ទំព័រដើម / Tag Archives: ព្រលានយន្ដហោះថ្មីតម្លៃ១៥០០លានដុល្លារ

Tag Archives: ព្រលានយន្ដហោះថ្មីតម្លៃ១៥០០លានដុល្លារ

កម្ពុជាគ្រោងសាងសង់ព្រលានយន្ដហោះថ្មីតម្លៃ១៥០០លានដុល្លារនៅស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល

ភ្នំពេញ៖កម្ពុជាគ្រោងសាងសង់ព្រលានយន្ដហោះថ្មីតម្លៃ១៥០០លានដុល្លារលើផ្ទៃដី២៦០០ហិចតានៅស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។នេះបើតាមលិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ផ្ញើទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិលដែលគេផ្សព្វផ្សាយដល់អ្នកកាសែតនៅថ្ងៃនេះ។​លិខិតនេះបានចុះហត្ថលេខាកាលពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៧ដោយរដ្ឋលេខាធិការគណៈរដ្ឋមន្ដ្រីតឹករ៉េតសំរេច។ បើតាម​លិខិត​ដដែលបាន​ឲ្យដឹង​ថា ចំពោះថវិកាការសាងសង់អាកាស​យានដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F នេះមាន​​ក្រុមហ៊ុនវិនិយោគឈ្មោះ Cambodia Airport Investment Co., Ltd ដាក់​ទុន​វិនិយោគ​សរុប ១៥០០លាន​ដុល្លារ។ ឯទុន​វិនិយោគ​នេះ បានមកពីប្រភព ​កម្ចី​ធនាគារ​បរទេស ១១០០លាន​ដុល្លារ កម្ចី​ពី​ភាគទុន​របស់​ក្រុមហ៊ុន OCIC ចំនួន ២៨០លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី ១២០លាន​ដុល្លារ៕

មើលពេញ