ទំព័រដើម / Tag Archives: គ្រោះថ្នាក់ចរាចរ

Tag Archives: គ្រោះថ្នាក់ចរាចរ

រថយន្តបុកម៉ូតូបណ្តាលឱ្យជាងសំណង់ម្នាក់បាត់បង់ជីវិត 

ខេត្តកំពតៈជាងសំណង់ម្នាក់បានស្លាប់នៅនឹងកន្លែងដោយសាររថយន្តបុកពេលកំពុងជិះម៉ូតូលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងមេត្រី​ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។ លោកអ៊ុក សំអុល នាយប៉ុស្តិ៍នគរបាលឃុំសំរោងក្រោមបានប្រាប់ឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ ម៉ាក សូនី ភេទប្រុស អាយុ ២៥ឆ្នាំ​ មានទីលំនៅភូមិព្រៃផ្តៅ ​ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ ដោយស្រង់សម្តីពីអ្នកឃើញហេតុការណ៍ លោកនាយប៉ុស្តិ៍បានរៀបរាប់ថា កាលពីវេលោម៉ោង៩យប់ ថ្ងៃទី១៨ ខែតុលា មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូលើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចខាងត្បូងខ្លោងទ្វារវត្តព្រៃស្វាយប្រមាណ៤០០ម៉ែត្របណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត។ មុនពេលគ្រោះថ្នាក់កើតឡើង គេឃើញបុរសម្នាក់ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង។ ស្របពេលនោះស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿងមកពីទិសខាងជើងបើកបរដោយល្បឿនយ៉ាងលឿង ហើយបុកម៉ូតូពេញទំហឹងតែម្តង។ លោកអ៊ុក សំអុល បានបន្តថា ភ្លាមៗ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តបង្កក្បែរកន្លែងកើតហេតុ។ នៅពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ទៅហើយ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់ថាអ្វីដែលអាណោចអាធ័មនោះ គឺរហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែតុលា ទើបក្រុមគ្រួសារទទួលដំណឹងតាមរយៈការផ្សព្វផ្សាយរបស់សមត្ថកិច្ចក៏ប្រញាប់ប្រញាល់មកទទូលសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខ ឌីណា

មើលពេញ

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​កុងតឺន័រ​ចត​តាមផ្លូវ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់ បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះដល់​ចំនុចកើតហេតុ បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាលអោយ​ម៉ូតូ​ដួល​អូស​ចូល​ក្រោម​រថយន្ត កុងតឺន័រ មួយគ្រឿង​ដែល​ឈប់​ស្ងៀម ពេញទំហឹង ធ្វើអោយ​អ្នកបើក​ម៉ូតូ រងរបួស​របួស​តិច​តួច ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​ទុល​មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ផ្លូវ​វ៉េងស្រេង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ បុរសរងគ្រោះ​មានឈ្មោះ មី មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មិនដឹងថា​ចេញពី​ផឹក​វិញ​នៅ​កន្លែង​ណា​នោះទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​សលាយ​ទឹកក្រូច បានធ្វើ​ដំណើរ​តាមផ្លូវ​វ៉េងស្រេង ក្នុងទិសដៅ ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ ខ​ណះ​មកដល់​ចំនុចកើតហេតុ​មិនដឹង​ជា​យ៉ាង​មិច​នោះទេ ស្រាប់តែ​ឃើញ​អ្នកបើក​ម៉ូតូ បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាលអោយ​ម៉ូតូ​ដួល​អូស​ជិត​១០​ម៉ែត្រ បុក​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ពណ៌​ស លាយ​លឿង ដែរ​ចត​ឈប់​ស្ងៀម ក្នុងទិសដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង …

