ទំព័រដើម / Tag Archives: តុលាការក្រុងភ្នំពេញ (page 19)

Tag Archives: តុលាការក្រុងភ្នំពេញ

កម្លាំងនគរបាលខណ្ឌដង្កោបញ្ជូនក្រុមចោរលួចម៉ូតូយកទៅដូរកាំភ្លើងខ្លីទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី៤ខែមករា ឆ្នាំ២០១៨នេះបានបញ្ជូនក្រុមចោរបីនាក់ដែលលួចម៉ូតូយកទៅដូរយកកាំភ្លើងខ្លីបញ្ជូនទៅសាលាដំបូងរាជ​ធា​នី​​​ភ្នំពេញដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចបញ្ជូនមកតុលាការទី១មានឈ្មោះ អ៊ូ រដ្ឋា អាយុ​​៣០ឆ្នាំមុខរបរជាងដែកជនសង្សយ័ទី២មានឈ្មោះ ញ៉ែម ផល្លា អាយុ២៤ឆ្នាំមុខរបរជាង​សំណង់ និងជនសង្សយ័ទី៣មានឈ្មោះណៃ ចាន់ថន អាយុ២៥ឆ្នាំមុខរបរធ្វើចោរ ។ ពេលឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់នគរបាលខណ្ឌដង្កោបានរឹបអូសម៉ូតូZoomer Xមួយគ្រឿង កាំភ្លើងខ្លី១ដើមម៉ាកRolo និងគ្រឿងញៀនចំនួន១កញ្ចប់ ។ការ​ឃាត់ខ្លួនជនសង្សយ័ខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១ខែមករាឆ្នាំ២០១៨​ស្ថិតនៅភូមិត្រពាំងគរសង្កាត់ពងទឹក ខណ្ឌដង្កោខណៈពេលដែលពួកគេសំងំជក់ថ្នាំ​ញៀននៅចំណុចខាងលើ ។ សមត្ថកិច្ចបានអោយដឹងថាជនសង្សយ័ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហ្រ៊ូ​មើ​មួយគ្រឿង ហើយបានយកម៉ូតូនោះទៅដូរយកកាំភ្លើងខ្លីម៉ាករ៉ូឡូបានមួយដើម ។ បន្ទាប់មកពួកគេបានទៅសម្ងំជក់គ្រឿងញៀននៅភូមិត្រពាំងគរក៏ត្រូវបានសមត្ថ​កិច្ច​ព័ទ្ធចាប់ខ្លួនតែម្ដង ៕(អុីង វុឌ្ឋិន)

មើលពេញ

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិ​ចិនតៃវ៉ាន់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត​៤​គីឡូក្រាម

ភ្នំពេញ ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ នៅថ្ងៃទី៤ខែមករាឆ្នាំ២០១៨បានសម្រេចចេញដីកាឃុំខ្លួនជនជាតិ​ចិនតៃវ៉ាន់ម្នាក់ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោមការចោទប្រកាន់

មើលពេញ

ឃុំខ្លួនមន្ត្រីខណ្ឌពោធិ៍សែនជ័យ២នាក់ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ហើយចុះមកទាត់ធាក់ស្ត្រី

ភ្នំពេញ ៖កាលថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៧ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កើត សាំង បានសម្រេចចេញដីកាឃុំខ្លួនមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យចំនួនពីរនាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន

មើលពេញ

តុលាការកោះហៅលោកម៉ម សូណង់ដូជាសាក្សីចូលបំភ្លឺរឿងសន្ធិដិ្ឋភាពឬក្បត់ជាតិប្រព្រឹត្តដោយលោកកឹមសុខា

ភ្នំពេញ៖កចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោក គី ឬទ្ធីកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧បានចេញដិកាកោះលោកម៉ម សូណង់ដូប្រធានវិទ្យុFM១០២ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃ​ទី១១​ខែមករាឆ្នាំ២០១៨ជាសាក្សីដើម្បីឆ្លើយបំភ្លឺពីដំណើររឿងសន្ធិដ្ឋិភាព(ក្បត់ជាតិ)ដែលប្រព្រឹត្តឡើងដោយលោកកឹម សខា។ យោងតាមដីកាចុះថ្ងៃទី២២ធ្នូ២០១៧របស់លោកចៅក្រមគី ឫទ្ធីដែលគេទទួលបាននៅថ្ងៃទី២៨ខែធ្នូ​លើកឡើងសាក្សីត្រូវចូលមកកាន់តុលាការវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១៨ដោយយកមកនូវលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងបើមាន។ប៊ុនឡេង

មើលពេញ

ផ្តន្ទាទោសលោកសម រង្ស៊ីបង្គាប់សងសម្តេចហ៊ុនសែន៤០០០លានរៀលរឿងបរិហារកេរ្តិ៍៍

ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩​ខែធ្នូ​ ឆ្នាំ២០១៧នេះ​បានផ្តន្ទាទោសលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិដបង្គាប់ឲ្យសងសំណងទៅដើមបណ្តឹងសម្តេចតេជោហ៊ុនសែនចំណួន៤០០០លានរៀលនិងពិន័យជាប្រាក់១០លានរៀល

មើលពេញ

បញ្ជូនខ្លួនមន្ត្រីខណ្ឌពោធិ៍សែនជ័យ២នាក់ឡើងតុលាការករណីបង្កគ្រោះថ្នាក់ចរចាចរហើយចុះមកទាត់ធាក់ស្ត្រីថែមទៀត

