ទំព័រដើម / Tag Archives: កម្មករ

Tag Archives: កម្មករ

រដ្ឋាភិបាលបើកសិទ្ធិដល់អង្គការសហជីពកាន់តែទូលាយក្នុងការស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមារបស់កម្មករ

ភ្នំពេញ៖រដ្ឋាភិបាលបានបើកសិទ្ធិដល់អង្គការសហជីពក្នុងការស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមារបស់កម្មករឲ្យកាន់តែទូលំទូលាយថែមទៀតដើម្បីចូលរួមការពារផលប្រយោជន៍ដល់កម្មករ។

មើលពេញ

សម្ដេចហ៊ុនសែន៖រដ្ឋាភិបាលនឹងបន្ដជួយដោះស្រាយបញ្ហសុខភាពនិងជីវភាពកម្មករ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថារដ្ឋាភិបាលនឹងបន្ដជួយដោះស្រាយនិងយកចិត្តទុក្ខដាក់ដល់បញ្ហសុខភាពនិងជីវភាពកម្មករកម្មការិនី។សម្ដេចបានលើកឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះក្នុងពេល ជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៧២៤នាក់​មកពីរោងចក្រ៧០ផ្សេងៗគ្នា ក្នុងស្រុកចំនួន០៤ ក្នុងខេត្តកណ្ដាល រួមមាន ស្រុកអង្គស្នួល ស្រុកស្អាង ស្រុកតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការនីនាពេលនេះ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន១៣ ដងរួចហើយរួមទាំង ហើយលើកនេះគឺជាលើកទី១៤ នៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៨ដងហើយ រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ឧស្សាហកម្មវឌ្ឍនៈទី១ រោងចក្រតំបន់ចាក់អង្រែលើ និងរោងចក្រតំបន់កំបូល។ សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។ ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុនគឺតែជាង៣០ដុល្លារប៉ុណ្នោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ …

មើលពេញ

សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយ កម្មករជាង៤ពាន់នាក់ នៅកោះពេជ្រ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។កម្មករ កម្មការិនី ដែលនឹងជួបសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រផ្សេងៗគ្នា។គោលបំណងនៃការជួបនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិតជាមួយនិយោជក និងសំនូមពរនានា សំដៅធ្វើឲ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌការងារល្អប្រសើរ៕  

មើលពេញ