មើលពេញ

លោក​អធិការរង​ខណ្ឌ​៧​មករា​បើក​រថយន្តបុក​ម៉ូតូ​ជនជាតិ​បរទេស​ចត​ស្ងៀម​

​ភ្នំពេញ ៖ បុរស​ដែល​គេ​ស្គាល់​ថា​ជា​អធិការរង​ខណ្ឌ​៧​មករា​ព្រះនាម​០៦​មួយរូប​ចេញពី​ផឹកស៊ី​វិញ មិនដឹងថា មាន​កំហឹង​ជាមួយនិង​អ្នកណា​នោះទេ គឺ​បាន​រថយន្ត​ម៉ាក​តូយ៉ូតា ព្រូស បើក​ត្រលប់​ទៅ​ត្រលប់មក​៣​ទៅ​៤​ត្រលប់ រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​របស់​ជនបរទេស​ម្នាក់ ដែល​ចត​ទុក​លើផ្លូវ បណ្តាលអោយ​រង​ការខូចខាត តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ហេតុការណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ ម្តុំ​បារ​បារាំង ក្បែរ​និង​វត្ត​មហាមន្ត្រី ផ្លូវ​២៧៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ បុរស ជា​ជនជាតិ​បរទេស​មួយរូប​បាន​ជិះ​ម៉ូតូ ធន់​ធំ អត់​មាន​ស្លាក​លេខ​មួយគ្រឿង​ចត​ទុក​នៅតាម ចិញ្ចើមផ្លូវ រួចហើយ​បុរស​ជនជាតិ​បរទេស​នោះបាន​ដើរ​ចូលទៅ​កំសាន្ត​ក្នុង​ក្លឹប​មួយកន្លែង​នៅក្បែរនោះ ខណៈពេល​នោះដែរ ក៍​ស្រាប់តែ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អធិការរង​ខណ្ឌ​៧​មករា​មួយរូប មិនដឹងថា​ចេញពី​ផឹក​វិញ​នៅ​កន្លែង​ណា​នោះទេ ហើយក៍​មិនដឹងថា​មាន​កំហឹង​ជាមួយនិង​អ្នកណា​ដែរ បាន​បើករថយន្ត​ម៉ាក តូយ៉ូតា ព្រូស ពណ៌​កាប់​ស្ទាំង ធ្វើដំណើរ​តាមផ្លូវ ២៨៧ ក្នុងទិសដៅ​ត្រលប់​ទៅ​ត្រលប់មក ៣​ទៅ​៤​ត្រលប់ ក្នុង​ល្បឿន​លឿន ដូច​ហោះ បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នៅក្បែរនោះ​ចេញមក​មើល​ព្រោងព្រាត ស្រាប់តែ​រថយន្ត​នោះ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​នៅ​ម៉ូតូ …

មើលពេញ

បើករថយន្ត​បត់​ត្រឡប់ក្រោយ​មិន​ប្រ​យ័ត្ន​ប៉ះ​ម៉ូតូ​ដួល​រងរបួស​ស្រាល​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​និង​កូនប្រុស​ស្រី​ពីរ​នាក់​បើករថយន្ត​បត់​ត្រឡប់ក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវបាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មកពី​ក្រោយ​គេច​មិនទាន់​បណ្តាល​ឲ្យ​ប៉ះ​ដួល​ប៊ើ​ង​ទៅ​ក្បែរ​គំនរ​សំរាម​នៅលើ​ខឿន​តាម​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​រងរបួស​ស្រាល ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ខាងមុខ​ភោជនីយដ្ឋាន​សេ​វេន​ប្រាយ តាម​បណ្តោយ​ផ្លូវ​៣១៥ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោគ​។​ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​ឪពុក​និង​កូនប្រុស​ស្រី​ពីរ​នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ធ្វើដំណើរ​ពី​ស្តុ​ប​ផ្សារ​មាន់​អាំង​ឆ្ពោះទៅ​ទំនប់​ត្រឡោកបែក តាម​បណ្តោយ​ផ្លូវ​៣១៥ ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ឆ្វេង​ត្រឡប់ក្រោយ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ខ​ណះ​ពេលនោះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​ប៉ះ​និង​រថយន្ត​បណ្តាលអោយ ម៉ូតូ​ដួល​ប៊ើ​ង​ទៅ​ក្បែរ​គំនរ​សំរាម​នៅលើ​ខឿន​តាម​ចិញ្ចើមផ្លូវ​រង​ការខូចខាត​បន្តិចបន្តួច រីឯ​អ្នកបើកបរ​រងរបួស​ស្រាល ចំណែកឯ​រថយន្ត​រង​ការខូចខាត​បន្តិចបន្តួច​។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បាន​ ​អោយ​ភាគី​ទាំងពីរ​និយាយ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​ព្រម​ចេញ​សំណង​ចំនួន​៣០​ដុល្លារ​អោយទៅ​អ្នកជិះ​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​៕

