការបោះឆ្នោតដូចឃុំសង្កាត​ដែលសហគមន៍អន្តរជាតិលើកឡើងថាមានពហុបក្សមានសន្តិសុខ​ល្អ មិន​មាន​​ការគំរាមកំហែងជាការបង្ហាញ​ពីការរីកចំរើនលទ្ធិប្រជាធិបតេយ្យ​ដែលអាមេរិកបានធ្វើការកត់​សម្គាល់ផងដែរ។

ដោយឡែកលោកអ៊ុច ប៉ូរិទ្ធបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជួបរយៈបេល១និង៣០ម៉ោងជាមួយលោកប៉ាទ្រិច ម៉ត់ហ្វី (Partric Murphy)ឧបការីរងនៃក្រសួងការបរទេស​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួងការបរទេសក្នុងទីក្រុងភ្នំពេញថាការជជែកគ្នាបានផ្តោតលើ​បញ្ហា​តំបន់និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាលពីល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា៖លោកឧបការីរងអាមេរិកបានលើកឡើងពីការព្រួយបារម្ភបញ្ហាអាវុធនុក្លេអ៊ែប្រទេសកូរ៉េខាងជើងជាការគម្រាមកំហែងស្ថេរភាពក្នុងតំបន់និងពិភពលោក។លោកឧបការីរងអាមេរិកបានស្នើសុំដល់កម្ពុជាបន្តការគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។

លោកអ៊ុច ប៉ូរិទ្ធបានឆ្លើយតបទៅនឹងសមភាគីរបស់លោកថា៖”កម្ពុជាបានផ្តល់សារៈសំខាន់ជាចម្បងដល់សន្តិសុខ ស្ថេរភាពក្នុងតំបន់។យើងគាំទ្រយ៉ាងខ្លាំងខ្លាកែប្រែឧបទ្វីបកូរ៉េមិនឲ្យមានអាវុធនុក្លេអ៊ែមធ្យោបាយដោយសន្តិវិធី”។លោកបានបញ្ជាក់ដល់ភាគីអាមេរិកថាកម្ពុជានិងអាស៊ានបានសហការគ្នាល្អណាស់។ក្នុងនោះកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យមានការលុបបំបាត់អាវុធនុក្លេអ៊ែនិងការសាកល្បងអាវុធនុយ​ក្លេអ៊ែរបស់ខ្លួននិងអនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ(អ.ស.ប)និងបំពេញតួនាទីជាសមាជិតអ.ស.ប។(ប៊ុនឡេង)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *