ទំព័រដើម / Tag Archives: តុលាការក្រុងភ្នំពេញ (page 18)

Tag Archives: តុលាការក្រុងភ្នំពេញ

តុលាការក្រុងកោះនី មុនីនាថចូលបំភ្លឺករណីបណ្តឹងទាមទារប្រាក់

ភ្នំពេញ៖ចៅក្រមសាលាដំបូងលោក អ៊ុក សុវណ្ណារិទ្ធបានចេញដីកកោះឈ្មោះនី មុនីនាថអាយុ២៧ឆ្នាំ (តារាសំដែង)

មើលពេញ

លោក​ គី តិច មេធាវីការពារក្តីសម្តេចតេជោបានចូលបំភ្លឺករណីប្តឹងលោកលឺឡាយស្រេង​ទារសំណង៥០០លានរៀលដដែល

ភ្នំពេញ៖លោក គី តិច មេធាវីតំណាង​ដោយ​អាណត្តិរបស់សម្តេចហ៊ុនសែននាយករដ្ឋ​មន្រ្តីនៅរសៀលថ្ងៃទី៦ខែ​វិច្ឆិកា

មើលពេញ

តុលាការកោះលោកមេធាវីដើមបណ្តឹងចូលផ្តល់ចម្លើយករណីប្តឹងលោកលឺឡាយស្រេង

ភ្នំពេញ៖អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានកោះអញ្ជើញលោកគី តិចមេ​ធាវីតំណាងសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីដែលបានប្តឹងអតីតរដ្ឋមន្រ្តី

មើលពេញ

តុលាការចេញដីកាកោះលោកលឺ ឡាយស្រេងចូលបំភ្លឺនៅថ្ងៃទី២៧វិច្ឆិកាបទបរិហារកេរ្តិ៍

ភ្នំពេញៈព្រះរាជអាជ្ញារងលោកសៀង សុខ កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧បានចេញដីកាកោះលោកលឺ ឡាយស្រាយអតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧។ លោកព្រះរាជអាជ្ញារងបានលើកឡើងថាលោកលឺ ឡាយស្រេង ត្រូវបានសង្ស័យពីបទបរិហារកេរ្តិ៍និងប្រមាថសម្តេចហ៊ុនសែនតាមពាក្យបណ្តឹងកាលពីថ្ងៃទី២១ខែតុលាឆ្នាំ​២០១៧​របស់មេធាវីគី តិចជាមេធាវីការពារសម្តេចហ៊ុនសែនបានប្តឹងពីបទបរិហារកេរ្តិ៍សាធារណៈនិងប្រមាថ។(អុីង វុឌ្ឍិន)

មើលពេញ

ឃុំខ្លួនប៉ូលិសគ្មានសីលធម៌ម្នាក់បាញ់បោះសេរី៤គ្រាប់ដាក់ពន្ធនាគារព្រៃសសិនកាត់ទោសពេលក្រោយ

ភ្នំពេញ៖ តុលាការក្រុងនៅថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ តាមរយៈលោកពេជ្រវិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់

មើលពេញ

តុលាការលើកលែងទោសម្ចាស់តាក់ស៊ីដែលរងការចោទថាបានធ្វើបាត់មាស៣៩ដំឡឹងនិងលុយ២ម៊ឺនដុល្លារ

ភ្នំពេញ៖លោកអ៊ី ឋាវរៈ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំ​ពេញកាលព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ​២០១៧

មើលពេញ

តុលាការផ្តន្ទាទោសម្ចាស់ក្រុមហ៊ុនស្រីរ័ត្នអន្តរជាតិទេសចរណ៍ដាក់ពន្ធនាគារ១ឆ្នាំពិន័យ៤លានរៀល

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧ ចៅក្រមជំនុំជម្រះសាលាដំបូងរាជ​ធានីភ្នំពេញលោក លាង សំណាត់ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់​ចោទឈ្មោះ រស់ សុភីរ័ត្ន ហៅស្រី រ័ត្ន ជាម្ចាស់ក្រុមហ៊ុន ស្រី រ័ត្ន អន្តរជាតិទេសចរណ៍ ដាក់ពន្ធនាគារ១ឆ្នាំនិងពិន័យ៤លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រំលោភ​លើទំនុកចិត្ត តាមបញ្ញាតមាត្រា៣៩១.៣៩២នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសង់ទៅដើមបណ្តឹង លើអតិថិជន៧៤នាក់។ នាពេលសវនាការជនជាប់ចោទបាន​ឆ្លើយ​ថា បុគ្គលិក​របស់​ខ្លួនឈ្មោះ ង៉ែត ធារី មាន​តួ​នាទី​ជា​ប្រធាន​គណនេយ្យ និង​លក់​សំបុត្រ បាន​លួច​លុយ​ក្រុមហ៊ុនរត់​ ហើយ​លួចលក់សំបុត្រ​យន្ត​ហោះ ជាង​៣០​នាក់ ជា​សាច់​ប្រាក់ ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ​ទើប ក្រុមហ៊ុន​ខ្វះ​លុយ​សង​ទៅ​អតិថិជន ។ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧មន្ត្រីជំនាញ នៃការិយាល័យបង្រ្កាបបទល្មើស​​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលា​ការ ពាក់ព័ន្ធករណី ឆបោក តាមរយៈការលក់សំបុត្រយន្តហោះក្លែងក្លាយទៅឲ្យអតិថិជនជាច្រើនអ្នក ។ បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ រស់ សុភីរ័ត្ន ហៅស្រី …

មើលពេញ

លោកហុងសុខហួរថា៖អរគុណសម្តេចតេជោដោយលិខិតសុំទោសខណៈតុលាការបានសម្រេចដោះលែងចេញពន្ធនាគារនៅល្ងាចថ្ងៃនេះបន្ទាប់ពីការលើកលែងទោស

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះតុលាការបានបញ្ជាទៅពន្ធនាគារព្រៃសដោះលែងលោក​ហុង សុខហួរអតីតសមាជិកព្រឹទ្ធ​សភាមកពីគណបក្សសមរង្ស៊ីដែលត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រិត្យលើកលែងទោសនៅថ្ងៃដដែល​នេះ។នេះប់យោងតាមព្រះរាជក្រិត្យលើកលែងទោសដែលក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ព្រះរាជក្រិត្យបានត្រាស់បង្គាស់ថាត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះហុង សុខ ហួរ ភេទប្រុសអាយុ៥៩ឆ្នាំដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទក្លែងឯក សារសាធារណៈ ប្រើប្រាស់ឯកសារសាធារណ់ក្លែងនិងញុះញង់ឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តនូវព្រះរាជក្រិត្យនេះចាប់ពីថ្ងៃចុះព្រហត្ថលេខាតទៅ។ នៅពេលចេញពីបន្ទប់ពន្ធនាគារលោកហុងសុខហួរបានប្រាប់អ្នកសារព័ត៌មានថា” ខ្ញុំក៍មានការភ្ញាក់ផ្អើលដែរ ខ្ញុំយល់ថាថ្ងៃក្រោយអាចមានការសម្របសម្រួលដោះលែងគ្នាយើងដែលនៅសល់ទៀត១៥នាក់ទៀត។ខ្ញុំសង្ឃឹមថាមិនចប់ត្រឹមហ្នឹងទេ។ជាអរគុ ណសម្តេចតេជោលោកហុងសុខហួរបានសរសេរលិខិតសុំទោសសម្តេច”។ លោក រស់ ពិសិដ្ឋ. ប្រធានក្រុមប្រិក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ វិច្ឆឹកា ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ហុង សុខហួរសមាជិកព្រឹទ្ធសភា​គណបក្សសម រង្ស៊ីលើសំណុំរឿងមាន៣បទស្មើល ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ។ គួរបញ្ជាក់ថា នាពេលប្រកាសសាលក្រមលោក ហុង សុខហួរ មិនមានវត្តមាន ឈរនៅមុខរង្វង់ក្រចកចេះទេ សូម្បីមេធាវីការពារក្តីឲ្យលោក ហុង សុខហួរ ក៏មិនបានចូលដែរ ពោលគឺមាន​តែអ្នកចូល​រួមស្តាប់ការប្រកាសសាលក្រមនោះ តែទោះជាយ៉ាង​ណាប្រធានក្រុម​ប្រិក្សាបានចាត់ទុកថា ជាចំពោះមុខជនជាប់ចោទ ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងលោកហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាគណបក្សសម រង្សី មកបន្តសវនាការជំនុំជម្រះលើអង្គសេចក្តី ពាក់ព័ន្ធនិងបទចោទចំនួនបីគឺបទ ក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋ …

មើលពេញ

នគរបាលព្រហ្មទណ្ឌបញ្ជូនក្រុមមហាចោរឆក់កាបូបក្នុងរាជធានីទៅតុលាការ

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបញ្ជូនក្រុមឆក់កាបូប៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ។នៅថ្ងៃទី ២០ខែតុលាឆ្នាំ២០១៧ វេលាម៉ោង ១៣ៈ២០ នាទី កម្លាំងជំនាញរបស់ការិយា​ល័យ ស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចបន្ទប់ជួលផ្ទះលេខ​១២៩B ផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកន្លងមកបានប្រព្រឹត្ត អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន ០៦ ករណី។ ករណីទី១.លួចមានស្ថានទម្ងន់ទោស ដោយសារការប្រើហឹង្សា ( ឆក់កាបូបមិនបាន សម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) កាលពីថ្ងៃទី០៦.១០.២០១៧វេលាម៉ោង ០៤.០០នាទីជិតភ្លឺ នៅចំណុចមុខផ្ទះលេខ៦៦៨ ផ្លូវ១២៨ ក្រុម១៣ ភូមិ៤ សង្កាត់ផ្សារដេប៉ូរ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ គង់ ចាន់នី ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់​នៅផ្ទះលេខ៣៦១ ផ្លូវសហពន្ធ័រុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែន​ជ័យ …

មើលពេញ

មេធាវីរដ្ឋាភិបាលដាក់ពាក្យប្តឹងអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖លោកគីតិចមេធាវីរាជរដ្ឋា​ភិបាលនៅវេលាម៉ោង២រសៀលថ្ងៃ​ទី២៤ខែតុលាឆ្នាំ​២០១៧នេះបានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដាក់ពាក្យប្តឹងលោកលឺ ឡាយស្រេង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងរដ្ឋមន្រ្តីក្រសួងអភិ វឌ្ឍន៍ជនបទមកពីគណបក្ស ហ៊្វុនស៊ិនប៉ិចសង្ស័យ​ពាក់ព័ន្ធនឹងការនិយាយប៉ះពាល់ព្រះមហាក្សត្រកម្ពុជា។ ការចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជុំវិញការដាក់ពាក្យប្តឹងលោកលឺ ឡាយស្រេងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថាលោក​លឺឡាយស្រេងនេះខូចណាស់ដែលបាននិយាយប៉ះពាល់ដល់ព្រះមហាក្សត្រនិងមានជម្លោះ​ដីធ្លីច្រើនជាងគេនៅខេត្តបន្ទាយមានជ័យពេលដែលលោកជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ។(អ៊ីង វុឌ្ឍិន)    

មើលពេញ