មើលពេញ

បើករថយន្ត​ចេញពី​ការ៉ាស់​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពីរ​កង់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ចេញពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​ល្បឿន​លឿន​សង្ស័យ​ជា​ជាប់​ហ្គែ​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​បាក់​អស់ពី​រកង់ ភ្លាមនោះ​ម្ចាស់​រថយន្ត​បង្ក​បាន​ហៅ​ជាង​ជួសជុល​រថយន្ត​ជាច្រើន​នាក់​អោយមក​អូស​រថយន្ត​គេចខ្លួន​ចូលទៅក្នុង​យន្ត​ដ្ឋា​ន អ៊ឹម រដ្ឋា បាត់​។ ហេតុការណ៍​នេះ​បង្កអោយមាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​ត្រង់ចំណុច​ខាងមុខ​យន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រដ្ឋា​ន តាម​បណ្តោយ​ផ្លូវ​ឧក​ញ្ញា​ម៉ុង​រឹទ្ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។ ​រថយន្ត​បង្ក​ម៉ាក TOYOTA FORANER ពណ៌​កណ្តុរ​ប្រមេះ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ទើបតែ​បើក​ចេញ​មកពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រដ្ឋា ក្នុង​ល្បឿន​យ៉ាង​លឿង​សង្ស័យ​ទំនងជា​ជាប់​ហ្គ័​រ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពី​រកង់ ចំណែកឯ​រថយន្ត​រង​ការខូចខាត​។ ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ប្រញាប់ប្រញាល់​ហៅ​ជាង​ជួសជុល​រថយន្ត​ដែល​នៅក្នុង​យានដ្ឋាន​ខាងលើ​ជាច្រើន​នាក់​អោយមក​ជួយ​អូស​រថយន្ត​គេច​ចូលទៅក្នុង​យន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រដ្ឋា បាត់​និង​បាននាំគ្នា​មកលើ​ករ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យកមក​ផ្គុំ​ដាក់អោយ​ដូចដើម​វិញ​។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បានធ្វើ​កំណត់ហេតុ​រួច​ក៏​ត្រឡប់​ទៅវិញ​ដោយ​មិនបាន​ ​ស្ទួ​ច​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ​។ ដោយនិយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា រងចាំ​ព្រឹកស្អែក​អោយ​សមត្ថកិច្ច​ជំនាញ​ចុះមក​ត្រួតពិនិត្យ​វាយតម្លៃ ដើម្បី​ធ្វើការ​ដោះ​ស្រោ​យ​ជាមួយ​រថយន្ត​បង្ក​នៅពេល​ក្រោយ​៕

