ទំព័រដើម / Tag Archives: នយោបាយថ្មី

Tag Archives: នយោបាយថ្មី

អតីតប្រធានបក្សអំណាចខ្មែររៀបចំសន្និសីទសារព័ត៌មាននៅព្រឹកស្អែកបន្ទាប់ចេញពីគុក

ភ្នំពេញ៖លោកសួន សេរីរដ្ឋាអតីតប្រធាននិងជាស្ថាបនិកគណបក្សអំណាចខ្មែរ នឹងធ្វើសន្និសីទសារព័ត៌មាននូវវេលាម៉ោង៩ព្រឹកនាថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វេក្បែរវត្តភ្នំ។សន្និសីទនេះធ្វើឡើង

មើលពេញ

បក្សខ្មែរសាធារណរដ្ឋថានឹងតម្លើងប្រាក់ខែមន្រ្តីរាជការ បុគ្គលិកចាប់ពី៣០០ដល់១៥,០០០ដុល្លារពេលបានដឹកនាំជាតិ

ភ្នំពេញ៖ប្រធានគណបក្សសាធារណរដ្ឋលោក លន់ ឫទ្ធិនៅព្រឹកថ្ងៃទី៣០ខែមេសានេះ​​បានថ្លែងថានៅគណបក្សមានគោលបំណងកែទម្រង់ស៊ីជម្រៅដើម្បីធានាការគ្រប់រងរដ្ឋមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកប្រធានលើកឡើងថា”លើកតម្កើងគុណតម្លៃមន្រ្តីរាជការ កម្មករ.កម្មការិនី បុគ្គលិក ស្ថាប័នសង្គមស៊ីវិល ជំរុញឲ្យពួកគាត់សកម្មការងារ ទទួលបានប្រាក់បៀវត្សខ្ពស់ចាប់ពី៣០០ដល់១៥,០០០ដុល្លារអាមេរិក។ លោកបានលើកឡើងថា៖”គណបក្សនឹងមិនទទួលជំនួយនិងខ្ចីបរទេសនៅពេលអនាគត។ខិតខំកាត់បន្ថយអំពើពុករលួយ ដើម្បីឲ្យខ្មែររស់ដោយមានបូរណភាពជាពលរដ្ឋខ្មែរ”។ លោកថា”ថ្នាក់ដឹកនាំរាប់ទាំងនាយករដ្ឋមន្រ្តីផងត្រូវធ្វើការងារដោយមានការទទួលខុសត្រូវ បម្រើប្រជាពលរដ្ឋ ហើយមិនយកប្រជាពលរដ្ឋជាឈ្នាន់ នឹងទុកប្រជាជាតិជាធំ”។លោកថាគណបក្សខ្មែរសាធារណរដ្ឋនឹងធ្វើឲ្យប្រទេសជិតខាងគោរពបូរណភាពទឹកដីកម្ពុជា។ លោកលន់ ឫទ្ធិ កូនប្រុសអតីតប្រធានាធិបតីលន់ ណុល ប្រធានគណបក្សខ្មែរសា​ធាររដ្ឋបានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣០ខែមេសា ​ឆ្នាំ​២០១៨​ថា”យើងមានបំណងដាក់បេក្ខជននៅទាំងប្រទេស។តែយ៉ាងហោចណាស់ក៍យើងដាក់បានខេត្ត.ក្រុងសំខាន់៥ដែរសម្រាវប់ការបោះឆ្នោតសភានេះ”។ លោកប្រធានគណបក្សដែលមានសញ្ជាតិអាមេរិករូបនេះបានលើកឡើងថា”យើងចង់ជួយខ្មែរចាកផុតពីភាពក្រីក្រដូចដែលយើងបានឃើញ។គណបក្សខ្មែរសាធារ​ណរដ្ឋមិនយកខ្មែរណាជាសត្រូវនិងខិតខំយ៉ាងការពារពលរដ្ឋខ្មែរ ប្រទេសជាតិមិនឲ្យស្ថិតក្រោមបរទេសត្រួតត្រា”។ លោកប្រធានបានលើកឡើងថានៅពេលគណបក្សរបស់លោកបានដឹកនាំប្រទេសនឹងមានរៀបចំច្បាស់លាស់ដោយដាក់ចេញគោលនយោបាយកែទម្រង់ថាមន្រ្តីរាជាការ ប៉ូលិស ទាហានមិនធ្វើការងារបំរើគ្រួសារ បក្ខពួកនោះទេគឺធ្វើការងារដើម្បីប្រយោជន៍សាធារណទូទៅគឺជាតិនិងប្រជាជនកម្ពុជា។លោកថាគណបក្សនេះនឹងធ្វើឲ្យមានការធានាដល់សុខភាពពលរដ្ឋ។ លោកប្រធានថ្លែងថា”គណបក្សខ្មែរសាធារណរដ្ឋប្រឆាំងដាច់ខាតអំពើភេរវកម្មការប្រើប្រាស់ថ្នាំញៀននិងការជួញដូរមនុស្ស”។លោកថាគណបក្សរបស់លោកបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨និងមិនបានចូលរួមការបោះឆ្នោតឆ្នាំ២០១៣ទេ។ទោះបីបែបនេះក្តីគណបក្សនៅតែមានសកម្មភាពនយោបាយទាំងក្នុងនិងក្រៅប្រទេសដើម្បីដាក់បេក្ខជននិងចុះឈ្មោះចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨នេះ។ លោកប្រធានអះអាងថា”នៅពេលគណបក្សខ្មែរសាធារណរដ្ឋមានវាសនាដឹកនាំប្រទេសគណបក្សនឹងផ្តល់ប្រាក់ខែដល់មន្រ្តីរាជការ កម្មករ បុគ្គលិក សង្គមស៊ីវិល ឲ្យពួកគាត់មានការងារដែលមានទទួលពី៣០០ដល់១៥,០០០ដុល្លារអាមេរិក”។ លោកស្រី ឡុង​ចិន្តា អនុប្រធានទី២បានថ្លែងថាលោកស្រីមើលឃើញថាគណបក្សខ្មែរសាធារណរដ្ឋ​ជាគណបក្សស្អាតស្អំមិនជាប់ជំពាក់បំណុលនិងគុណរបស់បរទេស។លោកស្រីថា”ខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សខ្មែរសាធារណរដ្ឋព្រោះលោកប្រធានជាមនុស្សស្អាតស្អំនិងមិនជាប់ជំពាក់បំណុលបរទេសណាទេ”។ លោកស្រីអនុប្រធានទី២បានលើកឡើងថាលោកស្រីគ្រោងឈរឈ្មោះតំណាងរាស្រ្តនៅខេត្តព្រះសិហនុ។លោកស្រីមិនទាន់ច្បាស់ពីការដាក់បេក្ខភាពចូលគជបនៅ​ឡើយទេ។ខណៈពេលដែលការរៀបចំកំពុងដំណើរការ ហើយនៅពេលនេះលោកស្រីអះអាងថា”យើងអាចដាក់បេក្ខជនសម្រាប់ខេត្តដែលមានអាសនៈចាប់ពី៣​អា​សនៈឡើង បើមិនបានទាំងអស់ក្តី”។ប៊ុនឡេង

