ទំព័រដើម / Tag Archives: តុលាការ

Tag Archives: តុលាការ

តុលាការនឹងបន្តសួរចម្លើយ បន្ថែមលើជនត្រូវចោទលោកកឹម សុខា ពាក់ព័ន្ធអំពើក្បត់ជាតិ នៅថ្ងៃទី១៤ ខែធ្នូ​ ស្អែកនេះ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤​ខែធ្នូ​ឆ្នាំ២០១៧​ ស្អែកនេះ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសាកសួរចម្លើយបន្ថែមលើជនត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ ពាក់ព័ន្ធអំពើ ក្បត់ជាតិ នេះយោងតាមលិខិតអញ្ជើញមេធាវីដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី១៣​ខែធ្នូ​នេះ ។ កាលពីថ្មីៗកន្លងទៅទាំង សាលាឧទ្ធរណ៍ និង តុលាការ កំពូលបានសម្រេចទាត់ចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនលោក កឹម សុខា ដោយស្ថាប័នតុលាការអះអាងថាការសម្រេចឃុំខ្លួនលោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ។ គួររំលឹកថា កាលពីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទ ប្រកាន់ពីបទ ក្បត់ជាតិ។ តាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថាលោក កឹម សុខា …

មើលពេញ

សំណុំរឿងនារីលួចលក់ដីក្រុមហ៊ុនដែលតាដាប៊ែលយូឡើងដល់សាលាឧទ្ធរណ៍ជនរងគ្រោះសូមកុំឲ្យដោះលែងជនជាប់ចោទ

ភ្នំពេញ៖សំណុំរឿងករណីដែលនារីម្នាក់ជាប់ចោទនិងត្រូវបានសាលាដំបូងផ្តន្ទាទោសបានឡើងដល់សាលាឧទ្ទរណ៍ ដោយសារតែជនជាប់ចោទបាន

មើលពេញ

មេធាវីរាជរដ្ឋាភិបាលដាក់ពាក្យប្តឹងលោកលឺឡាយស្រេងបរិហារកេរ្តិ៍សម្តេចហ៊ុនសែនទារ៥០០លានរៀល

 ភ្នំពេញ៖លោកគី តិចមេធាវីរាជរដ្ឋាភិបាលនៅវេលាម៉ោង២រសៀលថ្ងៃទី២៤ខែតុលាឆ្នាំ​២០១៧នេះបានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដាក់ពាក្យប្តឹងលោក​លឺ ឡាយ​ស្រេង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌​មាននិងរដ្ឋមន្រ្តីក្រសួងអភិ វឌ្ឍន៍ជនបទមកពីគណបក្ស ហ៊្វុន​ស៊ិន​ប៉ិច​​សង្ស័យពាក់ព័ន្ធនឹងការនិយាយប៉ះពាល់ព្រះ​មហាក្សត្រ​កម្ពុជា។ ការចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជុំវិញការដាក់ពាក្យប្តឹងលោកលឺ ឡាយស្រេងបន្ទាប់ពីសម្តេចតេជោនាយក​រដ្ឋមន្រ្តីបានលើកឡើងថា​លោកលឺ​ឡាយ​ស្រេង​នេះ​ខូចណាស់ដែលបាននិយាយប៉ះពាល់ដល់ព្រះមហាក្សត្រនិងមានជម្លោះ​ដីធ្លីច្រើនជាងគេនៅខេត្តបន្ទាយមានជ័យពេលដែលលោកជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ។ មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច នៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ដាក់ពាក្យបណ្ដឹងទៅកាន់សា​លាដំបូងរាជធានីភ្នំ​ពេញដោយប្ដឹង​លោក​លឺ ឡាយស្រេង ដែលបានប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងបរិហាកេរ្ដិ៍សម្ដេចតេជោ ហ៊ុន សែន ឲ្យមន្ដ្រីគណបក្សហ្វ៊ុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ។ ស្របពេលជាមួយគ្នានេះផងដែរមន្រ្តីក្រសួងយុត្តិធម៌ក៍បានដាក់ពាក្យលោកលឺឡាយស្រេងដែរតំណាងអង្គព្រះមហាក្សត្រចូលអយ្យការអមសាលាដំបូងរាជធានីភ្ននពេញ។ មេធាវីរបស់​សម្តេច​តេជោ ហ៊ុន សែន គឺលោក គី តិច នៅបានថ្លែង​ថាការដាក់ពាក្យប្តឹង​នៅពេលនេះ​ដោយ​សម្តេច​តេជោនាយករដ្ឋមន្រ្តីបានពឹងលោកតំណាងដោយអាណត្តិប្តឹងលោកលឺ ឡាយ​ស្រេងការប្តឹងនេះសំដៅទៅលើលោកលឺ ឡាយស្រេងបានលើកឡើងថា​៖សម្តេចហ៊ុនសែនបាន​ផ្តល់ប្រាក់ទៅសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចម្នាក់​២ម៉ឺនដុល្លារអាមេរិកសរុបជិត១លានដុល្លារអាមេរិក។លោកថានេះជាការនិយាយបរិហារកេរ្តិ៍ដែលសម្តេចតេជោមិនបានធ្វើដូចអ្វីដែលលោកលឺ ឡាយស្រេងបានអះ​អាងទេ។ លោកមេធាវីបានបន្ថែមថា៖”អ្វីដែលលោកលឺឡាយស្រេងបាននិយាយរឿងលុយនោះមិនមានភស្តុតាង មកបញ្ជាក់ច្បាស់លាស់នោះទេនេះជា​និយាយបរិហាកេរ្តិ៍ទៅលើ​សម្តេចនា​យករ​ដ្ឋមន្រ្តី”។ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់​សម្តេចតេជោនាយករដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃទី២៤ ខែតុលា នេះ ប្តឹងលោក លឺ ឡាយស្រេង ចូលអយ្យការ​អមសាលា​ដំបូង​រាជ​ធានីភ្នំពេញ ពាក់ព័ន្ធបរិហារកេរ្តិ៍សម្តេចតេជោ ថា បានឱ្យប្រាក់មន្ត្រីគណ​បក្សហ្វ៊ុន​ស៊ិនប៉ិចម្នាក់​ពីរម៉ឺនដុល្លារអាមេរិក …