មើលពេញ

រថយន្ត​ម៉ាស់ស្ដា​បុក​ម៉ូតូ​អូ​ជាង​កន្លះ​គីឡូ​ឆេះ​ម៉ូតូ​ស្លាប់​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ត្រូវ​រថយន្តបុក​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​ពេល​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ ព្យាបាល​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ ចំណែក​ម៉ូតូ​ត្រូវ​រថយន្តបុក​អូស​ជាង​កន្លះ​គីឡូ​ទើប​ឆេះ ខ្ទាត​ចេញពី​រថយន្ត​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ស្រមោល ដែល​ហេតុការណ៍​គួរ​អោយ​រន្ធ​ត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រឹទ្ធី​កែង​និង​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ទ្រី សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​ញាណ​រង្សី ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ពាមរ ខេត្តព្រៃវែង ។ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​០១០ ពណ៌​ខ្មៅ ទើបតែ​ជិះ​ចេញ​មកពី​ផ្ទះ​នៅ​ម្តុំ​វត្ត​ញាណ​រង្សី​បំណង​ជិះ​ទៅយក​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ចំការ​ននោង​នៅ​ម្តុំ​ផ្សារ​ឈូក​មាស បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ មកដល់​ចំណុចកើតហេតុ​ក៏បាន​ជិះ​ឆ្លងផ្លូវ​ហាណូយ ខ​ណះ​ពេលនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ម៉ាស​ស្តារ ពណ៌​ខ្មៅ ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ អត់​ចាំ​ស្លាក​លេខ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលអោយ​ម៉ូតូ​កៀប​ជាប់​ក្រោយ​រថយន្ត ចំណែកឯ​បុរស​ដែលជា​អ្នកបើក​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​។ ភ្លាមនោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ចុះ​មើល​ជនរងគ្រោះ​នោះទេ គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេចខ្លួន​ទាំង​កៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូ​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​បាន​ប្រមាណ​ជាង​កន្លះ​គីឡូ​ក៏​បណ្តាលអោយ​ម៉ូតូ​ឆេះ​ខ្ទាត​ចេញពី​រថយន្ត​រង​ការខូចខាត​ទាំងស្រុង ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។ បន្ទាប់មក​មាន​រថយន្ត​សង្គ្រោះបន្ទាន់​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ …

មើលពេញ

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូ​ស្លាប់​បុរស​ម្នាក់​និង​របួសធ្ងន់​២​នាក់​ម្តាយកូន​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​បណ្តាលអោយ​បុក​អូស​ជាង​១០​ម៉ែត្រ ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​៣​នាក់​ផ្លោង​បោក​នឹង​រថយន្ត​រួច​រអិល​ធ្លាក់​បោក​នឹង​ថ្នល់​ស្លាប់​បុរស​ម្នាក់ និង​រងរបួស​ធ្ងន់​២​នាក់​ម្តាយ​និង​កូន​ដាច់​ចង្អុលដៃ​ទើរ​នៅលើ​រថយន្ត បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​ង​៣០​នាទី​ថ្ងៃ​ទៅ​១៨ ខែតុលា​ឆ្នាំ​២០១៧ នៅមុខ​បន្ទាយ​កង​វិ​ស្វ័ក​កម្ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុងស្ថានភាព​ស្រវឹង ។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​រ៊ី​២០០៩ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ ​សព​បុរសរងគ្រោះ​ឈ្មោះ លី​យ៍ សុ​បញ្ញា អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់​និង​ជួសជុល​ម៉ាស៊ីន​ត្រជាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ច័​ន្យា ឃុំ​ដូន​ស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ ហុង លក្ខិណា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​សំលៀកបំពាក់ រស់នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ ដាច់​ម្រាមដៃ​ចង្អុល ខាងឆ្វេង​។ ​តាម​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជន​ជាតិចិន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ចេញពី​រង្វង់​មូល​ចោមចៅ​ទៅខាង​ទី​រួម​ខេត្តតាកែវ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​ដែល​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាលអោយ​ជនរងគ្រោះ​ទាំង​៣​នាក់​ផ្លោង​បុក​កញ្ចក់​រថយន្ត​រួច​ធ្លាក់​បោក​នឹង​ថ្នល់​ធ្វើ​ឲ្យ​បុរស​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​១​ម្នាក់ និង​របួសធ្ងន់​២​នាក់​ម្តាយ​និង​កូនប្រុស ក្នុងនោះ​កូនប្រុស …

មើលពេញ