ទំព័រដើម / Tag Archives: ឆក់ទូរស័ព្ទ

Tag Archives: ឆក់ទូរស័ព្ទ

តាមប្រមាញ់ចោរ២នាក់ឆក់ទូរស័ព្ទបានសំរេចរត់ទៅសម្ងំក្នុងដេកផ្ទះសំណាក់

ភ្នំពេញ ៖យុវជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌចំការមន កាលវេលាម៉ោង៩​និង​៥០នាទីយប់ថ្ងៃទី២១ ខែ វិច្ឆិការ ឆ្នាំ ២០១៧

មើលពេញ

ចាប់បាន​ចោរឆក់​ទូរស័ព្ទ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​

​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ស្ត្រី​ជនជាតិ​បរទេស​២​នាក់​មិនបាន​បណ្តាលអោយ​ធ្លាក់​ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ស្វាគមន៍​បាន​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៥១​កែង​ផ្លូវ​២៤០ នៅ​ចំណុច​កា​រាស​សាំង​ស៊ូ​គី​មិច​ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​ ​ជនសង្ស័យ​ជា​អ្នក​ឆក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ​ឈុន លាង​វុ​ធ​ធា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង​។ ចំនែកឯ​អ្នក​ឌុប​វិញ​មានឈ្មោះ អា​ឆៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ រត់គេចខ្លួន ។ រីឯ​ជនរងគ្រោះ​ជា​ជនបរទេស​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ ។​ ​តាម​ប្រភព​ពត៌មាន​ពីសា​ក្សី​ដែល​នៅ​ជុំវិញ​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជា​ស្ត្រី​ជនជាតិ​ស្បែ​កស​២​នាក់​កំពុងតែ​ដើរ​ចុច​ទូរស័ព្ទដៃ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ទិសដៅ​ពី​លិចទៅ​កើត ខណៈពេល​ដើរមក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាបតែ​លេចមុខ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ាក​ស៊ុយ​សុ​គី​Nex​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឃ្លី​ក​មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់​ជា​អ្នកធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ស្ត្រី​រងគ្រោះ​អត់​បានសម្រេច ដោយសារតែ​ជនរងគ្រោះ​បាន​ទាញយក​មកវិញ​ធ្វើ​ឲ្យ​រអិលដួល​ធ្លាក់​ជនសង្ស័យ​ជា​អ្នក​ឆក់​ពីលើ​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​បណ្តាលអោយ​រងរបួស​យ៉ាងដំណំ ចំនែកឯ​បក្សពួក​រប​ស់ជន​សង្ស័យ​ជា​អ្នកបើក​ម៉ូតូ​បាន​រត់គេចខ្លួន​បាត់ស្រមោល ។ ​ដោយឡែក​ជនរងគ្រោះ​មិនបាន​បាត់បង់​ព្រ​ទ្យ​សម្បត្តិ​ក៏បាន​ដើរ​ចេញទៅ​បាត់ ភ្លាមៗ​នោះ​ដែល​សមត្ថកិច្ច​ក៏បាន​ចុះមក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​។​ ​ក្រោយពី​ពេល​សួរនាំ​ហើយក៏​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​មិនមែនជា​អ្នកធ្វើ​សកម្មភាព​ឆក់​នោះទេ​គឺ​ម៉ូតូ​ស៊ុយ​គី​Nex​ជា​អ្នក​ឆក់ ប៉ុន្តែ​កន្លងមក​គេ​ធ្លាប់​បានធ្វើ​កម្ម​ភាព​ឆក់​ចំនួន​៣​ដង លើក​ទី​១​នៅ​ម្តុំ​សាលា​បឹង​កេងកង​ឆក់​ទូរស័ព្ទដៃ​ជនជាតិ​បរទេស លើក​ទី​២​ឆក់​នៅ​ម្តុំ​ផ្លូវ​២១៤​កែង​ផ្លូវ​១០៥​ឆក់​ទូរស័ព្ទដៃ និង​លើក​ទី​៣​វិញ​ឆក់​នៅ​ម្តុំ​ផ្លូវភ្លោះ​ឆក់​ទូរស័ព្ទដៃ​ដូចគ្នា​។​ ​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​បញ្ចូនទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

មើលពេញ