មើលពេញ

តុលាការកាត់ទោសថៅកែកាសុីណូប៊ូល័រប៉ោយប៉ែតករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ភ្នំពេញ៖សំណុំរឿងចាប់បង្ខាំងមនុស្សជំរិតទារប្រាក់៥លានយន់នៅក្នុង កាសុីណូប៊ូល័រប៉ោយប៉ែតពីសំណាក់ថៅកែកាសុីណូដោយផ្ទាល់ ត្រូវបានបញ្ចប់សវនាការហើយនាព្រឹក​ថ្ងៃទី ២៤តុលា ឆ្នាំ២០១៧នេះ ប៉ុន្តែចៅក្រមបានពន្យាពេល​ប្រកាសសាល​ក្រមទៅថ្ងៃក្រោយ​ដោយមិន​ប្រាប់ពីកាលកំណត់ ។ ជនត្រូវចោទឈ្មោះ ទីង ឈុនយៀន DING CHUNYUAN  ជាប់ចោទពីបទ ចាប់ឃុំឃាំងនិង​បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទំងន់ទោស ត្រូវបាននាំខ្លួនមក កាត់​​​ទោស២​ដងរួច​មកហើយក្នុងរឿងក្ដីនេះ ។ ចំណែកជនត្រូវចោទឈ្មោះZhang qiangqiang ជាប់ចោទពី​បទស​មគំនិត ជននេះមិនបានចូលខ្លួនមកតុលាការទេ ។ ជនត្រូវចោទទាំង២នាក់ត្រូវបានសមត្ថកិច្ចក្រសួង​មហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី១០​មិនា ឆ្នាំ​២០១៧នៅក្នុងកាសុីណូប៊ូល័រប៉ោយប៉ែត បន្ទាប់ពីជនរងគ្រោះឆ្កិះ​សោរបន្ទប់​ឃុំឃាំង​រត់គេច​ខ្លួនមកប្ដឹងប៉ូលីស ។​នៅក្នុងសវនាការកន្លងមកជនជាប់ចោទបានបដិសេធថាខ្លួនគេមិនបានចាប់ជនរងគ្រោះបង្ខាំងជំរិតទារប្រាក់ទេ ហើយករណីនេះមិនបានកើតឡើងនៅក្នុងកាសុីណូរបស់ខ្លួនឡើយ ។ ជន​ជាប់ចោទបានបង្ហាញទៀតថានៅអំឡុងពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៦រហូតដល់ថ្ងៃទី​០៦ខែមករា ឆ្នាំ២០១៧ខ្លួនគេបានចេញទៅអាមេរិក និងចិន លុះដល់ថ្ងៃទី៧ខែមករា​​ ឆ្នាំ២០១៧​ទើបខ្លួន​មកដល់កម្ពុជានិងបន្តចេញទៅប្រទេសថៃដើម្បីបន្តវីហ្សា។ ទោះបីជនជាប់ចោទបានបដិសេធពីបទល្មើសដែលខ្លួនគេប្រព្រឹត្តក៏ដោយ តែក្នុងរបាយការណ៍របស់​នគរបាលព្រហ្មទណ្ឌ​បានបង្ហាញ​ថា នៅដើមខែមករា ឆ្នាំ២០១៧ ក្រុមជនសង្ស័យបានលួងលោម ជនរងគ្រោះZhonxiaoling ពី​ប្រទេសចិនអោយមកដើរលេងនៅប្រទេសកម្ពុជា ហើយបានអូសទាញអោយ​ទៅលេងក្នុង​កាស៊ីណូប៊ូល័រ។ដំបូង​ឡើយជនរងគ្រោះបានលេងចាញ់អស់ប្រាក់ដែលយកមកពីប្រទេសចិន ។ បន្ទាប់មកឈ្មោះ ទីង ឈុនយៀន ដែលជាថៅកែកាសុីណូបានអោយប្រាក់មួយចំនួនទៅជនរងគ្រោះខ្ចីដើម្បីលេងបន្ត រហូតដល់​ចាញ់អស់ទៀតទើបក្រុមជនសង្ស័យបានចាប់ជនរងគ្រោះ២នាក់ចាក់សោរបង្ខាំងទុកក្នុងបន្ទប់ហើយបង្ខំអោយជនរងគ្រោះទូរស័ព្ទទៅប្រទេសចិនអោយ​ឪពុកម្ដាយជនរងគ្រោះ​ដាច់ខាតត្រូវ​តែផ្ញើរលុយចំនួន៥​លានយន់មកអោយពួកគេទើបពួកគេព្រមដោះលែងជនរងគ្រោះវិញ ។ របាយការបង្ហាញទៀតថាការបង្ខាំងនោះមានចាប់ពីថ្ងៃទី …

មើលពេញ

សមត្ថកិច្ចចាប់បញ្ជូនខ្លួនបុរសជនជាតិចិនម្នាក់លួច​ដក​ប្រាក់​តាម​ទូរ​អេ​ធី​អឹ​ម​ទៅតុលាការ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០១៧ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូនបុរស​ជនជាតិ​ចិន​ម្នាក់ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​​ពន្ធករណីលួច​ដក​ប្រាក់​តាម​ទូរ​អេ​ធី​អឹ​ម​។ជនសង្ស័យ​ឈ្មោះ ចាង ជី​ង​យាន អាយុ​៣០​ឆ្នាំ ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែកក្កដា២០១៧ កន្លង​មក​ចាង ជី​ង​យាន បាន​ប្រើ​បច្ចេកទេស​លួច​ដក​ប្រាក់​តាម​ធនា​គារ ។ លោក​បន្ត​ទៀតថា តាម​ចម្លើយ​ជនសង្ស័យ​សារភាព​ថា គេ​ពិតជា​បាន​ប្រព្រឹត្ត​ពិតមែន ហើយ​ធ្លាប់​បាន​លួច ​ដក​ប្រាក់​តាម​ទូរ​អេ​ធី​អឹ​ម ​សរុប​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ​​អា​មេ​រិ​ក ។ ប្រាក់​ដែល​លួច​បាន​នោះ​យក​ទៅ​លេងល្បែង​ស៊ីសង​អស់ហើយ ក្នុង​ខ្លួន​គ្មាន​ប្រាក់​នៅ​សេសសល់​១​រៀល​ទេរហូត​គ្មាន​លុយ​ទិញ​បាយ​ទទួលទាន​ទៀត​ផង ។ ជនសង្ស័យ​ត្រូវ​បាន សមត្ត​កិច្ច​ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៦ខែតុលាឆ្នាំ​២០១៧ ខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

មើលពេញ