ទំព័រដើម / Tag Archives: តុលាការកំពូល (page 4)

Tag Archives: តុលាការកំពូល

តុលាការ​កំពូល​គ្រោងសវនាការអ្នកស្រីទេព​ វន្នី​ករណីហិង្សា​លើ​សន្តិសុខ​របួស​ធ្ងន់​ពីរនាក់​ ​ថ្ងៃទី៧កុម្ភៈ

ភ្នំពេញ៖យោងតាមការបញ្ជាក់របស់មន្ត្រី​តុលាការ​កំពូលបានឲ្យដឹងថានៅព្រឹកថ្ងៃទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ តុលាការ​កំពូល​ នឹង​បើក​សវនាការ​រឿង​ក្តីជនជាប់ចោទ​ទេព​ វន្នី​

មើលពេញ

តុលាការកំពូលលើកពេលប្រកាសដិកាបុរសអូស្រ្តានឹងប្រកាសសាដីកានៅថ្ងៃទី៣១មករា

ភ្នំពេញ៖ព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០១៨តុលាការកំពូលគ្រោងនឹងប្រកាសសាដីកា ករណីជនជាតិអូស្រ្តាលីដែលបង្ហោះដ្រូនជាប់ចោទពីបទ.ប្រមូលផ្តុំព័ត៌មាន

មើលពេញ

តុលាការកំពូលផ្តន្ទាទោសលោកសម រង្ស៊ីករណីបរិហារកេេរ្តិ៍សម្តេចហេង សំរិន

ភ្នំពេញ៖លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចៅក្រមតុលាការកំពូលកាលពីថ្ងៃទី១៦មករាឆ្នាំ២០១៨បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោសដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍នៅតែមានការដដែលបទបរិហារកេរ្តិ៍

មើលពេញ

តុលាការកំពូលបដិសេធបណ្តឹងសាទុក្ខការសុំនៅក្រៅឃុំរបស់លោកគឹមសុខ

ភ្នំពេញ៖ចៅក្រមតុលាការកំពូលបានសម្រេចប្រកាសសាលដីកាដោយប្រកាសបដិ​សេធបណ្តឹងសាទុក្ខករណីសុំនៅក្រៅឃុំរបស់ជនជាប់ចោទលោកគឹម សុខអាយុ៣៧ឆ្នាំ

មើលពេញ

តុលាការកំពូលនឹងជំនុំជម្រះលើបណ្តឹងសាទុក្ខលោកគឹមសុខចោទ​គណបក្សកាន់អំណាច​​សម្លាប់​បណ្ឌិត​កែម​ឡី​នៅព្រឹកថ្ងៃទី១០ ខែមករា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ តុលាការកំពូល និងបើកសវនាការ រឿង​ក្តីជនជាប់ចោទ គឹម សុខ ពាក់ព័ន្ធនឹងករណី

មើលពេញ

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

មើលពេញ

តុលាការ​កំពូល​តម្កល់​ទោស៦ខែ​លើ​​ស្ត្រី​បឹងកក់​៤នាក់​​ដដែល​ករណី​ជេរ​ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ​​សាធារណៈ​

ភ្នំពេញ​៖​ចៅក្រមជំនុំជម្រះតុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធ​រណ៍​​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ផ្តន្ទា​ទោស​ស្ត្រី​បឹងកក់​៤នាក់​ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​៦ខែ​ដដែល​ ករណី​ជេរ​ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ​សាធារ​ណៈ​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១១។ តុលាការបានលើកឡើងថា៖ស្ត្រី​បឹងកក់​ទាំង​៤នាក់​មាន​ឈ្មោះ​ ទេព​ វន្នី​ កំពុង​ជាប់​ពន្ធនាគារ​ និង​ ៣នាក់​ទៀត​​ឈ្មោះ​ បូ​ ឆវី​ឈ្មោះ​ គង់​ ចន្ថា​ និង​ ឈ្មោះ​ ហេង​ មុំ​ ជាប់​ចោទ​ពី​បទ​”ប្រមាថ​និង​ប្រឆាំង​អ្នក​រាជការ​សាធារ​ណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូន​ពេញ​ កាលពី​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ តាម​មាត្រា​៥០២​ និង​ មាត្រា​៥០៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ដោយ.អុីង វុឌ្ឍិន

មើលពេញ

រឿងប៉ុនប៉ុងធ្វើឃាតកម្មលើបណ្ណាធិការកាសែតកោះសន្តិភាពតុលាការកំពូលប្រកាសសាលដីកាតម្កល់ទោសក្រុមហេងពៅដដែល

ភ្នំពេញ៖ចៅក្រមជំនុំមជ្រះតុលាកាកំពូលនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៧បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោសលោកហេង ពៅនិងបក្ខពួកដាក់ពន្ធនាគារម្នាក់ៗពី១៦ឆ្នាំដល់១៨ឆ្នាំនិងបង្គាប់ឲ្យរួមគ្នាសងសំណងទៅជនរងគ្រោះលោកឧកញ៉ា ថុងអ៊ុយប៉ាងបណ្ណាធិកាសារព័ត៌មានកោះសន្តិភាពចំនួន១៧ម៉ឺនដុល្លារអាមេ រិក និងលោកយឹម ឈឿន ចំនួន៥ម៉ឺនដុល្លារអាមេរិក។ ការប្រកាសនេះបានធ្វើឡើងដោយតុលាការកំពូលបានសម្រេចតម្កល់សាលក្រមសាលាឧទ្ទរណ៍ចាត់ទុកត្រឹមត្រូវតាម​ច្បាប់ដដែល។ទោះបីយ៉ាងណាការប្រកាសសាលដីកានេះកំបាំងមុនជនជាប់ចោទក្រុមលោកហេង​ពៅនិងជនរងគ្រោះតែដូចបំពោះមុខព្រោះមានវត្តមានមេធាវីតំណាង។ សំណុំរឿងប៉ុងប៉ងសម្លាប់លោកឧកញ៉ាថុង អ៊ុយប៉ាងម្ចាស់កោះសន្តិភាពជន​ជាប់ចោទ​ លោក ហេង ពៅ ​អាយុ៦០ឆ្នាំ នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧នេះបានសារភាពថាខ្លួនពិតជាបានសមគំនិតប៉ុនប៉ងឃាតកម្មលើលោកឧកញ៉ាថុង អ៊ុយប៉ាង ជាបណ្ណាធិការសារព័ត៌មានកោះសន្តិភាពកាលពីកំឡុងឆ្នាំ១៩៩៨។ ការសារភាពនេះបានធ្វើឡើងក្នុងបន្ទប់សវនាការតុលាការកំពូល ក្នុងចំណោមជនជាប់ចោទចំនួន៤នាក់​ ហើយជនជាប់ចោទ២នាក់ លោកលី រ៉ាស៊ី លោក ផេង ផៃ បានបដិសេធមិនបានប្រព្រឹត្ត។ចំណែកជនជាប់​ចោទ​ឈ្មោះហេង វេងអវត្តមាន(រត់គេចខ្លួន)។ លោកស្រី គឹម សុត្ថាវី ប្រធានចៅក្រមជំនុំជម្រះតុលាការកំពូលនៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧បានលើកយកសំណុំរឿងព្រហ្មទណ្ឌករណីបទឃាតកម្មគិតទុកជាមុនដែលមានជនជាប់ចោទឈ្មោះ ហេង ពៅ​ ឈ្មោះហេង វេង ឈ្មោះ លី រ៉ាស៊ី និង ឈ្មោះ ផេង ផៃ។សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ទរណ៍បានសម្រេចផ្តន្ទាទោសជនជាប់ម្នាក់ជាបពន្ធនាគារពី១៦ដល់១៨ឆ្នាំនិងរួមគ្នាសងសំណង​ជនរងគ្រោះលោក ឧកញ៉ាថុង អ៊ុយថាង ចំនួន១៧ម៉ឺនដូល្លារអាមេរិក និងលោក យឹម ឈឿនចំនួន៥ម៉ឺនដុល្លារអាមេរិក។ កាលពីពេលសវនាការជនឧក្រិដ្ឋឈ្មោះលី រ៉ាស៊ីនិងឈ្មោះ ផេង ផៃ បាននិយាយថាមេរបស់ពួកគេជាអ្នកបញ្ជាឲ្យពួកគេនាំខ្លួនមនុស្សម្នា្កក់ដែលរងដៃម្ខាងដើរយន្តហោះទៅកាន់ប្រទេសវៀតណាមដើម្បីបាលជម្ងឺបន្ទាប់ពីត្រូវគ្រាប់កាំភ្លើង។តែពួកគេបានអះអាងថាមិនបានចូលរួមក្នុងអំពើឃាតកម្មសម្លាប់ជនរងគ្រោះទេ។ផ្ទុយទៅវិញលោកហេង ពៅ ជាមេបាននិយាយថាគាត់ទទួលស្គាល់ថាបានព្រឹត្តបានទាមទារឲ្យតុលាការសម្រេចទោសគាត់ទៅដោយមិនបានប្រកែកទេ។ លោកហេង ពៅបានថ្លែងប្រាប់តុលាការថា៖”សូមតុលាការសម្រេចផ្តន្ទាទោសខ្ញុំពីបទសមគំនិតប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន។តុលាការសូមពិចារណាចំពោះអ្នកដែលមិនបានដឹងរឿងនិងដោះលាងពួកគេទៅរស់នៅជាមួយក្រុមគ្រួសារវិញផង”។ក្រោយពេលសវនាការតុលាការកំពូលបានសម្រេចលើកពេលប្រកាស​សាលដីកានៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៧ខាងមុន។ លោកហេង ពៅបានលើកឡើងថាលោកបានស្គាល់ពីជនដៃដល់និងតួនាទីទៀតផងតែមិនបានចាប់ជននោះព្រោះជាប់ពាក់ព័ន្ធនឹងមន្រ្តីខ្ពស់ម្នាក់ដែលសូម្បីតែនគរបាលមិនហានចូលចាប់ផងនេះជាកំហុសរបស់លោក។ជនជាប់ចោទបានលើកឡើងថាតុលាការត្រូវផ្តល់យុត្តិធម៌ដល់អ្នកមិនបានប្រព្រឹត្ត តែចំពោះលោកសូមឲ្យតែតុលាការសម្រេចចុះ។ ចំពោះជនជាប់ចោទឈ្មោះលី រ៉ាស៊ីបាននិយាយថាគាត់មិនបានសមគំនិតក្នុងការបាញ់លោកឧកញ៉ា ​ថុង​ អ៊ុយប៉ាងដូចការចោទទេ។តែពេលនោះលោកទទួលស្គាល់ថាបានជូនលោកហេង វេង ប្អូនលោកហេង​ ពៅទៅព្យាបាលរបួសនៅវៀតណាមនិងមិនដឹងថាបានការបាញ់ជនរងគ្រោះទេ។ជនជាប់បានលើកឡើងថាសូមឲ្យតុលាការរកយុត្តិធម៌ដល់អ្នកមិនបានប្រព្រឹត្តផង។ការប្តឹងសាទុក្ខមកតុលាការកំពូលដោយសារមិនសុខចិត្តចំពោះការសម្រេចតុលាការថ្នាក់ក្រោម។ តុលាការកំពូលបានលើកឡើងថាជនជាប់ចោទឈ្មោះលី រ៉ាស៊ីត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ១៨ឆ្នាំបទប៉ុនប៉ុងមនុស្សឃាតគិតទុកជាមុន។តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ។សាលាឧទ្ធរណ៍បានសម្រេចផ្តន្ទាទោសដាក់់ពន្ធនាគារ១៦ឆ្នាំ។ចំពោះលោក ហេង ពៅ លោក ​ហេង ​វេង និងលោក ផេង ផៃ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែលផ្តន្ទាទោស១៨ឆ្នាំ។(ប៊ុនឡេង)

