ទំព័រដើម / សន្តិសុខសង្គម / ក្រុមហ៊ុនអ័រគីដេវីឡា ប្រកាសផ្តល់ជូនអតិថិជននូវកាដូ ជាទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ

ក្រុមហ៊ុនអ័រគីដេវីឡា ប្រកាសផ្តល់ជូនអតិថិជននូវកាដូ ជាទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ

ភ្នំពេញ៖ ស្របពេលដែលបុណ្យឆ្លងឆ្នាំជិតមកដល់ ក្រុមហ៊ុនអ័រគីដេវីឡា ប្រកាសផ្តល់កាដូ ពិសេសដល់​អតិថិជនរបស់ខ្លួនជាទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ សម្រាប់អតិថិជន ដែលបានទិញគម្រោងខុនដូទាំងបីទីតាំងរបស់ក្រុមហ៊ុន។

    តាមការបញ្ជាក់ពីតំណាងផ្នែកលក់របស់ក្រុមហ៊ុននេះ បានឲ្យដឹងថា ការផ្តល់ជូនពិសេសនេះ គឺដើម្បីអរគុណដល់ការគាំទ្រពីសំណាក់អតិថិជនអ័រគីដេវីឡាទាំងអស់ ចំពោះគម្រោងរបស់ខ្លួន ក៏ដូចជាចូលរួមអបអរពិធីបុណ្យចូលឆ្នាំសកលនាពេលខាងមុខផងដែរ។

ជាមួយនឹងការបញ្ជុះតម្លៃនេះ ក្រុមហ៊ុន ក៏មានផ្តល់ជូននូវគោលការណ៍បង់ប្រាក់យ៉ាងពិសេសផងដែរ ជាមួយនឹងប្រភេទបន្ទប់ស្នាក់នៅ៥ប្រភេទរួម បន្ទប់ Studio បន្ទប់គ្រែ១ បន្ទប់គ្រែ២ បន្ទប់គ្រែ៣ និងបន្ទប់Orkide Stuite Duplex ផងដែរ។

តំណាងផ្នែកលក់របស់ក្រុមហ៊ុនបានបន្តថា គម្រោងខុនដូរបស់ក្រុមហ៊ុនអ័រគីដេវីឡាដែលស្ថិតនៅផ្លូវ២០០៤នេះ មានកំពស់១៨ជាន់ មាន៦អគារស្របគ្នា ជាន់ក្រោមមានកន្លែងចតរថយន្ត និងជាន់បន្ទាប់មានShopping Mall និងអាងហែលទឹករួមនឹងកោះសប្បនិមិត្តជាដើម ហើយបច្ចុប្បន្ន លក់អស់ប្រមាណជា៥០ភាគរយហើយ។

សូមបញ្ជាក់ថា កម្មវិធីនេះ នឹងផ្តល់ជូនអតិថិជនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨តែប៉ុណ្ណោះ៕អត្ថបទ៖ ម៉ៅ ចរិយា

Leave a Reply

Your email address will not be published. Required fields are marked *