ទំព័រដើម / Tag Archives: នយោបាយ

Tag Archives: នយោបាយ

ក្រសួងមហាផ្ទៃទទួលស្គាល់ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍជាប្រធានស្តីទីបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ៖ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍព្រះរាជបុត្ររបស់សម្តេចក្រុមព្រះនរោត្តម​រណឫទ្ធិត្រូវបានក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ជាប្រធានស្តីទីគណបក្សហ៊្វុន​ស៊ិនប៉ិចជាផ្លូវការ។នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ

មើលពេញ

អតីតប្រធានបក្សអំណាចខ្មែរ៖លោកសម រង្ស៊ី,លោកកឹមសុខាជាឈ្មួញនយោបាយ

ភ្នំពេញ៖យោងតាមបណ្តាញសង្គមហ្វេប៊ុករបស់លោកសួន សេរីរដ្ឋាអតីតប្រធាកគណបក្សអំណាចខ្មែរបានសរសេរនៅថ្ងៃទី១១ខែកញ្ញានេះទំនងជាវាយប្រហារលើលោកសម រង្ស៊ីនិងលោកកឹម សុខាថា”ខ្ញុំស្គាល់និងបានចូលរួមប្រឡូកជាមួយក្នុងចលនានយោបាយជាមួយគឺចលនានិស្សិតជាតិនិយមនៅឆ្នាំ១៩៩៧​ក្រោយ​មក​ដូរទៅជា ចលនានិស្សិតដើម្បីីលទ្ធិិប្រជាធិបតេយ្យ

មើលពេញ

មេធាវី៖លោកកឹមសុខាមិនអាចមកជួបអ្នកគាំទ្រក្រោយពីចេញេពីពន្ធនាគារ

ភ្នំពេញ៖លោកចាន់ ចេនមេធាវីលោកកឹម សុខាបានថ្លែងនៅព្រឹកថ្ងៃទី១០ខែកញ្ញានេះថាលោក​កឹមសុខាអាយុ៦៤ឆ្នាំមិនអាចមកជួបឬអនុញ្ញាតឲ្យអ្នកគាំទ្រនិងអ្នកសារព័ត៌មានជួបលោកបានទេ។លោកមេធាវីបានចេញមកប្រាប់អ្នកសារព័ត៌​មាន

មើលពេញ

អ្នកនាំពាក្យ៖ក្រុមតាំងខ្លួនជាពូជសាសន៍មានឧត្តមភាពឬចក្រព័ត្តនិយមដែលតែងតែជ្រៀតជ្រែកការសម្រេចជោគវាសនាកម្ពុជា

ភ្នំពេញលោកផៃស៊ីផានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងតបនឹងបរទេសខ្លះថាចម្លើយ​​របស់លោកតបនឹងប្រតិ​កម្មរបស់បរទេស ដែលជាអតីតអាណានិគមមកលើកម្ពុជា

មើលពេញ

បក្ស(គបម)៖ការបោះឆ្នោតមិនទាន់គោរពតាមនិយាមសេរី ត្រឹមត្រូវនិងយុត្តិធម៌ទាំងស្រុងទេ

ភ្នំពេញ៖គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីថ្ងៃទី៣១ខែកក្កដា២០១៨ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានដឹងជាមុនថាការបោះឆ្នោតថ្ងៃទី២៩ខែកក្កដា​២០១៨នេះមិនគោរពតាមនិយាម សេរីនិងយុត្តិធម៌ទាំងស្រុងទេ

មើលពេញ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្តធ្វើការសាកសួរលោក កឹម​ សុខា នៅពន្ធនាគារត្រពាំង​ផ្លុង​

ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកាឆ្នាំ២០១៧​ នេះលោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បន្ត​សាកសួរ​ចម្លើយ​បន្ថែម​លើជនត្រូវចោទ​លោក កឹម​ សុខា ​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

មើលពេញ

គណបក្សសញ្ជាតិកម្ពុជាថ្លែងការណ៍គាំទ្រចំណាត់ការលើលោកកឹមសុខា

ភ្នំពេញ៖លោកសេង សុរេន ប្រធានគណបក្សសញ្ជាតិកម្ពុជានៅថ្ងៃទី​៣១​ខែតុលាឆ្នាំ​២០១៧នេះបានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ថាក្រោយពីមើលឃើញទង្វើរបស់លោក​កឹម សុខា

មើលពេញ

លោកឡុង ប៊ុន្នីអតីតតំណាងរាស្រ្តបក្សប្រឆាំងបានក្លាយជាទីប្រឹក្សាសម្តេចតេជោ

ភ្នំពេញ៖តាមប្រភពព័ត៌មានមិនផ្លូវការមួយបានអះអាងថាលោកឡុង ប៊ុន្នី អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលព្រៃវែង