មើលពេញ

តុលាការកំពូលប្រកាសសាដីកាសម្រេចបន្តឃុំខ្លួនអតីត​សង្ឃហនសុផាន្នី​ដដែល

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧ចៅក្រមតុលាការកំពូលលោក សឹង បញ្ញាវុឌ្ឍ បានសម្រេច​ប្រកាសសាដីកាបដិសេធ មិនអនុញ្ញាតឲ្យអតីត​សង្ឃ ហន សុផាន្នី​ នៅក្រៅឃុំទេ។

មើលពេញ

លោកហេង ពៅសារភាពក្នុងការសមគំនិតប៉ុនប៉ុងឃាតកម្មលើម្ចាស់កាសែតកោះសន្តិភាព

ភ្នំពេញ៖តុលាការកំពូលបានសវនាការជនជាប់ចោទ លោក ហេង ពៅ អាយុ៦០ឆ្នាំ នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧នេះបានសារភាព​ថាខ្លួនពិតជាបានសមគំនិតប៉ុនប៉ងឃាតកម្មលើលោកឧកញ៉ាថុង អ៊ុយប៉ាង ជាបណ្ណាធិការសារព័ត៌មានកោះសន្តិភាពកាលពីកំឡុងឆ្នាំ១៩៩៨។

មើលពេញ