មើលពេញ

សមាគមខ្មែរចំនួន៥នៅអូស្រ្តាលីប្រកាសគាំទ្រការសម្រេចរបស់តុលាការកំពូលរំលាយបក្សសង្គ្រោះជាតិ

ភ្នំពេញ៖សមាគមណលរដ្ឋខ្មែរចមនួន៥នៅប្រទេសអូស្រ្តាលីកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧បានសរសេរលិខិតទៅកាន់លោកស្កុតរីយាន(Scott Ryan)ប្រធានព្រឹទ្ធសភាអូស្រ្តាលី​

មើលពេញ

ព្រះសង្ឃសម្រេចដាក់ពាក្យប្តឹងលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បិប្រជាធិបតេយ្យទៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖ព្រះសង្ឃពីរអង្គតំណាងព្រះសង្ឃពុទ្ធសាសនាកាលពីរសៀលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧បាននិមន្តយកពាក្យបណ្តឹងទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីប្តឹងលោក​ខឹម វេសនាអាយុ៥២ឆ្នាំ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសាបព្រោះវប្បធម៌ជេរប្រមាថសាធារណៈ ប្រមាថព្រះមហាក្សត្រ ញុះញង់បំបែកបំបាក់ជនជាតិខ្មែរ​ ប្រមាថស្ថាប័នសង្ឃ។

មើលពេញ

អតីតប្រធានបក្សកម្ពុជាសេរីភាពសុំចុះចូលជាមួយគណបក្សជាជនកម្ពុជាវិញ

ភ្នំពេញ៖លោកជា ចំរើន អតីតប្រធានគណបក្សកម្ពុជាសេរីភាព និងអតីតជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាដែលបានចាកចេញពីបក្សកាន់អំណាចពេលនេះបាន​មកសុំសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា

មើលពេញ

គ.ជ.បប្រកាសបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិឲ្យគណបក្សផ្សេង

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)កាលពីថ្ងៃទី១៨ខែវិច្ឋិកាឆ្នាំ២០១៧បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦

មើលពេញ

ទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិនៅស្នាក់ការកណ្តាលចាក់អង្រែលើ

ភ្នំពេញ៖តាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃសៅរ៍ទី១៨ខែវិច្ឆិកាឆ្នាំ២ ០ ១៧ ម៉ោង ០៨និង​០០នាទីនៅស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ

មើលពេញ

រំលាយគណបក្សសង្គ្រោះជាតិនិងផ្អាកថ្នាក់ដឹកនាំ១១៨នាក់មិនឲ្យធ្វើនយោបាយ៥ឆ្នាំបិទផ្លូវតវ៉ា

ភ្នំពេញ៖លោកឌិត មុន្ទី ប្រធានតុលាការកំពូលនៅរសៀលថ្ងៃទី​១៦​ខែវិច្ឆិកាឆ្នាំ២០១៧ បានសម្រេចប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិនិងហាមឃាត់មន្រ្តីជាន់ខ្ពស់គណបក្ស

មើលពេញ

សមាជិកក្រុមប្រឹក្សាឃុំម្នាក់ទៀតមកពីគណបក្សប្រឆាំងសុំចូលជាមួយបក្សកាន់អំណាច

ខេត្តកណ្តាល​នៃគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៧ បានសរសេរលិខិតទៅកាន់គណៈ កម្មការគណ​បក្សជនកម្ពុជាស្រុក មុខកំពូលស្នើសុំចុះចូលបន្ទាប់ពីបានមើលវីដេអូឃើញអំពើក្បត់ជាតិលោក​កឹម សុខា។

មើលពេញ

តុលាការកំពូលសម្រេចរំលាយគណបក្សចំនួន៩ព្រោះតែគ្មានធ្វើសកម្មភាពអីសោះ

ភ្នំពេញ៖លោក អ៊ុក គឹមសិទិ្ធ អគ្គព្រះរាជអាជ្ញារង​អមតុលាការកំពូល កាល​ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧នេះបានថ្លែងប្រាប់អ្នកសារព័ត៌មាន

មើលពេញ