ទំព័រដើម / Tag Archives: គ.ជ.ប

Tag Archives: គ.ជ.ប

គជបប្រកាសថាបានទទួលពាក្យបណ្តឹង៥១ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សាដំបូង

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ពុំបានទទួលពាក្យបណ្តឹងជំទាស់ឡើយ ។ប៉ុន្តែទទួលបណ្តឹងតវ៉ាចំនួន ៥១បណ្តឹង ។បណ្តឹងតវ៉ាទាំង ៥១បណ្តឹង រួមមានបណ្តឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមាន ១២បណ្តឹង ក្នុងនោះមាន ៖ខេត្តបន្ទាយមានជ័យ ១បណ្តឹង  យល់ព្រមតាមពាក្យបណ្តឹង ខេត្តកំពង់ស្ពឺ  ​ ៧បណ្តឹង ​យល់ព្រម​តាមពាក្យបណ្តឹង។ ខេត្តកំពត ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។  រាជធានីភ្នំពេញ ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង​។ ខេត្តឧត្ដរមានជ័យ  ២បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង់។បណ្តឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន ៣៩បណ្តឹង ក្នុងនោះមាន ៖ខេត្តពោធិ៍​​សាត់ ៣៨​បណ្តឹងយល់ព្រមតាមពាក្យបណ្តឹង។ខេត្តតាកែវ ១បណ្តឹង   យល់ព្រមតាមពាក្យបណ្តឹង

មើលពេញ

ប្រធានគ.ជ.បប្រាប់សមាគមគណៈកម្មាធិការបោះឆ្នោតពិភពលោកថាអឺរ៉ុបព្យួរជំនួយនៅមានប្រទេសច្រើនទៀតជួយដែរ

ភ្នំពេញ៖លោកស៊ិក ប៊ុនហុកប្រធានគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថាសហគមន៍​អឺរ៉ុបសម្រេចថាព្យូរជំនួយដល់គ.ជ.ប។តែបើទោះបីសហគមន៍អឺរ៉ុបព្យួរជំនួយនៅមានប្រទេសចិន

មើលពេញ

គ.ជ.បប្រកាសចូលកាន់តំណែងរបស់លោកនុត សុខុមជាអនុប្រធានគជបថ្មី

ភ្នំពេញ៖គណៈកម្មាធីកាជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧នេះបានប្រកាសការចូលកាន់តំណែងរបស់លោកនុត សុខុម អនុប្រធានគជបជំនួយកន្លែងលោកគួយ​ ប៊ុនរឿនដែលបានលាឈប់កាលពីពេលថ្មីនេះ។គជបមានសមាជិកចំនួន៩រូប

មើលពេញ

គ.ជ.បសំដែងការសោកស្តាយចំពោះការសម្រេចរបស់សហភាពអឺរ៉ុបព្យូរជំនួយដល់គជបដោយសារនយោបាយ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានប្រកាសសំ​ដែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដែលបានសម្រេចព្យូរជំនួយសម្រាប់​គជបដោយសារតែផ្នែកលើកនយោបាយជាងបច្ចេកទេស។ គ.ជ.បបានលើកឡើងថាគជបមានការសោកស្តាយចំពោះការសម្រេចព្យូរជំនួយរបស់សហភាពអឺរ៉ុបដោយមូលហេតុ៖ទី១សហភាពអឺរ៉ុបគួរយល់ថាគ.ជ.បអនុវត្តការងារជាអ្នកបច្ចេកទេស ហើយសហភាពអឺរ៉ុបមិនត្រូវយករឿងតុលាការនិងបញ្ហានយោបាយមកដោះស្រាយជាមួយនឹងការងារបច្ចញរបស់គជប។ គជបបានលើកឡើងថាទី២៖ទោះស្ថិតក្នុងការកាលៈទេសៈណាក៍ដោយគជបនៅតែរក្សាគោលដៅចម្បងទាំងពីរដែលគ.ជ.បបានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧កន្លងមកនេះដដែលនោះគឺពលរដ្ឋខ្មែរត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសំដែងមតិតាមសន្លឹកឆ្នោតតាមរយៈសន្លឹកឆ្នោតត្រូវបានរ៉ាប់យ៉ាងត្រឹមត្រូវបំផុតគ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ។ តាមសេចក្តីប្រកាសព័ត៌មានគ.ជ.បបានលើកឡើងថាដោយសារតែគ.ជ.បអនុវត្តបានតាមគោលដៅទាំងពីរខាងលើទើបសហភាពអឺរ៉ុបវាយតម្លៃក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖សហភាពអឺរ៉ុបរីករាយក្នុងការគាំទ្រការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ប្រទេសកម្ពុជាកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ដែលទទួលស្គាល់យ៉ាងទូលំទូលាយត្រូវាបានរៀបចំឡើងដោយគជប។ កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧សហភាពអឺរ៉ុបបានចេញសេចក្តីប្រកាសដោយសេចក្តីសម្រេចរបស់តុលាការកំពូលកម្ពុជាកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ក្នុងការរំលាយគណបក្សសង្គ្រោះជាតិគណៈកម្មាធិការអឺរ៉ុបបានសម្រេចចិត្តព្យូរជំនួយរបស់ខ្លួនសម្រាប់គណៈកម្មាធិការជាតិរៀបចំការឆ្នោត។ សហភាពអឺរ៉ុបបានលើកឡើងថាសហភាពអឺរ៉ុបរីករាយក្នុងការគាំទ្រដល់ដំណើរការបោះជ្រើសរើសក្រុមប្រឹក្សា​ឃុំ/សង្កាត់របស់ប្រទេសកម្ពុជាកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ដែលមានារទទួលយ៉ាងទូលំទូលាយថាត្រូវរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈព្រមទាំងមានស្តង់ដា តម្លាភាពនិងកម្រិតទុកចិត្ត។ សហភាពអឺរ៉ុបបានលើកឡើងថា៖អត្រាអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់គឺជាសញ្ញានៃភាពជឿទុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានមើលឃើញថាបានឆ្លុះបញ្ចាំងពីឆន្ទះពិតប្រាកដរបស់អ្នកបោះឆ្នោត។សេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិក៍ក៍មានន័យផងថាគណបក្សនេះនឹងមិនអាចចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះបានឡើយ។” សហភាពអឺរ៉ុបបានលើកឡើងថា៖”នៅដំណើរការបោះឆ្នោតមួយដែលគណបក្សប្រឆាំងត្រូវបានផាត់ចេញតាមទំនើងចិត្តក៍មិនអាចត្រូវបានមើលឃើញមានភាពស្របច្បាប់ដែរ”៕(ប៊ុនឡេង)

មើលពេញ