ភ្នំពេញ ៖ មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យចំនួនពីរនាក់ ដែលបើករថយន្តបុកស្រ្តីម្នាក់ពីក្រោយហើយខឹងស្រ្តី​រងគ្រោះជេរ ក៏បើករថយន្តដេញតាម រួចចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសបានត្រូវសមត្ថកិច្ចនគរ​បាល​ខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនមកតុលាការនៅថ្ងៃទី ២៨ធ្នូ ឆ្នាំ២០១៧។ លោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានចាត់អោយសាកសួរក្នុងរឿងក្ដីនេះ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃដដែលតំណាងអយ្យការមិនទាន់សម្រេចបែបណាទេ ។ មន្ត្រីទាំង២នាក់ ម្នាក់ឈ្មោះ ស៊ុ សុវណ្ណរិទ្ធ អាយុ៣០ឆ្នាំនិងឈ្មោះស៊ុ សត្យាពណ្ណរាយ អាយុ២៦ឆ្នាំជាបងប្អូនបង្កើតមានទីលំនៅផ្ទះលេខ៥អេហ្វផ្លូវ២០០៨ភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីសាលាខណ្ឌពោធ៍សែនជ័យតែម្ដង ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៧នេះក្រោយស្រ្តីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុភ្លាមៗ ។ សមត្ថកិច្ចបានបញ្ជាក់ថា៖នារីរងគ្រោះឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ បាននិយាយថា មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅទួលគោក។ លុះមកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។បន្ទាប់មក នាងក៏លាន់មាត់ជេរបន្តិចបន្តួច ហើយបន្តដំណើរមកមុខស្រាប់តែពួកគេទាំង២នាក់ បើករថយន្តតាមទាន់នៅចំណុចស្តុបវត្តអង្គតាម៉ិញក៏បើកទ្វារចុះមកទាត់ធាក់បណ្តាលឲ្យដួលរងបួសតែម្តង។ …

មើលពេញ

បញ្ជួនក្រុមក្មេងស្ទាវ៦នាក់ទៅតុលាការករណីកាប់ប្រហាគ្នាបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់នៅសង្កាត់ឃ្មួញ

ភ្នំពេញះ ជនសង្ស័យ៦នាក់ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្នុងករណីកាប់ប្រហាគ្នានៅសង្កាត់ឃ្មួញព្រោះតែរឿងទំនាស់ពាក្យសម្តីបណ្តាលឲ្យបុរសម្នាក់បានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)និងម្នាក់ទៀតរងរបួសធ្ងន់។

មើលពេញ

តុលាការផ្តន្ទាទោសមន្រ្តីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ រឿង វិតិក្រម​

ភ្នំពេញ៖រសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​លោក លាង​ សំណាត់ និងលោក ខាំ​ សុផារី តំណាងអយ្យការ បានប្រកាសសាលក្រមផ្តន្ទាទោស មន្រ្តីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​​​មហាផ្ទៃ២នាក់ ។ ជនជាប់ចោទ១.ឈ្មោះ អែម កុសល ភេទប្រុសអាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារម្នាក់២ឆ្នាំ តែទោសព្យួរ និងជនជាប់ចោទ២.ឈ្មោះ ហ៊ុយ ហឿន ភេទប្រុសអាយុ៣៨ឆ្នាំដាក់ពន្ធនាគារម្នាក់២ឆ្នាំតែអនុវត្តទោសក្នុង ពន្ធនា​គារ​ចំនួន១០ខែទោសសល់ព្យួរ និងពិន័យម្នាក់ៗចំនួន១០លានរៀលចូលថវិការដ្ឋ​ លើសំណុំរឿងវិតិក្រម តាម​មាត្រា ៥៩២ និង​ ៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ប្រព្រឹត្តកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ខណ្ឌដូនពេញ។ នាពេលសវនាការកាលពីថ្ងៃទី៧ខែធ្នូជនជាប់ចោទ១.ឈ្មោះ អែម កុសល ភេទប្រុសអាយុ៣៥ឆ្នាំ បានឆ្លើយនៅពេលសវនាការថាក្នុងអង្គហេតុនេះខ្លួនមិនបានដឹងទេចំណែករឿងទារលុយតាមកន្លែង៣០នោះក៏មិនបានដឹងដែល។ ជនជាប់ចោទ២.ឈ្មោះ ហ៊ុយ ហឿន ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ បានសារភាពថាខ្លួនពិតជាបានទៅទារលុយតាមទីកន្លែងចំនួន៣០កន្លែងពិតមែនហើយមួយកន្លែងចាប់ពី៣០ដុល្លារ៥០ដុល្លារដល់១០០ដុល្លារ​ ហើយធ្លាប់បានចុះតាមខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ និងខេត្តកណ្តាល។ សរុបក្នុងមួយខែប្រមូលបានលុយ២០០០ដុល្លារដល់​៣០០០​ដុល្លារ …

មើលពេញ

តុលាការបើកសវនាការរឿងក្តីបុរសម្នាក់យកឈ្មោះថ្នាក់ដឹកនាំស្ថាប័នរដ្ឋដើរឆបោកប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោកនូ វាសនា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកយក សំណុំរឿងអំពើពុករលួយមកធ្វើការជំនុំជម្រះ

មើលពេញ

ថ្ងៃទី១ខែកុម្ភៈតុលាការនិងប្រកាសាលក្រមបុរសម្នាក់ដែលបើកឡានបុករះពេញមហាវិថីមុនីវង្សកែងផ្លូវលេខ៥០៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ក្រមសាលាដំបូងរាជធានីភ្នំពេញលោក នូ វាសនា បាន បើកសវនាការលើអង្គសេចក្តីលើជនជាប់ចោទឈ្មោះ មាស សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ

មើលពេញ