មើលពេញ

មន្រ្តីគណបក្សសង្គ្រោះជាតិ២នាក់ថ្នាក់ក្រោមជាតិសុំចូលមកគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖លោកចាន់ ចយ អាយុ៦៥ឆ្នាំជំទប់ទី១ឃុំចំប៉ីស្រុកបាទី ខេត្តតាកែវ មកពីគណបក្សសង្គ្រោះ​​ជាតិកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧បានសុំចូលរួមជាមួយគណ​បក្សប្រជា​ជនព្រោះលោកបានយល់ថាលោកកឹម សុខាជាជនក្បត់ជាតិ។នេះបើតាមលិខិតផ្ញើជូនលោកនប៊ិន ឈិនប្រធានក្រុមគណៈកម្មពង្រឹងមូលដ្ឋានគណបក្សប្រជា​ជនកម្ពុជាប្រចាំខេត្តតាកែវ។ លោកចាន់ ចយបានបញ្ជាក់ថា”លោកកឹម សុខាជាជនក្បត់ជាតិ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងគណបក្សប្រជាជនកម្ពុជាផ្ទុយពីរដ្ឋធម្មនុញ្ញនិងឆន្ទះរាស្រ្តទូទាំងប្រទេស”។លោក​ថាគណបក្សសង្គ្រោះជាតិពុំមានភាពរឹងមាំផ្នែកនយោបាយផ្ទៃក្នុងការបំពេញតួនាទីបំរើប្រជាពលរដ្ឋដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ចំណែកស្មាន ហ៊ីមអាយុ៥២ឆ្នាំសមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១មកពីគណ​បក្ស​សង្គ្រោះជាតិបានសុំចូលរួមជាមួយគណបក្សប្រជាជកម្ពុជាដោយបានបញ្ជាក់ថាលោកស្មានតែគណបក្សសង្គ្រោះជាតិតស៊ូដណ្តើមអំណាចតាមរយៈការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកបានលើកឡ់ើងថា”ប៉ុន្តែក្រោយពីខ្ញុំបានឃើញវីដេអូឃ្លីបនិងសកម្មភាពជាក់ស្តែង​ញុះញង់បំបែកបំបាក់ខ្មែរជាពីរ”។លោកថាៈលោកកឹម សុខានិងគណបក្សសង្គ្រោះសុខចិត្តឱនក្បាលបំរើបរទេសគឺដើម្បីតែអំណាចមិនគិតមហន្តរាជាតិមាតុភូមិនេះហើយជាអំពើក្បត់ជាតិ។ កាលពីកម្សិលមិញលោកប៉ុល ហំមអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកមិនទាន់ដឹងថាមានអ្នកទៅចុះចូលជាមួយអ្នកបក្សប្រជា​ជន​នោះទេ។លោកថា៖”ពួកគាត់ជាតំណាងប្រជាពលរដ្ឋ គាត់ទៅណាទៅៗ។តែពលរដ្ឋនៅតែដដែលហ្នឹង”។  

មើលពេញ

លោកប៉ុល ហំម៖ការរំលាយគណបក្សសង្គ្រោះជាតិទោះបីដាក់មេធាវីរាប់រយនាក់បើចង់រំលាយនៅរលាយ

ភ្នំពេញ៖លោកប៉ុល ហំមអនុប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃ​ទី២៣ខែតុលាឆ្នាំ២០១៧បានថ្លែងថាលោកមិនបានដឹងទេថាមានសមា​ជិក​សភានិងក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិចំនួនប៉ុន្មាននាក់ទេដែលទៅចូលរួមជាមួយគណ​បក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចមុនពេលឆ្នោតឆ្នោតជាតិ២០១៨ខាងមុខ។ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅស្នាក់ការគណបក្សសង្គ្រោះជាតិថា៖”ខ្ញុំមិន​បានដឹងផងថាអ្នកណាខ្លះគេទៅ។បើក្រុមប្រឹក្សាឃុំសង្កាត់ខ្លះឬតំណាងរាស្រ្តទៅតែប្រជាពលរដ្ឋលោកមែនទៅឯងណា។តែអ្នកតំណាងរាស្រ្តឬក្រុមប្រឹក្សាទាំងនោះជាតំណាង​របស់ប្រជាពលរដ្ឋ”។ លោកអនុប្រធានបក្សប្រឆាំងបានលើកឡើងថា៖”អ្នកណាគេចង់ទៅៗ ហើយអ្នកណាគេចង់នៅក៍នៅទៅ”។នៅពេលសួរថាទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិដែលប្តឹងចូលតុលាការកំពូលវិញ។លោកប៉ុលហំមបានលើកឡើងថានេះគេចង់ធ្វើអីក៍​ធ្វើទៅ។រហូតមកដល់ពេលនេះគណបក្សសង្គ្រោះជាតិមិនមានមេធាវីអីទេព្រោះលោក​កឹមសុខាបានប្រាប់ថានេះជារឿងនយោបាយ។ លោកប៉ុលហំមបានបញ្ជាក់ទៀតថា៖”នេះជារឿងនយោយបើយើងដាក់មេធាវី១០០​ដល់​​​​២០០នាក់ការពារ បើគេចង់រំលាយនៅតែគេរំលាយដដែលហ្នឹង”។រហូតដល់ពេលនេះគណបក្សសង្គ្រោះជាតិមិនបានដាក់មេធាវីការពារការរំលាយបក្សសង្គ្រោះជាតិទេ។(ប៊ុនឡេង)      

មើលពេញ