ទំព័រដើម / Tag Archives: គ្រឿងញៀន (page 12)

Tag Archives: គ្រឿងញៀន

ប៉ូលិសប៉ុសិ៍្តចោមចៅឃាត់អ្នកជួញដូរគ្រឿងញៀនបាន២នាក់ថ្នាំញៀន១១កញ្ចប់

ភ្នំពេញ៖ កំលាំងនគរបាលប៉ុសិ៍្តចោម ចៅល្បាតក្នុងភូមិសាស ឃាត់ ជនសង្ស័យជួញដូរគ្រឿងញៀនបាន២ នាក់រួមមានថ្នាំញៀន១១កញ្ចប់ក្នុងនៅនោះមាន១កញ្ចប់ធំនឹង ១០ កញ្ចប់តូចកាលវេលាម៉ោង១២នឹង ៣០នាទីនៅផ្លូវបេតុងភូមិថ្ម​គោល សង្កាត់ចោមចៅខណ្ឌពោធិ៍ សែន ជ័យ ។​ ជនសង្ស័យ២នាក់ទី១-ឈ្មោះ សេង ណារ័ត្នភេទប្រុសអាយុ ១៨ឆ្នាំ មិនពិតប្រាកដរស់​នៅ​ភូមិថ្មគោល សង្កាត់ចោមចៅ​ខណ្ឌសែនជ័យ​។​ទី២-ឈ្មោះ ភា ផៃ ភេទប្រុសអាយុ​១៩​ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ​ខណ្ឌពោធិ៍​សែន​ជ័យ​​មានភូមិកំណើតនៅ ស្រុកមូងឫស្សី ខេត្តបាត់ដំបង ។​ នគរបាលប៉ុសិ៍្ត ចោមចៅ បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា​៤នាក់ជិះម៉ូតូ២គ្រឿង បានចេញល្បាតនៅតំបន់ស្មក់ស្មាញ ដោយ​នៅតាមបណ្តោយ​ផ្លូវបេតុង ភូមិកើតហេតុខាងលើដោយឃើញជនសង្ស័យមានគ្នា ២នាក់ដែលកំពង់ដើរតាមផ្លូវ ដោយមានការសង្ស័យបានកាក់ឆែកឆេរ​​ឃើញថ្នាំ​ញៀន សៀតនៅនឹងចង្កេះខោដោយក្នុងប្រអប់ស្ករកៅស៊ូរហើយបានឆែកឆេឃើញថ្នាំញៀន ១កញ្ចប់ធំនឹង១០កញ្ចប់តូច​សរុប១១កញ្ចប់​ហើយកំលាំងបានឃាត់ជនសង្ស័យ​ខាងលើភ្លាមៗផងដែរ។​ នាយរងប៉ុសិ៍្តចោមចៅលោក ង៉ោ សេរីបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះសេង ណារ័ត្ន បានឆ្លើយសារភាពថា ខ្លួនបានទទួលថ្នាំញៀនខាងលើ ដោយយកអោយម៉ូយ បានចំនួន៦ទៅ៧ដងហើយ ហើយក្នុងម្តងៗដោោយឈ្មួញអោយ ជាថ្លៃថ្នូរចំនួន២០$ …

មើលពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាសថ្នាំញៀនដកហូតថ្នាំញៀននិងម៉ូតូ១គ្រឿង

ភ្នំពេញះកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកដឹកនាំកម្លាំងដោយលោក ផន អូននាយប៉ុស្តិ៍ទំនប់ទឹកល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់ កាពារបទល្មើសផ្សេងៗនៅមូលដ្ឋាន ក៍ប្រទះឃើញជនសង្ស័យ ម្នាក់ ជិះម៉ូ តូវីវ៉ាមួយគ្រឿងពណ័ខ្មៅមិនមានស្លាកលេខបានកាក់ឲឈប់រួចធ្វើការត្រួតពិនត្យស្រាប់រកឃើញថ្នាំញៀន១កញ្ចប់ក៍ធ្វើឃាត់ខ្លួនតែម្ដង។ ក្នុងប្រតិ្តបត្តិការនេះកើតឡើងនោវេលាម៉ោង២និង៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២០ខែតុលាឆ្នាំ២០១៧ស្ថិតនៅចំនុច​ក្រោយ​សាលាវណ្ណដាក្នុង សង្កាត់ទំនប់ទឹកខណ្ឌ​ចំការមន។ សមត្ថកិច្ចឲដឹងថាជនសង្ស័យមានឈ្មោះថនវិចិត្រភេទប្រុសអាយុ៣០ឆ្នាំមុខរបរត់ម៉ូ​តូឌូបស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ២សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ។មានស្រុកកំ ណើត​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ វត្ថុតាងដកហូតរួមមានក្រាមថ្លាពណ៌១កញ្ចប់តំលៃ៥មឺុនរៀល។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវនាំខ្លួនមកប៉ុស្តិ៍ទំនប់ទឹក ដើម្បីធ្វើកំណត់ហេតុនិងកសាងសំណុំរឿង​​​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់។(នូ ផាន់ណា)  

មើលពេញ

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន២ថង់តូចនិងអាវុធខ្លីឆ្នៃ១ដើមនៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន២ថង់តូចនិងអាវុធខ្លីឆ្នៃ១ដើមត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧។ លោកវរ:សេនីយ៍ត្រី សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ ថា៖នៅពេលដែលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងនគរបាលស្រុកអូរជ្រៅបានស្រាវជ្រាវនិងកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យបាន២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ខេទឹកកក)ចំនួន២កូនថង់តូចនិងដកហូតបានអាវុធខ្លីឆ្នៃ១ដើមនិងឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួនដែលបង្ក្រាបកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧ស្ថិតភូមិកូបតូចឃំុគុត្តសតស្រុកអូរជ្រៅ។ លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាងគ្រឿងញៀនបានយកមកអធិការនគបាលស្រុកដើម្បីសាកសួរចម្លើយជនសង្ស័យបានសារភាពខ្លួនពិតជាបានជួញដូរគ្រឿងញៀននិងលាក់ទុកអាវុធខ្លីឆ្នៃ១ដើមខុសច្បាប់ហើយបានកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ លោកវរ:សេនីយ៍ត្រី សេស វិបុល បានបញ្ជាក់ថា៖ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បី លុបបំបាត់គ្រឿងញៀនអោយអស់កម្លាំងនគរបាលស្រុកអូរជ្រៅបានយកចិត្តទុកដាក់និងបង្ក្រាបបទល្មើសគ្រឿងញៀននិងការពារសន្តិសុខសណ្តាប់ជូនប្រជាបលរដ្ឋ៕(ប៊ុន ធឿន)

មើលពេញ